ភ្នំពេញ៖ មិនគួរឲ្យជឿថា តារាសម្តែងស្រីវ័យក្មេង  យ៉ែម ស្រីពេជ្រ បានបាត់បង់បងប្រុស ក្នុងមួយពព្រិចភ្នែកយ៉ាងដូច្នេះសោះ ដែលរហូតទល់ពេលនេះ នាង និងក្រុមគ្រួសារ មិនដឹងថាបងប្រុស ស្លាប់ដោយជម្ងឺ ឬមូលហេតុអ្វី។

ចំពោះតារាសម្តែងស្រីរូបនេះ បានរៀបរាប់នៅក្នុងបណ្តាញសង្គមនាងថា បងប្រុសរបស់នាង មិនមានជម្ងឺអ្វីកើតឡើងនោះទេ ហើយណាមួយ រូបគាត់ មានវ័យក្មេងទៀត។ រូបនាង ក៏បានបន្តថា នាងបានបែកពីបង ត្រឹមម៉ោង១១យប់ ដើម្បីទៅចូលគេង ក្នុងបន្ទប់រៀងៗខ្លួន រហូតដល់ម៉ោង ៦៖៣០នាទីព្រឹក កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៧ ដែលចំថ្ងៃចូលឆ្នាំចិន គឺបងប្រុសនាង បានស្លាប់បាត់ទៅហើយ ដែលធ្វើឲ្យនាងតក់ស្លុតយ៉ាងខ្លាំង។

រហូតមកទល់ខណៈនេះ រូបនាង ក៏បានឆ្លើយតបនឹងអ្នកលេងបណ្តាញសង្គមដែរ ថា​នាងពិបាកធ្វើចិត្តខ្លាំងណាស់ ដែលក្នុងមួយពព្រិចភ្នែក បែរជាបាត់បង់ប្រុសជាទីស្រលាញ់បែបនេះ វាពិតជាលឿនពេក។

ក្នុងនោះដែរក៏មានមនុស្សជាច្រើននាក់ រួមទាំងបណ្តាសិល្បៈករមួយចំនួន បានធ្វើការសម្តែងនូវភាពសោកស្តាយ ចំពោះរឿងមួយនេះផងដែរ៕ 

បងប្រុស របស់តារាស្រី យ៉ែម ស្រីពេជ្រ

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាសម្តែងស្រី ទើបនឹងរះឈ្មោះ កញ្ញា យ៉ែម ស្រីពេជ្រ បានជួបរឿង ចម្លែកជាច្រើន ខណៈប្រឡូក ក្នុងអាជីព សម្តែងជាលើកដំបូង ដែលគួរឲ្យព្រឺក្បាល ស្ទើរលស់ព្រលឹង ជាច្រើនដងក្នុងរឿងនេះ តាមអបិយ ជំនឿ គឺមានខ្មោចព្រាយបិសាច និងអ្នកថែរក្សាម្ចាស់ទឹកដី ជាអ្នកបង្កើតឲ្យមានពេល ដែលពួកគេទៅថត នៅក្នុងតំបន់ ស័ក្កិសិទ្ធិនាភូមិមួយ នៅរមណីយដ្ឋានទឹក វិលក្នុងទឹកដីខេត្តកំពត។

តារាសម្តែងកញ្ញា យ៉ែម ស្រីពេជ្រ ជាតួអង្គនាងកែវក្នុងខ្សែភាពយន្តនេះបានឲ្យដឹងថា រឿងចម្លែកៗជាច្រើនដែលតាមអបីជំនឿគឺមានខ្មោចព្រាយបិសាច និងអ្នកថែរក្សាម្ចាស់ ទឹកដីជាអ្នកបង្កើត ឲ្យមានគ្រា ដែលពួកគេ ទៅថត ខ្សែភាពយន្តខាងលើ នៅក្នុងតំបន់ស័ក្កិសិទ្ធិនាភូមិមួយ នៃតំបន់រមណីយដ្ឋានទឹក វិលក្នុងទឹកដី ខេត្ត កំពត។ ក្នុងនោះកញ្ញាសម្តែងជា តួអង្គនាងកែវ បានលើកឡើងអំពីឈុតឆាក ដែលធ្វើឲ្យនាង ស្ទើរតែលស់ ព្រលឹង ម្តងៗ ព្រោះតែមានឈុតឆាកមួយចំនួនតម្រូវ ឲ្យនាងសម្តែងទាំងកណ្តាលអធ្រាត្រ ជាមួយនឹងការលូន វារចូលក្តារមឈូស។

