ភ្នំពេញ៖ អ្នកនាង សារ៉ាយ សក្ខណា តារាសម្តែង និងជាតារាបង្ហាញម៉ូតមួយរូប មានឈ្មោះល្បីក្នុងវិស័យសិល្បៈ ក្រោយពីបានរៀបការជាមួយអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក និងមានកូនស្រីម្នាក់រួចមក គេឃើញជីវិតគ្រួសាររបស់នាង មានសេចក្តីសុខណាស់ មិនដែលមានរឿងរកាំរកូស ឈ្លោះប្រកែកគ្នា បង្កជារឿងអាស្រូវនោះទេ។

តារាសម្តែងស្រីសម្បុរខ្មៅស្រអែម អ្នកនាង សារ៉ាយ សក្ខណា បានរៀបអាពាហ៍ ពិពាហ៍ កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៣ ហើយគិតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះវិញ គឺមង្គលការរបស់នាងនិងស្វាមី មានរយៈពេល៣ឆ្នាំមកហើយ។

ដូចគ្នានេះដែរ នៅក្នុងឱកាសគម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ របស់សារ៉ាយ សក្ខណា នាងក៏បានទទួលនូវពាក្យជូនពរជាច្រើន ពីសំណាក់ក្រុមគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្តិ និងជាពិសេសគឺបណ្តាអ្នកគាំទ្ររបស់នាងឯទៀត។

ទន្ទឹមនឹងនោះ តារាស្រីរូបស្រស់ដួងនេះ ក៏បានផ្ញើសារថ្លែងអំណរគុណទៅដល់អ្នកជូនពរនាងដូចគ្នាដែរទាំងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងនៅក្នុងអ៊ីនស្តារក្រាមថា៖ «សូមអរគុណអ្នកទាំងអស់គ្នា សម្រាប់ពាក្យជូនពរ My 3 years anniversary ហើយខ្ញុំក៏សូមឲ្យពាក្យជូនពរទាំងអស់ គឺជាការពិតសម្រាប់ខ្ញុំទាំងពីរនាក់ ស្រលាញ់អ្នកទាំងអស់គ្នា»។

គួររំលឹកផងដែរថា តារាសម្តែងស្រី អ្នកនាង សារ៉ាយ សក្ខណា ក៏ធ្លាប់ត្រូវបានគេទម្លាយរឿងច្រមុះរបស់នាងដែរ ដោយច្រមុះស្រួចដែលអ្នកគាំទ្របានឃើញសព្វថ្ងៃនេះ មិនមែនជាច្រមុះធម្មជាតិនោះឡើយ គឺរូបនាង ធ្លាប់បានចាក់ខ្ទង់ច្រមុះបន្ថែម ដើម្បីលើកសម្រស់ឱ្យកាន់តែស្រស់ស្អាតជាងមុន៕

ខាងក្រោមនេះគឺជារូបភាពរបស់អ្នកនាង សារ៉ាយ សក្ខណា និងស្វាមី៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា