ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅនេះ រូបថតដែលកញ្ញា ទេព បូព្រឹក្ស បានថតបង្ហាញពីចិញ្ចៀនពាក់គូជាមួយនឹងដៃបុរសម្នាក់ ដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យថា គឺជាដៃរបស់តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ហៅ G-devith ពីព្រោះថ្មីៗនេះ គេតែងសង្កេតឃើញ អ្នកទាំងពីរដើរជាមួយគ្នាជាញឹកញាប់ខុសប្លែកពីធម្មតា ព្រមទាំងឆ្លងឆ្លើយសារស្នេហាបែបប្រយោល នៅលើបណ្តាញសង្គមហ្វេសប៊ុកថែមទៀត។

ដោយឡែក ឈានចូលមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ដែលចំថ្ងៃ Valentine Day តែម្តង លោក ជី ដេវីត ត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តីមួយ ដែលក្នុងនោះគេក៏រៀបចំធ្វើជាSurprise ពិសេសពីគូស្នេហ៍តែម្តង។

ខណៈពេលSurprise នេះផងដែរ គឺកាន់តែបញ្ជាក់ច្បាស់ និងបានធ្វើឲ្យអ្នកគាំទ្រអស់មន្ទិលសង្ស័យ តាមរយៈចិញ្ចៀនមួយវង់ដែលលោក ជី ដេវីតយកមកSurprise លើឆាក ដែលអ្នកគាំទ្រជឿជាក់ថានោះគឺជាចិញ្ចៀនគូជាមួយកញ្ញា ទេព បូព្រឹក្សយ៉ាងពិតប្រាកដមែន។ លើសពីនេះ លោកក៏បានអគុណទៅដល់នារីបេះដូងពណ៌លឿង ដែលជាពណ៌បេះដូងដែលកញ្ញា បូព្រឹក្ស ស្រលាញ់និងតែងតែប្រើប្រាស់វានៅលើបណ្តាញសង្គមផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា អ្នកគាំទ្រជាច្រើនក៏ កំពុងតែព្រួយបារម្ភពីភាពជាដៃគូដ៏ល្អ រវាងលោក ដេវីត និងអ្នកនាង ពេជ្រ សោភាផងដែរ ដោយមិនដឹងថាពួកគេមានរឿងអ្វីនឹងគ្នា ទើបខណៈពេលឡើងសម្តែង ពួកគេបែរជាសម្តែងផ្សេងៗដាច់ដោយឡែកពីគ្នា ទាំងដែលពីមុនៗមកពួកគេតែងតែសហការសម្តែងរួមគ្នាជារឿយៗ បន្ថែមពីនេះ ដេវីត ក៏ស្រាប់តែបែរមកដើរជាមួយនឹងកញ្ញា ទេព បូព្រឹក្សវិញ៕

មិនថាយ៉ាងណា ចុះប្រិយមិត្តយល់យ៉ាងណាដែលចំពោះ គូសង្សារស្ទាយKpopមួយគូនេះ ឬអាចនិយាយបានថា GDនិង CL ខ្មែរកំពុងស្រលាញ់គ្នា? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត