ភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មួយរយៈពេលចុងក្រោយនេះ មហាជនកំពុងតែចាប់អារម្មណ៍ និងតាមដានយ៉ាងស្អិត រវាង តារាចម្រៀង៣ដួង នៅក្នុងផលិតកម្មរស្មីហង្សមាស មាន អ្នកនាង ពេជ្រ សោភា កញ្ញា ទេព បូព្រឹក្ស លោក ងួន ចាន់ដេវីត ដែលពួកគេ កំពុងត្រូវបានមហាជនសង្ស័យថា មានទំនាស់ផ្ទៃក្នុងជាមួយគ្នា។

រហូតមកទល់ពេលនេះ តារាចម្រៀងទាំង៣ មិនទាន់បកស្រាយ ពីរឿងគ្រប់យ៉ាងនោះទេ គ្រាន់តែភាគច្រើន ពួកគេចូលចិត្តបង្ហើរសារប្លែកៗ តាមបណ្តាញសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ។

ទោះបីពួកគេមិនបង្ហើបអ្វីក៏ដោយ ក៏រឿងមួយចំនួន អាចធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍បានថា លោក ដេវីត លែងឡើងច្រៀងជាមួយនឹង អ្នកនាង ពេជ្រ សោភា ហើយដូចជាផ្តាច់ទំនាក់ទំនងជាមួយគ្នាតាមរយៈបណ្តាញសង្គមទាំងស្រុង ដែលកន្លងមក អ្នកគាំទ្រ តែងតែឃើញ ពួកគេចូលចិត្តលេងComment ជាមួយគ្នា ទៅវិញទៅមក។ ជាពិសេស បែរជាថ្មីៗនេះ លោក ដេវីត ទៅបង្កើនការជិតស្និទ្ធជាមួយនឹង កញ្ញា ទេព បូព្រឹក្សវិញ ទាំងដឹងថា នាង និង អ្នកនាង ពេជ្រ សោភា មិនត្រូវគ្នានោះឡើយ ហើយថែមទាំងមានពាក្យចចាមអារ៉ាមថា បូព្រឹក្ស និងដេវីត កំពុងតែទាក់ទងស្នេហាជាមួយនឹងគ្នា បញ្ឈឺពេជ្រ សោភា ថែមទៀតផង។

ប៉ុន្តែងាកមកមើល ការងារសិល្បៈរបស់ពួកគេវិញម្តង ក្រោយពីមានរឿងអាស្រូវយ៉ាងដូច្នេះ តើពួកគេទៅជាយ៉ាងណា?

វាជារឿងមួយដែលអាចនិយាយបានថា ដូចជាសំណាងរបស់ពួកគេក៏ថាបាន ទោះបីផ្ទុះរឿងអាស្រូវយ៉ាងណាក៏ដោយ ក៏តារាទាំង៣ដួងនេះ នៅតែទទួលបានការគាំទ្រ និងទីផ្សារសិល្បៈរបស់ពួកគេ ក៏កាន់តែជោគជ័យខ្លាំងជាងមុន។

ដោយកាលពីម្សិលមិញនេះ ពួកគេបានឡើងច្រៀងលើឆាកតន្រ្តីខុសៗគ្នា ដែលអ្នកនាង ពេជ្រ សោភា បានទៅច្រៀងដល់ ខេត្ត មណ្ឌលគីរី រីឯ កញ្ញា ទេព បូព្រឹក្ស បានឡើងច្រៀង នៅកោះពេជ្រ និងលោក ដេវីត ទៅច្រៀងដល់ខេត្ត បាត់ដំបង ឯណោះ។

ទាំងនេះ ពិតជាសបញ្ជាក់បានថា បើទោះបី តារាទាំង៣ មានរឿងអាស្រូវតជាប់មករហូតក៏ដោយ ក៏មិនបានធ្វើឲ្យពួកគេ បាត់ប្រជាប្រិយភាព បាត់បង់ចំណូល រឺស្រុតចុះការងារសិល្បៈនោះទេ គឺថ្មីៗនេះ សន្ទុះនៃការគាំទ្រ របស់អ្នកនាង ពេជ្រ សោភា កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីត កាន់តែខ្លាំងជាងមុនទៅទៀត៕

អ្នកនាង ពេជ្រ សោភា ទៅច្រៀង នៅខេត្ត មណ្ឌលគីរី
កញ្ញា ទេព បូព្រឹក្ស ទៅច្រៀង នៅកោះពេជ្រ
លោក ងួន ចាន់ដេវីត ទៅច្រៀងនៅ ខេត្ត បាត់ដំបង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា