ភ្នំពេញ៖ តារាសម្តែងស្រីរាងខ្ពស់ស្រឡះ សម្បុរខ្មៅស្រអែម អ្នកនាង សារ៉ាយ សក្ខណា បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីខ្លួន ដែលជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិកកាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅ និងមានកូនស្រីដ៏គួរឱ្យ ស្រលាញ់ម្នាក់។ ថ្មីៗនេះ កាលពីខែធ្នូឆ្នាំ២០១៦ នាងក៏ទើបតែបានទទួលនូវពាក្យជូនពរជាច្រើនពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រគ្រប់ទិសទី ក្នុងឱកាសគម្រប់ខួបអាពាពិពាហ៍៣ឆ្នាំរបស់ខ្លួន។

បច្ចុប្បន្នអ្នកនាង សារ៉ាយ សក្ខណា កំពុងតែរស់នៅយ៉ាងមានសេចក្តីសុខជាមួយស្វាមី ហើយគេមិនដែលឃើញជីវិតគូរបស់តារាស្រីរូបនេះ មានរឿងរកាំរកូសឈ្លោះប្រកែកគ្នា បង្កជារឿងអាស្រូវធំដុំបែកខ្ចរខ្ចាយធ្វើឱ្យខ្មាស់គេនោះទេ។ 

ផ្ទុយទៅវិញ ជារឿយៗ យើងតែងឃើញនាង និងស្វាមីរបស់ខ្លួន បង្ហាញនូវភាពស្និទ្ធស្នាល ផ្អែមល្ហែម ជាមួយគ្នាស្អិតដូចស្ករ សឹងតែដូចគូស្វាមីភរិយាថ្មី ដែលទើបតែរៀបការថ្មោងថ្មីដែរ។

ទោះរៀបការជាមួយគ្នាបាន៣ឆ្នាំមែន ប៉ុន្តែចំណងស្នេហ៍រវាងអ្នកនាង សារ៉ាយ សក្ខណា និងស្វាមីពិតជាគួរឱ្យច្រណែន រហូតនាងរំលឹកទៅដល់ សុទ្ធតែស្នាមថើបដំបូងទៀត ក្នុងឱកាសពេលទៅដើរលេងកម្សាន្តពីរនាក់ស្វាមី ជាមួយទេសភាពទឹកជ្រោះព្រៃភ្នំ។ នេះបើយោងតាមការបង្ហាញប្រាប់ របស់នាងនៅក្នុងអ៊ីនស្តារក្រាម។

ងាកមកមើលក្នុងវិស័យសិល្បៈវិញ សព្វថ្ងៃអ្នកនាង សារ៉ាយ សក្ខណា ក៏នៅតែទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជន មិនថាក្នុងឬក្រៅស្រុកនោះទេ។ អាចនិយាយបានថា ទាំងស្នេហា និងការងារ កំពុងតែដើរទន្ទឹមគ្នាយ៉ាងរលូនក្នុងពេលតែមួយ​សម្រាប់តារាសម្តែងស្រីរូបនេះ៕

អ្នកនាង សារ៉ាយ សក្ខណា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា