ភ្នំពេញ៖ ក្រោយពីតារាចម្រៀងប្រុស លោក ម៉ា ច័ន្ទបញ្ញា និងតារាស្រីវ័យក្មេងម្នាក់ បានប្រកាសក្តែងៗប្រាប់មហាជន ពីទំនាក់ទំនងស្នេហារួចមក បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ពួកគេ រឹតតែល្បីខ្លាំងជាងមុន ហើយថែមទាំងទទួលបានការងារច្រើន នៅក្នុងសង្គមសិល្បៈទៀត។

មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានម៉ោងមុននេះ មិត្តស្រីរបស់តារាប្រុស ម៉ា ច័ន្ទបញ្ញា បានបង្ហាញរូបថតស៊ីអារម្មណ៍ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកម្របានឃើញនូវរូបថតយ៉ាងដូច្នេះណាស់ ដែលកន្លងមករូបនាង ធ្លាប់តែស្លៀកពាក់បែបសាមញ្ញៗ និងបែប Cute Cute តែប៉ុណ្ណោះ។

នេះជាលើកទីមួយហើយ ដែលមិត្តស្រីដ៏ស្រស់ស្អាត របស់លោក ម៉ា ច័ន្ទបញ្ញា ហ៊ានបញ្ចេញសាច់ដល់ម្លឹង នៅមុខជាងថតរូប ។ ចុះអារម្មណ៍សង្សារនោះ ពេលឃើញមិត្តស្រីបង្ហាញនូវរូបថតស៊ីអារម្មណ៍ទៅកាន់មហាជនបែបនេះ តើរូបលោក គិតយ៉ាងណាទៅ?

តោះមើលរូបថតស៊ិចស៊ី មិត្តស្រីរបស់លោកម៉ា ច័ន្ទបញ្ញា ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  មិត្តស្រី លោក ម៉ា ច័ន្ទបញ្ញា បានបង្ហាញអារម្មណ៍ពិតរបស់នាង ។

ចាប់តាំងពីស្នេហា រវាងតារាចម្រៀងប្រុស លោក ម៉ា ច័ន្ទបញ្ញា និងតារាសម្តែងស្រី វ័យក្មេងម្នាក់ បានប្រកាសជាសាធារណៈរួចមក មហាជនសង្កេតឃើញថា ពួកគេកាន់តែបង្ហាញពីក្តីស្រលាញ់ទៅលើគ្នាជារឿយៗ។ មិនតែប៉ុណ្ណោះ ពួកគេក៏តែងឆ្លៀតពេល សាងអនុស្សាវរីយ៍ ដោយការដើរលេងកំសាន្ត តាមទីជិតទីឆ្ងាយ ជាមួយគ្នាទៀតផង។

ដោយមិនអាចលាក់បាំងពីទំហំចិត្ត ដែលមិត្តស្រី មានចំពោះលោក ម៉ា ច័ន្ទបញ្ញា បានធ្វើឲ្យនាងហ៊ានទម្លាយនូវអារម្មណ៍ពិតរបស់នាង ដែលលាក់ក្នុងបេះដូងអស់ជាយូរមកហើយ។

តារាស្រីរូបស្រស់នេះ បានសរសេររៀបរាប់ថា "ខ្ញុំមិនដឹងថា ខ្ញុំចាប់ផ្តើមស្រឡាញ់គាត់ម្នាក់នេះនៅពេលណាទេ ប៉ុន្តែឥឡូវនេះខ្ញុំពិតជាដឹងថាខ្ញុំពិតជាមិនអាចរស់នៅដោយគ្មានគាត់បានទេ ...គាត់ជាបុរសល្អម្នាក់ គាត់គឺជាមនុស្សដែលមានចិត្ដល្អ ខ្ញុំអាចមានអារម្មណ៍ថាគាត់ពិតជាស្រឡាញ់ខ្ញុំ មិនថាទៅទីកន្លែងណាក៏នាំខ្ញុំទៅជាមួយ មិនថាធ្វើអ្វីក៏គាត់គិតពីខ្ញុំដែរ គាត់ធ្វើឱ្យខ្ញុំមាន អារម្មណ៍ថាកក់ក្តៅ មានអារម្មណ៍ថាមានផ្ទះ មានអារម្មណ៍សប្បាយចិត្តពេលនៅក្បែរគាត់ ចង់ជួបគាត់ជារៀងរាល់ថ្ងៃ ចង់ចែករំលែកភាពរីករាយជាមួយគ្នា អ្វីទាំងអស់ដែលយើងបាននៅជាមួយគ្នាអូនចាំបានទាំងអស់ ហើយអូននឹងរក្សាការស្រលាញ់នឹងអ្វីដែលល្អៗទុក.....មិនចង់និយាយអីច្រើនទេ គ្រាន់តែដឹងថាឥឡូវនេះ អូនស្រលាញ់បងខ្លាំងណាស់ អូនអាចរស់បានដោយគ្មានអុកស៊ីសែនបាន ប៉ុន្តែអូនមិនអាចរស់ដោយគ្មានបងបាននោះទេ"។

អានហើយរំភើបជំនួស ដែលស្នេហារបស់ អ្នកទាំងពីរ ផ្អែមល្ហែមជាងទឹកឃ្មុំទៀត។ ជាពិសេស ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានជូនពរឲ្យពួកគេស្រលាញ់គ្នាជារៀងរហូត ឈានដល់ការចូលរោងការជាមួយគ្នាផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា