ថៃ៖ ទោះបីជា អ្នកនាង ពេជ្រ សោភា មិនបានឲ្យអាំងប៉ាវ ទៅកាន់ក្រុមរាំជាច្រើននាក់ និងក្មួយរបស់នាងក៏ដោយ តែនាងមិនភ្លេច ផ្តល់នូវកាដូដ៏ធំមួយទៅកាន់ពួកគេនោះដែរ ដែលនោះ គឺជាការនាំដើរលេងនៅប្រទេសថៃ ដែលថ្លៃចំណាយ និងកន្លែងស្នាក់នៅ រូបនាងជាអ្នករ៉ាប់រង។

នៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ អ្នកនាង ពេជ្រ សោភា បាននាំក្រុមរាំ និងក្មួយៗ ដើរលេង នៅកន្លែងសំខាន់ៗជាច្រើន ក្នុងប្រទេសថៃ ហើយមិនតែប៉ុណ្ណោះ ពួកគេក៏បាន ស្លៀកអាវពណ៌ស្វាយដូចគ្នា ដែលជាពណ៌ដែលអ្នកនាង ពេជ្រ សោភា ស្រលាញ់ និងចូលចិត្តទៀតផង។

ចំពោះការដើរកំសាន្តទៅថៃលើកនេះ មិនទាន់ដឹងថា អ្នកនាង ពេជ្រ សោភា នឹងត្រឡប់មកវិញនៅពេលណានោះទេ។

ជាពិសេស នេះក៏មិនមែនលើកទីមួយ ដែលរូបនាង បាននាំក្រុមរាំ ដើរលេងលក្ខណៈច្រើននាក់បែបនេះ ពោលកាលពីប៉ុន្មានខែមុន រូបនាង ក៏បាននាំពួកគេទៅដើរលេង នៅប្រទេសវៀតណាមផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អ្នកនាង ពេជ្រ សោភា ត្រូវបានកញ្ញា យូរី សរសើរពីចរិត។

កញ្ញា យូរី តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលប្រិយមិត្តភាគច្រើនស្គាល់ថា នាងជាតារាស្រីមួយរូប ដែលនិយមចូលចិត្តលេងស្ទាយខ្លួនបែប Cute គួរឲ្យស្រលាញ់ និងមានទេពកោសល្យក្នុងការសម្តែងក្បាច់រាំពិសេសៗជាមួយនឹងក្រុមរាំរបស់នាង បានយ៉ាងល្អ នៅលើឆាកតន្រ្តីផងដែរ។

ក្រឡេកមកពេលបច្ចុប្បន្ននេះវិញម្តង យើងឃើញថា កញ្ញា យូរី មានការមមាញឹកច្រើនគួរសមចំពោះការងារសិល្បៈ ដែលមានដូចជាការចុះទៅសម្តែង ក្នុងការប្រគំតន្រ្តីនៅតាមខេត្ត និងមមាញឹកក្នុងការថត MV បទចម្រៀងថ្មីៗរបស់នាងជាដើម។

ក្នុងនោះផងដែរ គេសង្កេតឃើញថា កញ្ញា យូរី តែងតែនិយាយលើកសរសើរ ពីអត្តចរិតតារាស្រីមួយរូប នោះគឺអ្នកនាង ពេជ្រ សោភា ដែលឲ្យតែពេលជួបមុខម្តងៗ គឺកញ្ញាយូរី មិនដែលភ្លេចទេថតរូប Selfie ជាមួយគ្នាឡើយ លើសពីនេះកញ្ញាថែមទាំង បង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់នាង បង្ហើរពីអត្ថន័យគោរព និងកោតសរសើរ ចំពោះអត្តចរិត របស់ពេជ្រ សោភាថែមទៀតផង។

យូរីបានបង្ហោះរូបថតជាមួយនឹងអ្នកនាង ពេជ្រ សោភា ដោយនាងបានសរសេរថា៖

«ហ្គូដម៉នីង(អរុណសួស្តី) ចាយូរីនិងបងស្រីសំណព្វ គាត់រួសរាយគួរឲ្យគោរពស្រលាញ់ណាស់»៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា