តារាស្រីបីរូបនេះ បានរួមសម្ដែងភាពយន្តនឹងតារាថៃល្បីៗ

//s9.kh1.co/4a/4a56ff803f04ce88eb50cffe846c4616840a0e88.jpeg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២២ ១១ព្រឹក · មួយឆ្នាំមុន

ពិតជារំភើបជំនួស តារាស្រី៣រូបនេះ បានរួមសម្ដែងភាពយន្តនឹងតារាថៃល្បីៗ។

កម្សាន្ត៖ ពិតណាស់ នាពេលបច្ចុប្បន្នគេឃើញមានសិល្បករ សិល្បការិនីជាច្រើន មានឱកាសរួមការងារជាមួយនឹងតារាបរទេសជាញឹកញាប់។ ម្យ៉ាងវិញទៀត មានតារាមួយចំនួនធ្លាប់បានទៅចូលរួមកម្មវិធីលំដាប់អន្តរជាតិ ព្រមទាំងបានថតខ្សែភាពយន្តនឹងតារាបរទេសជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលតារាស្រីខ្មែរ ត្រូវបានគេដឹងថាមានការអញ្ជើញពីផលិតករថៃ ដើម្បីចូលរួមសម្ដែងរឿង ដែលតួសំខាន់ទៀតផង។ មិនតែប៉ុណ្ណោះ រឿងដែលសិល្បការិនីខ្មែរបានថត គឺបានសម្ដែងជាមួយនឹងតារាថៃល្បីៗផងដែរ។ ហើយតារាស្រីដែលបានរួមសម្ដែងជាមួយតារាថៃនោះមានដូចជា៖ 

១៖ កញ្ញា ថន លក្ខិណា

ពិធីការិនីកញ្ញា ថន លក្ខិណា បច្ចុប្បន្នកំពុងមានភាពល្បីល្បាញលើសដើម ខណៈធ្វើពិធីការិនីក្នុងកម្មវិធីធំៗជាច្រើន។ ហើយនាងត្រូវបានគេដឹងថាធ្លាប់សម្ដែងក្នុងរឿងថៃមានចំណងជើង«The Return»អំឡុងឆ្នាំ ២០១៤ ជាមួយនឹងតារាសម្ដែងលោក Om Akkaphan Namart។ 

កញ្ញា ថន លក្ខិណា
កញ្ញា ថន លក្ខិណា
កញ្ញា ថន លក្ខិណា និង Om Akkaphan Namart
កញ្ញា ថន លក្ខិណា និង Om Akkaphan Namart

២៖ កញ្ញា ស៊ីន យូប៊ីន 

កញ្ញា ស៊ីន យូប៊ីន ជាតារាសម្ដែងស្រីកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ ហើយអំឡុងឆ្នាំ២០១៩ គេដឹងថានាងបានសម្ដែងភាពយន្តជាមួយតារាថៃ ក្នុងខ្សែភាពយន្ត«The Protester»។

កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន និងតារាថៃ អំឡុងពេលថតរឿង
កញ្ញា ស៊ីន យូប៊ីន និងតារាថៃ អំឡុងពេលថតរឿង

៣៖ កញ្ញា យ៉ែម ស្រីពេជ្រ

តារាសម្ដែង និងពិធីការិនីកញ្ញា យ៉ែម ស្រីពេជ្រ បច្ចុប្បន្នកំពុងថតរឿងមួយ ដែលរញមសម្ដែងជាមួយនឹងតារាប្រុសសង្ហាលោកToey Pongsakorn៕ 

កញ្ញា យ៉ែម ស្រីពេជ្រ
កញ្ញា យ៉ែម ស្រីពេជ្រ
កញ្ញា យ៉ែម ស្រីពេជ្រ និង Toey Pongsakorn
កញ្ញា យ៉ែម ស្រីពេជ្រ និង Toey Pongsakorn
ថន លក្ខិណាស៊ីន យូប៊ីនយ៉ែម ស្រីពេជ្រ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T