មកលេង Killer Karaoke ម្តង ឈីន រតនៈ ពួយយំទឹកភ្នែកសស្រាក់

//s9.kh1.co/5c/5c52f7caba92b2f1fa647cf21563e11b75ff7c3a.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២៤ ២ល្ងាច · ៣ ខែមុន

មកលេង Killer Karaoke ម្តង ឈីន រតនៈ ពួយយំទឹកភ្នែកសស្រាក់។

ភ្នំពេញ៖ ម្ចាស់បទ ‘‘ហួសដឺឡេ’’ កញ្ញា ឈីន រតនៈ ដាច់ចិត្តមកចូលរួមលេង Killer Karaoke ជាថ្មីម្តងទៀតក្នុងរដូវកាលទី7 នេះ ដែលនេះជាលើកទី2 ហើយសម្រាប់ រតនៈ ដែលធ្លាប់បានមកម្តងដែរកាលពីររដូវកាលទី2 តែម្តងនេះត្រូវបានជួបរឿងស្ទើគាំង ធ្វើអីលែងត្រូវបានត្រឹមសម្រក់ទឹកភ្នែកម៉ាត់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចេញមកជាមួយភាពគួរឲ្យស្រលាញ់ រតនៈ បានតែងតួជាតុក្កតាពិឃាតក្នុងរឿង Squid Game ដែលប្រហារគ្មានប្រណីតែមកត្រូវ ភ័យ ញ័រ ជាមួយនឹងវិញ្ញាសាមួយឈ្មោះថា «កៅអីឆ្លងឋាន»។ ក្នុងវិញ្ញាសានេះ រតនៈ ត្រូវជាប់ចំណងរើមិនរួចហើយស្រោចស្រពដោយសត្វទន់ៗ ដូចជាកង្កែប ពស់ ហើយនឹងក្រពើជាដើម។

តែអ្វីដែលសំខាន់គឺថាទឹកភ្នែកនៃភាពភ័យរន្ធត់បានធ្វើឲ្យតារាចម្រៀងសម្លេងខ្ពស់រូបនេះ ហូរសស្រាក់មិនឈប់ឈរតាំងពីដើមដល់ចប់តែម្តង តែមិនអាចធ្វើអ្វីបានគឺត្រូវតែច្រៀងឲ្យដល់ចប់តាម លក្ខខណ្ឌកម្មវិធី បើទោះបីជាខ្លាចយ៉ាងណាក៏ដោយ។

Killer Karaoke Cambodia រដូវកាលទី៧ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងលើទំព័រហ្វេសប៊ុកផេក Killer Karaoke Cambodia រៀងរាល់ថ្ងៃព្រហស្បត្តិ៍ ចាប់ពីម៉ោង ៨យប់៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ឈីន រតនៈ
ឈីន រតនៈ
វីដេអួ
ឈីន រតនៈ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T