ពីមុនត្រឹមតួរាយរង សព្វថ្ងៃ តារាស្រីទាំងនេះ ក្លាយជាតួឯកក្នុងរឿងល្បីៗជាច្រើន

//s9.kh1.co/8a/8aff6ae716b42ec4364bc5c52cadce7ea52fa16c.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ទម្រាំតែអាចក្លាយជាតួឯកមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃ យើងឃើញថា ពីដំបូងឡើយ តារាស្រីទាំងនេះ សុទ្ធសឹងតែគ្រាន់តែសម្ដែងជាតួអង្គតូចតាចធម្មតាៗ តែសព្វថ្ងៃពួកគេក៏ក្លាយជាតួអង្គឯកក្នុងរឿងល្បីៗជាច្រើន។

តារាកម្សាន្ត៖ ជាការពិតណាស់ តារាស្រីដ៏មានប្រជាប្រិយភាពទាំងប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តច្បាស់ជាស្គាល់ពួកគេយ៉ាងច្បាស់រួចមកហើយ តាមរយៈការសម្ដែងក្នុងរឿងល្បីៗជាច្រើននាពេលកន្លងមក ដែលក្នុងការងារសិល្បៈនីមួយៗរបស់ពួកគេទាំងនោះ សុទ្ធសឹងតែបង្ហាញពីទេពកោសល្យដ៏ពូកែរបស់ពួកគេគួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទម្រាំតែអាចក្លាយជាតួឯកមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃ យើងឃើញថា ពីដំបូងឡើយ តារាស្រីទាំងនេះ សុទ្ធសឹងតែគ្រាន់តែសម្ដែងជាតួអង្គតូចតាចធម្មតាៗ និងខ្លះទៀតត្រឹមជាតួរងប៉ុណ្ណោះ ប៉ុន្តែក្រោយពីនោះបន្ទាប់ពីប្រឡូកក្នុងវិស័យសម្ដែងនេះយូរៗទៅ ពួកគេក៏បានវិវត្តន៍ខ្លួន ដុះខាត់សមត្ថភាពខ្លួនឯងបានយ៉ាងល្អ រហូតមានឪកាសក្លាយជាតួឯកស្រី មានឈ្មោះបោះសម្លេងខ្លាំង និងមានអ្នកគាំទ្រកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់៕

តារាស្រី ទាំងនោះមានដូចខាងក្រោម៖

១.រចនា រ៉ាវ៉ាឌី

កាលពីចូលសិល្បៈដំបូង តារាស្រីរូបនេះក៏បានលេចមុខក្នុងរឿង ភ្លើងស្នេហ៍ ភ្លើងឬស្យា។ ដែលនាងបានត្រឹមដើរជាតួបន្ទាប់បន្សំប៉ុណ្ណោះ។ តែប៉ុន្មានឆ្នាំក្រោយមកនេះ រ៉ាវ៉ាឌី ក៏វិវត្តន៍ខ្លួនជាតួឯកស្រីក្នុងរឿងល្បីៗជាច្រើន។

រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី

២.គៀត សុវណ្ណាឡាង

កាលពីជាង១០ឆ្នាំមុន តារាចម្រៀងស្រី និងជាតារាសម្ដែងរូបនេះ ក៏បានលេចមុខសម្ដែងក្នុងរឿង ទឹកចិត្តបងស្រីរបស់ស្ថានីយ៍ទូរទស្សន៍ CTN ផងដែរ។ ដែលនាងបានសម្ដែងជាតួប្អូនតួឯកស្រី។ ហើយបច្ចុប្បន្ន សុវណ្ណាឡាង ក៏កំពុងមានឈ្មោះបោះសម្លេងខ្លាំង និងតែងតែលេចមុខជាតួឯកក្នុងរឿងល្បីៗ។

គៀត សុវណ្ណាឡាង
គៀត សុវណ្ណាឡាង
គៀត សុវណ្ណាឡាង
គៀត សុវណ្ណាឡាង

៣.សាឡាត់ ស្រីឡាង 

កាលពីជាង ៤ឆ្នាំមុន តារាស្រីរូបនេះ ក៏បានសម្ដែងជាតួរងក្នុងរឿង នាយខ្វាក់ នាយខ្វិនឆ្លងភព ផងដែរ។ ហើយក្រោយមកទៀត នាងក៏បានក្លាយជាតួឯកស្រីជាមួយលោក លឹម ជាឡាយ ក្នុងរឿង គូស្នេហ៍បម្រុង និងរឿងជាបន្តបន្ទាប់។

សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង

៤.យ៉ែម ស្រីពេជ្រ

កាលពីឆ្នាំ ២០១៧ យ៉ែម ស្រីពេជ្រ ក៏បានសម្ដែងជាតួអង្គឆ្នាស់ដណ្ដើមប្ដីគេ ក្នុងរឿង ភ្លើងស្នេហ៍ ភ្លើងឬស្យា ជាមួយ នី មុន្នីនាថ និង អេដវីន ផងដែរ។ តែក្រោយមកទៀត បច្ចុប្បន្ន នាងក៏បានក្លាយជាតួឯកស្រីក្នុងរឿងល្បីៗជាច្រើន។

យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ
សាឡាត់ ស្រីឡាងយ៉ែម ស្រីពេជ្រគៀត សុវណ្ណាឡាង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T