រំភើបជំនួស យ៉ែម ស្រីពេជ្រ ចូលរួមពិធីក្រុងពាលី សម្តែងរឿងថ្មីជាមួយ តារាប្រុសល្បីរបស់ថៃ

//s9.kh1.co/47/47926e1ab25147a6fb9dfa3bb5ac2867ac63ff9f.jpg
តារា & កម្សាន្ដ

 ៣០-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

សូមអបអរសាទរ ស្ងាត់ៗ តារាសម្តែងស្រីខ្មែរ កញ្ញា យ៉ែម ស្រីពេជ្រ ចូលរួមពិធីក្រុងពាលី សម្តែងរឿងថ្មីជាមួយ តារាប្រុសល្បីរបស់ថៃ

ប្រទេសថៃ ៖ ទោះទើបនឹង ប្រឡូកក្នុងវិថីសិល្បៈក្តី តែកញ្ញា យ៉ែម ស្រីពេជ្រ ជាតារាសម្តែង និងតារាម៉ូដែល ដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីមហាជន ជាពិសេស មួយរយៈចុងក្រោយនេះ រូបនាងហាក់មាន ហាងឆេងខ្ពស់ សម្តែងក្នុងរឿងភាគធំៗជាច្រើន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ មហាជនស្រឡាំងកាំង និងរំភើបចិត្តជំនួស ក្រោយបែកធ្លាយរូបភាពរបស់ តារាស្រីរូបនេះ កំពុងចូលរួមក្នុងពិធីក្រុងពាលី សម្ពោធរឿងភាគថ្មីជារឿងបែបបុរាណ ជាមួយនឹង តារាថៃល្បីឈ្មោះ លោក  Toey Pongsakorn ធ្វើឲ្យមហាជនខ្មែរ នាំគ្នា អបអរសាទរជាខ្លាំង ចំពោះការជោគជ័យ បោះជំហានថ្មីរបស់រូបនាង ដែលម្តងនេះ ទៅសម្តែងដល់ក្រៅប្រទេស។

គួរបញ្ជាក់ផងដែរថា រឿងភាគដែលត្រូវសម្តែងនេះ មានចំណងជើងថា พระร่วง พระราชาผู้ทรงธรรม (ព្រះរួង ព្រះរាជាភូទ្រង់ធម្ម) របស់ក្រុមហ៊ុនផលិតកម្ម The Win Organizer Company Limited នៃប្រទេសថៃ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា យ៉ែម ស្រីពេជ្រ
កញ្ញា យ៉ែម ស្រីពេជ្រ
កញ្ញា យ៉ែម ស្រីពេជ្រ
កញ្ញា យ៉ែម ស្រីពេជ្រ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
យ៉ែម ស្រីពេជ្រ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T