អូស្រ្តាលី៖ តារាសម្តែងស្រី ដាញ់ ម៉ូនីកា ក្រោយពីផ្តាច់ខ្លួនទាំងស្រុងចេញពីវិស័យសិល្បៈ និងទៅរស់នៅសាងគ្រួសារយ៉ាងមានសេចក្តីសុខជាមួយនឹងស្វាមី នៅឯប្រទេសអូស្រ្តាលី អស់រយៈពេលជិត៧ឆ្នាំមកនេះ គេសង្កេតឃើញថា អ្នកនាង ទទួលបានចំណងដៃកូន២នាក់ ដ៏គួរឲ្យស្រលាញ់ និងពោរពេញទៅដោយផងដែរ។

ជាការពិតណាស់ ក៏ដូចជាថ្មីៗនេះ ដាញ់ ម៉ូនីកា អ្នកនាងក៏បានបង្ហោះសារមួយ ដែលបង្ហាញការរស់នៅជាមួយស្វាមី និងបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនខ្លះៗ ដែលខ្លួនមានចំពោះស្វាមីជាទីស្រលាញ់របស់ខ្លួនផងដែរ។ ដោយក្នុងសារនោះមានអត្ថន័យដូចតទៅ៖

«អូនដឹងថាបងមិនសូវចេះនិយាយផ្អែម រឺក៏យកចិត្តអូនទេមានពេលខ្លះអូនខឹងបង ក៏បងមិនសូវចេះលួងអូនដែរ តែក្នុងចិត្តបងវិញគឺស្រឡាញ់អូននិងកូនៗណាស់ បងជាប្ដីល្អនិងប៉ាល្អសំរាប់អូននិងកូន មានរឺក៏ក្រវាមិនសំខាន់សំរាប់អូនទេ នេះជាពាក្យពិតចេញពីបេះដូងអូន អ្វីដែលសំខាន់គឺការរស់នៅជាមួយគ្នាត្រូវចេះយល់ចិត្តគ្នា និងផ្ដល់ភាពកក់ក្ដៅដល់អូននិងកូន មានរឿងអីចេះអត់អោនឲ្យគ្នាទៅបានហើយ អូនអាណិតនិងស្រឡាញ់បងណាស់ប្ដីសំឡាញ់ចិត្តអូន!! នៅថ្ងៃទី24.ខែ2 នេះអូននឹងធ្វើវីដេអូlive (វីដេអូផ្សាយផ្ទាល់នៅលើហ្វេសប៊ុក) និយាយពាក្យក្នុងចិត្តអូនទៅប្រាប់បង ព្រោះវាជាថ្ងៃពិសេសខួបអាពាហ៏ពិពាហ៏គំរប់៧ឆ្នាំ ដែលយើងបានរួមសុខរួមទុក្ខរស់នៅជាមួយគ្នា!!!»។

នេះអាចបញ្ជាក់បានថា អ្នកនាងពិតជាស្រលាញ់ស្វាមីនិងក្រុមគ្រួសារខ្លាំងមែនទែន ហើយអ្នកគាំទ្រទាំងអស់ ក៏សូមជូនពរអ្នកនាងពីចម្ងាយផងដែរ៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីលើកមុន ដាញ់ ម៉ូនីកា ស្ទើរឆ្កួត ពេលវង្វេងកូនបាត់ខណៈកំពុងដើរផ្សារ

តារាសម្តែងស្រី ដាញ់ ម៉ូនីកា ដែលត្រូវមហានជនស្គាល់ថា ជាតួសម្តែងស្រីម្នាក់ដែលមានទេពកោសល្យខ្ពស់ ចេះបត់បែនគ្រប់តួអង្គ មិនថាកាចឬក៏ស្លូតនោះទេ គឺនាងសម្តែងបានយ៉ាងល្អ។ បន្ថែមពីនេះ នាងបានធ្វើឲ្យមហាជនស្គាល់កាន់តែច្បាស់តាមរយៈ ខ្សែភាពយន្តប្រវត្តិសាស្រ្ត ដោយមានដូចជារឿង«ទុំទាវ» និងរឿង «មរណៈមាតា» ជាដើម។

ដោយឡែកកាលពីមួយរយៈកន្លងទៅនេះ  អ្នកនាង ដាញ់ ម៉ូនីកា បានស៊ែរវីដេអូមួយ ដែលស្រដៀងទៅនឹងទិដ្ឋភាពជាក់ស្តែង និងជាការចងចាំដែលនាងធ្លាប់ជួបកន្លងមក ដោយអ្នកនាងបាននិយាយរៀបរាប់ពីអារម្មណ៍ក្នុងចិត្ត ក្នុងនាមជាម្តាយម្នាក់ ដែល ភ័យតក់ស្លុត ដូចជាមនុស្សឆ្កួត រកធ្វើអ្វីមិនត្រូវ ពេលដែលត្រូវវង្វេងបាត់កូនស្រី ទាំងមិនបានចាប់អារម្មណ៍នៅឯទីប្រជុំជន។

ដោយក្នុងនោះអ្នកនាងរៀបរាប់ថា៖

«ខ្ញុំធ្លាប់ជួបអារម្មណ៍បែបនេះ ហើយពិតជាគួរឲ្យខ្លាចណាស់ ខ្ញុំធ្លាប់បានបាត់ jasmineនៅក្នុងផ្សារភ្លេចខ្លួនតែបន្តិចសោះខ្ញុំដើររកកូនអត់ឃើញខ្ញុំពិតជាភ័យខ្លាំងណាស់ ដើរស្រែកហៅឈ្មោះកូនផងយំផង ដូចមនុស្សឆ្កួតចឹងសំណាងល្អមានគេរកឃើញយកមកឲ្យខ្ញុំវិញពេលបានឃើញកូនវិញ ខ្ញុំក៏ទន់ជើងដួលអោបកូនយំនិងសំពះអរគុណគេ ដូចក្នុងវីដេអូនឹងចឹង»។

ទឹកចិត្តម្តាយគ្រប់រូប អ្នកណាដ៏ដូចជាអ្នកណា តែងតែបារម្ភនិងស្រលាញ់កូនជានិច្ច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដាញ់ ម៉ូនីកា