បាត់មុខពីសិល្បៈយូរ តាមពិត កញ្ញា​ ប៉ូគឹមថេង កំពុងប្រយុទ្ធនឹងជម្ងឺកាចប៉ះពាល់បំពងកធ្ងន់ (មានវីដេអូ)

//s9.kh1.co/77/77205e0e1b7b90f25cdc6b08d803f326c500a79b.png
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២៥ ៣ល្ងាច · ១០ ម៉ោងមុន

កញ្ញា​ ប៉ូគឹមថេង កំពុងប្រយុទ្ធនឹងជម្ងឺកាចមួយ ប៉ះពាល់បំពងកធ្ងន់

សិល្បៈ៖ ប្រិយមិត្តច្បាស់ជាស្គាល់ កញ្ញា សុតធីតា ប៉ូគឹមថេង រួចមកហើយ ដែលនាងជាបវរកញ្ញា តំណាងប្រទេសកម្ពុជាឆ្នាំ២០២១។ ខណៈស្ងាត់បាត់យូរពីវិស័យសិល្បៈ កញ្ញា ប៉ូគឹមថេង ស្រាប់តែបង្ហាញវីដេអូនៃសកម្មភាពព្យាបាលជម្ងឺរបស់ខ្លួន ដែលធ្វើឲ្យមហាជនមានការស្លុតចិត្តជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/b7/b725402fe5521f0ab3d3e946fad0bacc107eb2a1.png

តាមរយៈវីដេអូរបស់តារាស្រីរូបនេះបានបង្ហាញថា នាងកំពុងវះកាត់ សាច់ដុះបំពង់ក នៅមន្ទីពេទ្យមួយ នៅឯប្រទេសវៀតណាម។ លើសពីនោះ កញ្ញា ប៉ូគឹមថេង សុតធីតា បានបញ្ជាក់ដែរថា ការវះដុះសាច់បំពង់កលើកនេះ គឺលើកទី ៣ ហើយ ដោយលើកទី ១ និង លើកទី ២ កញ្ញាបានវះកាត់នៅឯប្រទេសកម្ពុជា។

https://s9.kh1.co/__image/w=650,h=520,q=100/5a/5ad57a98d585508952ab6afe2cdffc91caee0142.png

យ៉ាងណាមិញ អ្នកគាំទ្រក៏បានជូនពរដល់កញ្ញា ប៉ូគឹមថេង សុតធីតា ឱ្យឆាប់ជាសះស្បើយ ឆាប់បានត្រឡប់មកចូលវិស័យសិល្បៈវិញ នឹងសង្ឃឹមថា មិនប៉ះពាល់ធ្ងន់ធ្ងដល់បំពងកផងដែរ៕

ប្រភព៖ Sothida Pokimtheng

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T