តារាស្រីទើបនឹងរះរូបនេះបន្តថា អ្នកមិនចេះខ្លាចខ្មោចក៏ត្រូវតែខ្លាចដែរ ព្រោះតែទីតាំងដែលថត នោះគឺពិត ជាមិននឹកស្មានដល់។ នាងមិនឲ្យព្រឺក្បាលនិង ភ័យខ្លាចយ៉ាងម៉េចបើមឈូសមួយដាក់នៅក្រោមដើមឈើដ៏ធំ ជាទីស្ងាត់ និងជាទីដែលប្រជាជនក្នុងតំបន់រមណីយដ្ឋាន ទឹកវិលជឿជាក់ថា មានអ្នកថែរក្សា និងជាទីទំនឿ ស័ក្កិសិទ្ធិសម្រាប់ប្រជាជនក្នុងតំបន់។ វាជាខ្សែភាពយន្ត លើកដំបូងដែលនាងចូលរួមសម្តែង ហើយក៏ជាខ្សែ ភាពយន្តដែលពោរពេញ ដោយភាពភ័យខ្លាចក្នុងអារម្មណ៍នាង ជានិច្ចហើយពេលខ្លះមានការភ័យខ្លាច រហូតដល់យំក៏មាន ។

តារាស្រីវ័យ ២០ឆ្នាំ យ៉ែម ស្រីពេជ្រ បន្ថែមថា ក្នុងខ្សែភាពយន្តនេះនាងត្រូវលូនចូលក្តារមឈូសរបស់នាងនាថជា មួយតួប្រុសម្នាក់ដែលសម្តែង ដើម្បីដកថ្មកែវចេញពី នាងនាថនិងដើម្បីជួយសង្គ្រោះតួអង្គម្នាក់ឲ្យរស់ឡើងវិញ។ នាងថាឈុតនេះគឺនាងត្រូវដេកក្នុងក្តារមឈូសជាមួយនឹងតួខ្មោចនាងនាថ ហើយអ្វីដែលនាងខ្លាចគឺបរិយាកាស នៅជុំវិញទីតាំងថតគឺពិតជាគួរឲ្យ ខ្លាច។ មុនពេលថតឈុតនេះគឺឆ្កែអ្នកភូមិបានលូមិនឈប់ចាប់តាំងពី ក្បាល ព្រលប់រហូតទល់ភ្លឺរហូតតារាសម្តែង ខ្លះមិនបានដេកពួនព្រោះតែអារម្មណ៍ ភ័យខ្លាចហើយនៅពេល ដែលថតក្នុង មឈូសនោះនាងហាក់មានអ្វីមកសង្កត់មួយសន្ទុះធំ ដែលធ្វើឲ្យនាងក្រោក មិនកើត។

ក្រៅពីហេតុការណ៍នេះ នៅមានហេតុការណ៍ជាច្រើនទៀត ដែលនាងនិងក្រុមការងារផលិត ខ្សែភាពយន្តខាង លើបានជួប ដូចជាការថតរូបជាប់ស្រមោលអ្វីម្យ៉ាងដែលអ្នកភូមិនៅទីនោះលើកឡើងថា ជាអ្នកថែ រក្សា តំបន់នោះបានបង្ហាញខ្លួនឬក៏ព្រលឹងនាងនាថបានបង្ហាញខ្លួនជាដើម។

នាងថាក្រោយពីជួបហេតុការណ៍ទាំងនេះ នាងចេញទៅណា មកណាពេលយប់ក៏ត្រូវមានគ្នា ដែរគឺជាមួយ ម្តាយដែលសូម្បីតែការចូល បន្ទប់ទឹក ។

តារាស្រីរូបនេះលើកឡើងដែរថា បន្ទាប់ពីមានអារម្មណ៍មិនស្រឡះក្នុងចិត្តនាងក៏ ឲ្យម្តាយនាងស្រោចទឹកឲ្យនិង សែនព្រេននំចំណីជូនដល់អ្នកថែរក្សាម្ចាស់ ទឹកម្ចាស់ដី ដើម្បីឲ្យការសម្តែង របស់នាងនិងសិល្បករ ផ្សេងទៀតទទួលបានជោគជ័យ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម ស្រីពេជ្រ