រាជធានី​ភ្នំពេញ៖ យូរ​មក​ហើយ​ដែល​ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន នៅ​មិន​ទាន់​បើកឱកាស​ទទួលយក​ស្នេហា ខណៈ​ល្បី​កក្រើក​រឿង​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​ក្នុង​នោះ​មាន​ទាំង​មន្ត្រី​ថ្នាក់ខ្ពស់​តាម​ថ្ពក់​ចិត្ត​ទៀត​ផង ។ តារា​ស្រស់​ស្អាត​រូប​នេះ​មិន​ភ្ជាប់​បេះដូង​ជាមួយ​អ្នក​ណា ដោយ​មិន​មើលចិត្ត​គំនិត​ឲ្យ​ល្អិតល្អន់​មុន​នឹង​ហែល​ឆ្លង​ភព​សុភមង្គល​ជាមួយ​គ្នា​នៅ​ថ្ងៃ​អនាគត​នោះ​ទេ ។

ពិធី​ការិនី​កញ្ញា​ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន នៅ​តែ​រក្សា​បាន​តំណែង​លេចធ្លោ​នៅ​ទូរទស្សន៍​បាយ័ន ដោយ​ក្តោប​ក្តាប់​បាន​ច្រើន​កម្មវិធី បើ​ទោះបី​ពិធី​ការិនី​ស្រករ​ក្រោយ​ចូល​ជា​បន្តបន្ទាប់​ក្តី ។ ក្រៅពី​ការ​រីក​ចម្រើន​អាជីព បច្ចុប្បន្ន​ស្នេហា​របស់​និ​រ័​ត្ន កាន់តែ​រឹង​មាំ​ខ្លាំង​ជាង​មុន ។

ទោះ​មិន​ចូល​ប្រឡូក​ពិភព​ភាពយន្ត​ក្តី កេរ្តិ៍ ឈ្មោះ​របស់​ហ៊ិន ច័ន្ទ​និ​រ័​ត្ន នៅ​តែ​លេចធ្លោ​នៅ​ក្នុង​សង្គម​សិល្បៈ ។ ដំណឹង​ចុង​ក្រោយ​និ​រ័​ត្ន​ល្បី​កក្រើក​ព័ត៌មាន​ស្នេហា​ជាមួយ​កូន​អ្នកមាន​ម្នាក់​កាន់តែ​ផ្អែមល្ហែម ទោះ​មិន​ទាន់​បាន​បណ្តើរគ្នា​ជា​សាធារណៈ​នៅឡើយ​ក្តី ។

នៅ​មិន​ទាន់​ស្វែងរក​ការ​បញ្ជាក់​បាន​នៅឡើយ​ទេពី​កញ្ញា​ហ៊ិន ច័ន្ទ​និ​រ័​ត្ន ប៉ុន្តែ​អ្នកសិល្បៈ​លើក​ឡើង​ថា ស្នេហា​របស់​នាង និង​កូនប្រុស​អ្នកមាន​ទ្រព្យ​នោះ​កាន់តែ​រីក​ចម្រើន​ឡើង​ដោយ​ពួក​គេ​បង្កើត​ឱកាស​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​ញឹកញាប់ ។ ទោះ​លាក់លៀម​នឹង​មិត្ត​រួម​អាជីព​ក្តី ប៉ុន្តែ​ពួក​គេ​រំលេច​ភាព​ល្អូកល្អិន​ច្រើន​តាម​រយៈ​ទូរស័ព្ទ​ដៃ និង​ហ្វេ​ស​ប៊ុ​ក ។

យូរ​ៗ​ម្តង​គេ​ឃើញ​រថយន្ត Range Rover ពណ៌​ខ្មៅ​របស់​សង្សារ​ទៅ​ទទួល​និ​រ័​ត្ន ។ មានការ​លើក​ឡើង​ថា ដោយ​ការ​ស្រឡាញ់​និ​រ័​ត្ន ខ្លាំង​សង្សារ​នាង​ដាក់​បម្រាម​មិន​ឲ្យ​សម្តែង​ភាពយន្ត​ទេ ព្រោះតែ​បារម្ភ​ពី​សុខភាព និង​ខ្លាច​បុរស​ផ្សេង​ប៉ះពាល់​ខ្លួន​នាង ។ ស្នេហា​របស់​នាង​កាន់តែ​មាន​ស្ថាន​ភាពល្អ​ប្រសើរ ឡើង​និង​អាច​ឈាន​ដល់​រៀប​អាពាហ៍ពិពាហ៍​ទៀត​ផង ដ្បិតអី​ក្រុម​គ្រួសារ​ទាំង​សងខាង​បានដឹង​ឮ​អស់​ទៅ​ហើយ ។ ជា​ពិសេស​នោះ​សង្សារ​របស់​នាង​តែងតែ​រំអុក​សុំ​នាង​រៀប​ការ​ជា រឿយ​ៗ ។

ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន ជា​ពិធី​ការិនី​មាន​មន្ត​ស្នេហ៍​ម្នាក់ ហើយ​ល្បី​មាន​ទាំងស្រី និង​ប្រុស​តាម​ចោម​ស្រឡាញ់ ។ តាម​ប្រភព​ព័ត៌មាន​ថា ក្រោយ​ពេល​លេច​ជ្រាប​ដំណឹង​ស្នេហ៍​មក​ធ្វើ​ឱ្យ បុរស​ៗ​អ្នកមាន​ជា​ច្រើន​ដែល​ធ្លាប់​តាម​ថ្ពក់​ស្នេហ៍​និ​រ័​ត្ន​ខកចិត្ត​ជា​ខ្លាំង ។ តាម​ដំណឹង​ថា ការ​ដែល​ពិធី​ការិនី​លេចធ្លោ​នៅ​ទូរទស្សន៍​បាយ័ន​រូប​នេះ​មិន​ទាន់​ចង់​ដឹក​ដៃគូ​សង្សារ​ចូល​រោងការ​តាម​ការ​ស្នើ​សុំ ដោយសារ​តែ​នាង​ចង់​ពិសោធន៍​ស្នេហ៍​មួយ​រយៈ​ទៀត​សិន ដ្បិតអី​សង្សារ​របស់​នាង​ពូកែ​ប្រចណ្ឌ​ពេក​ខ្លាច​ក្រោយ​ពេល​សំពះ​ផ្ទឹម​ធ្វើ​ឱ្យ​នាងរង​ទឹកភ្នែក។ ម្យ៉ាង​កន្លង​មក​និ​រ័​ត្ន​បាន​បង្ហើប​ឱ្យ​ដឹង​ថា បុរស​ដែល​ស្ថិត​ក្នុង​ក្តី​ស្រមៃ​របស់​នាង​ជា​បុរស​ស្លូតបូត​ស្មោះត្រង់​យល់​ពី​ជម្រៅ​ចិត្ត​នាង និង​មិន​ចេះ​ប្រចណ្ឌ​ហួងហែង​នាង​ផ្តេស​ផ្តាស៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ធ្លាប់តែឃើញ ឈីន រតនៈ ស្លៀកពាក់បែបសម័យ ចុះស្លៀកពាក់ជាបែបប្រពៃណីខ្មែរវិញស្អាតទេ?

ភ្នំពេញ៖ ប្រិយមិត្តពិតជាមិនទាន់ភ្លេចអតីតបេក្ខនារីប្រឡងចម្រៀងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ កញ្ញា ឈីន រតនៈ ទេមែនទេ? បច្ចុប្បន្ននាង ក៏ជាតារាចម្រៀងមួយដួង នៅក្នុងផលិតកម្មរស្មីហង្សមាសដែរ។

ដោយបទថ្មីជាលើកដំបូងរបស់នាង នៅក្នុងផលិតកម្មនេះ មានចំណងជើងថា «អ្នកមិនអន់ទេ»។ គ្រាន់តែចេញភ្លាមក៏មានការគាំទ្រ មិនស្ទើរដែរពីសំណាក់ទស្សនិកជន។

ទោះបីជាកញ្ញា ឈីន រតនៈ មិនបានជាប់ជាជ័យលាភីនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី២ ក៏ដោយ ប៉ុន្តែនាងនៅតែទទួលបានការគាំទ្រជាច្រើន ព្រោះតែទឹកដមមានសម្លេង និងពូកែខាងច្រៀងបទស្រែក មានតុងខ្ពស់ៗ ក៏ដូចជាការប្រើប្រាស់ដង្ហើមបានវែងៗផងដែរ នៅក្នុងការបកស្រាយបទចម្រៀង។

គួរឱ្យដឹងថា កញ្ញា ឈីន រតនៈ ជាតារាចម្រៀងដែលមានដើមកំណើតជាអ្នកខេត្តកំពង់ចាម អតីតបេក្ខនារីប្រឡងនៅក្នុងចម្រៀង The Voice Cambodia រដូវកាលទី២ និងជាកូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធិ។ នាងត្រូវបានទស្សនិកជនស្គាល់ជាលើកដំបូងដោយការបកស្រាយបទ «Saxophoneបាត់ស្នេហ៍» នៅក្នុងវគ្គ Blind Audition ហើយក៏ជា Top 4 នៅក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។

ងាកទៅមើលការតុបតែងខ្លួនវិញ កញ្ញា ឈីន រតនៈ និយមតែងខ្លួនបែបស៊ីវិល័យទាន់សម័យទំនើប តាមបែបយុវវ័យ ប៉ុន្តែពេលនេះក្រឡេកទៅមើលការស្លៀកពាក់ជាបែបប្រពៃណីវិញម្តងក៏ស្អាតដែរ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន