ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា កាន់តែឡើងកូដខ្លាំងទៅៗ នៅក្នុងរង្វង់សិល្បៈ ជាមួយនឹងបទចម្រៀងជាច្រើនរបស់នាង ដែលទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំង។

នៅក្នុងឆ្នាំ២០១៧ តារាចម្រៀងរូបនេះ បានផ្តល់ឲ្យចំណីអារម្មណ៍ប្លែក ជូនអ្នកគាំទ្ររបស់នាង ជាមួយនឹងបទចម្រៀងថ្មី ដែលលើកនេះ មិនមែនជាបទញាក់កន្រ្តាក់អារម្មណ៍នោះទេ តែជាបទស្នេហា រ៉ូមែនទិក ស្តាប់ហើយ ស្លុងអារម្មណ៍ទៅតាម។

ចំពោះបទថ្មីរបស់អ្នកនាង ពេជ្រ សោភា មានចំណងជើងថា «មិត្ត១០០ឆ្នាំ» ដែលក្នុងបទនេះ ក៏ឃើញមានវត្តមាន លោក ឆឹម សក្កដា ដើរតួជាមួយនឹងនាង ផងដែរ ដែលកាន់តែធ្វើឲ្យបទនេះ ពិតជារស់រវើក និងទាក់ទាញយ៉ាងខ្លាំងផងដែរ។

មិនតែប៉ុណ្ណោះ គ្រាន់តែចេញ Teaser  រយៈពេលមិនដល់១នាទីផង សន្ទុះនៃអ្នកចូលទស្សនា ចូលខ្ទង់ម៉ឺនដងឯណោះ ហើយក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានសរសើរថា អត្ថន័យក្នុងបទនេះ ពិតជាចាក់ដោតបេះដូងយុវវ័យ និងពិរោះមិនធម្មតា៕

ចង់ដឹងថា បទថ្មី របស់អ្នកនាង ពេជ្រ សោភា ស្តាប់ហើយ ពិរោះដូចគេនិយាយមែនដែរអត់ តោះស្តាប់ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកនាង ពេជ្រ សោភា បាននាំក្រុមរាំរបស់នាង ដើរលេងនៅប្រទេសថៃ។

ទោះបីជា អ្នកនាង ពេជ្រ សោភា មិនបានឲ្យអាំងប៉ាវ ទៅកាន់ក្រុមរាំជាច្រើននាក់ និងក្មួយរបស់នាងក៏ដោយ តែនាងមិនភ្លេច ផ្តល់នូវកាដូដ៏ធំមួយទៅកាន់ពួកគេនោះដែរ ដែលនោះ គឺជាការនាំដើរលេងនៅប្រទេសថៃ ដែលថ្លៃចំណាយ និងកន្លែងស្នាក់នៅ រូបនាងជាអ្នករ៉ាប់រង។

អ្នកនាង ពេជ្រ សោភា បាននាំក្រុមរាំ និងក្មួយៗ ដើរលេង នៅកន្លែងសំខាន់ៗជាច្រើន ក្នុងប្រទេសថៃ ហើយមិនតែប៉ុណ្ណោះ ពួកគេក៏បាន ស្លៀកអាវពណ៌ស្វាយដូចគ្នា ដែលជាពណ៌ដែលអ្នកនាង ពេជ្រ សោភា ស្រលាញ់ និងចូលចិត្តទៀតផង។

ជាពិសេស នេះក៏មិនមែនលើកទីមួយ ដែលរូបនាង បាននាំក្រុមរាំ ដើរលេងលក្ខណៈច្រើននាក់បែបនេះ ពោលកាលពីប៉ុន្មានខែមុន រូបនាង ក៏បាននាំពួកគេទៅដើរលេង នៅប្រទេសវៀតណាមផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា