ភ្នំពេញ៖ ប្រិយមិត្តពិតជាមិនទាន់ភ្លេចអតីតបេក្ខនារីប្រឡងចម្រៀងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ កញ្ញា ឈីន រតនៈ ទេមែនទេ? បច្ចុប្បន្ននាង ក៏ជាតារាចម្រៀងមួយដួង នៅក្នុងផលិតកម្មរស្មីហង្សមាសដែរ។

ដោយបទថ្មីជាលើកដំបូងរបស់នាង នៅក្នុងផលិតកម្មនេះ មានចំណងជើងថា «អ្នកមិនអន់ទេ»។ គ្រាន់តែចេញភ្លាមក៏មានការគាំទ្រ មិនស្ទើរដែរពីសំណាក់ទស្សនិកជន។

ទោះបីជាកញ្ញា ឈីន រតនៈ មិនបានជាប់ជាជ័យលាភីនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី២ ក៏ដោយ ប៉ុន្តែនាងនៅតែទទួលបានការគាំទ្រជាច្រើន ព្រោះតែទឹកដមមានសម្លេង និងពូកែខាងច្រៀងបទស្រែក មានតុងខ្ពស់ៗ ក៏ដូចជាការប្រើប្រាស់ដង្ហើមបានវែងៗផងដែរ នៅក្នុងការបកស្រាយបទចម្រៀង។

គួរឱ្យដឹងថា កញ្ញា ឈីន រតនៈ ជាតារាចម្រៀងដែលមានដើមកំណើតជាអ្នកខេត្តកំពង់ចាម អតីតបេក្ខនារីប្រឡងនៅក្នុងចម្រៀង The Voice Cambodia រដូវកាលទី២ និងជាកូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធិ។ នាងត្រូវបានទស្សនិកជនស្គាល់ជាលើកដំបូងដោយការបកស្រាយបទ «Saxophoneបាត់ស្នេហ៍» នៅក្នុងវគ្គ Blind Audition ហើយក៏ជា Top 4 នៅក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។

ងាកទៅមើលការតុបតែងខ្លួនវិញ កញ្ញា ឈីន រតនៈ និយមតែងខ្លួនបែបស៊ីវិល័យទាន់សម័យទំនើប តាមបែបយុវវ័យ ប៉ុន្តែពេលនេះក្រឡេកទៅមើលការស្លៀកពាក់ជាបែបប្រពៃណីវិញម្តងក៏ស្អាតដែរ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

កញ្ញា ឈីន រតនៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈីន រតនៈ