ភ្នំពេញ៖ តារាសម្តែងស្រី ដាញ់ ម៉ូនីកា ដែលត្រូវមហានជនស្គាល់ថា ជាតួសម្តែងស្រីម្នាក់ដែលមានទេពកោសល្យខ្ពស់ ចេះបត់បែនគ្រប់តួអង្គ មិនថាកាចឬក៏ស្លូតនោះទេ គឺនាងសម្តែងបានយ៉ាងល្អ។ បន្ថែមពីនេះ នាងបានធ្វើឲ្យមហាជនស្គាល់កាន់តែច្បាស់តាមរយៈ ខ្សែភាពយន្តប្រវត្តិសាស្រ្ត ដោយមានដូចជារឿង«ទុំទាវ» និងរឿង «មរណៈមាតា» ជាដើម។

ក្រោយពីនាងបានសម្រេចចិត្តរៀបការ និងចេញទៅរស់នៅសាងសុភមង្គលស្នេហា ជាមួយស្វាមី លើដែនដីអូស្ត្រាលី អស់រយៈពេល៧ឆ្នាំមកនេះ គេសង្កេតឃើញថា អ្នកនាង ទទួលបានចំណងដៃ កូនដ៏គួរឲ្យស្រលាញ់ចំនួន២នាក់ផងដែរ។

ក្នុងនោះផងដែរ កាលពីថ្មីៗនេះ អ្នកនាង ដាញ់ ម៉ូនីកា ស៊ែរវីដេអូមួយ ដែលស្រដៀងទៅនឹងទិដ្ឋភាពជាក់ស្តែង និងជាការចងចាំដែលនាងធ្លាប់ជួបកន្លងមក ដោយអ្នកនាងបាននិយាយរៀបរាប់ពីអារម្មណ៍ក្នុងចិត្ត ក្នុងនាមជាម្តាយម្នាក់ ដែលភ័យតក់ស្លុត ដូចជាមនុស្សឆ្កួត រកធ្វើអ្វីមិនត្រូវ ពេលដែលត្រូវវង្វេងបាត់កូនស្រី ទាំងមិនបានចាប់អារម្មណ៍នៅឯទីប្រជុំជន។

ដោយក្នុងនោះអ្នកនាងរៀបរាប់ថា៖

«ខ្ញុំធ្លាប់ជួបអារម្មណ៍បែបនេះ ហើយពិតជាគួរឲ្យខ្លាចណាស់ ខ្ញុំធ្លាប់បានបាត់ jasmineនៅក្នុងផ្សារភ្លេចខ្លួនតែបន្តិចសោះខ្ញុំដើររកកូនអត់ឃើញខ្ញុំពិតជាភ័យខ្លាំងណាស់ ដើរស្រែកហៅឈ្មោះកូនផងយំផង ដូចមនុស្សឆ្កួតចឹងសំណាងល្អមានគេរកឃើញយកមកឲ្យខ្ញុំវិញពេលបានឃើញកូនវិញ ខ្ញុំក៏ទន់ជើងដួលអោបកូនយំនិងសំពះអរគុណគេ ដូចក្នុងវីដេអូនឹងចឹង»។

ទឹកចិត្តម្តាយគ្រប់រូប អ្នកណាដ៏ដូចជាអ្នកណា តែងតែបារម្ភនិងស្រលាញ់កូនជានិច្ច៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រោយពីសម្រេចចិត្តរៀបការ ហើយចេញទៅរស់នៅសាងសុភមង្គលស្នេហា ជា​មួយ​ស្វាមី លើដែនដីអូស្ត្រាលី អស់រយៈពេលជិត៧​ឆ្នាំ​មកនេះ ស្រាប់តែតារាសម្តែង​ស្រី​តួឯកក្នុងរឿ​ង «ទុំទាវ» អ្នកនាង ដាញ់ ម៉ូនីកា ប្រកាសយ៉ាងភ្ញាក់ផ្អើលថា នាងនឹងវិលត្រឡប់មកសម្តែងជា​ថ្មី​ នៅទឹ​កដីប្រទេសកំណើតកម្ពុជាម្តងទៀត

ជាមួយគ្នានឹងការប្រកាស វិលចូលសិល្បៈជាថ្មី ពីសំណាក់តារាសម្តែងនាង ដា​ញ់ ម៉ូនីកា នេះដែ​រ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អតីតតារាស្រីរូបនេះ ក៏បានសរសេរបញ្ជាក់ថា« នៅចាំកុមារីម្នាក់នេះទេ ខ្ញុំនិងត្រឡប់ទៅសម្តែង សារជាថ្មី ព្រោះខ្ញុំនៅតែស្រឡាញ់ការងារបស់​ខ្ញុំ សង្ឃឹមថា​បងប្អូនទាំងអស់គ្នា និងនៅស្រឡាញ់ការសម្តែង របស់ខ្ញុំណា!»។

យ៉ាងណាមិញប្រភពព័ត៌មានពីក្នុងសិល្បៈ បានទម្លាយថា ដាញ់ ម៉ូនីកា មកសម្ដែងក្នុងរឿងថ្មី​​របស់អ្នកនិពន្ធឆ្នើម គឺអ្នកស្រី ពាន់ ភួងបុប្ផា ក្នុងរឿង«ទឹកចិត្តអ្នកម្ដាយសម័យថ្មី» នៅក្នុងអំឡុងខែសីហា កន្លងទៅនេះ ខណៈដែលអ្នកនាង អម្ពរ ទេវី ដែលជាតារាសម្ដែងជើងចាស់ និងបានទៅរស់នៅអាមេរិក​ជិត២០មកហើយ ក៏មានវត្តមានសម្ដែង​ក្នុងរឿងនេះដែរ។

គួររំឭកថា តារាសម្តែងសម្បុរ​ស្រអែម នាង ដាញ់ ម៉ូនីកា បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍​ ជាមួយបុរសពោះម៉ាយអាណិកខ្មែរអូស្ត្រាលី គឺលោក ប៊ុន ថែល ដែលមានវ័យជិត៤០ឆ្នាំ កាលពីអ​ឡុងបំណាច់ខែកុម្ភៈ ឆ្នាំ២០១០។ បន្ទាប់ពីរៀបការតាមប្រពៃណីខ្មែរភ្លាម ពួកគេក៏បានដឹក​ដៃ​គ្នា ចាកចេញពីស្រុក​ខ្មែរ ឆ្ពោះទៅរស់នៅលើ​ទឹកដី​អូស្ត្រាលី​ តែ​ម្តងហើយ​រហូតដល់ពេលបច្ចុប្បន្នពួកគេ មានកូនចំនួន២នាក់ ជាចំណងដៃផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដាញ់ ម៉ូនីកា