កម្សាន្ត៖ នៅតែធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ ទៅលើស្ទាយ៍ថ្មីៗ របស់ តារាចម្រៀងស្រី កញ្ញា សុខ ពិសី ជាមួយនឹងភាពស្រស់ស្អាត ទាក់ទាញ ជាពិសេស បានបង្ហាញពីសម្រស់កាន់តែក្មេងជាងវ័យ របស់នាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះដែរ តារាចម្រៀងស្រី កញ្ញា សុខ ពិសី ក៏បានចេញមកអង្រួនចិត្តអ្នកគាំទ្រសាជាថ្មី ដោយបានបង្ហាញរូបភាព នៅលើបណ្ដាញសង្គម ជាមួយនឹងស្ទាយ៍តុបតែងក្នុងឈុតបែបរឹបរាង ពណ៌ចម្រុះ មានការលេងស្ទាយ៍តុបតែងមុខ និងម៉ូតសក់យ៉ាងស្រស់ស្អាត សមគ្នា មើលទៅកាន់លេចធ្លោខ្លាំងឡើង។

បន្ទាប់ពី បានឃើញបែបនេះ ហ្វេនៗអ្នកគាំទ្រជាច្រើន បានចូលមកសរសើរ ចំពោះស្ទាយ៍ដ៏ទាក់ទាញ យ៉ាងមានមន្តស្នេហ៍ ព្រមទាំងសម្រស់ក្មេងជាងវ័យ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖











