កូរ៉េ៖ បន្ទាប់ពីធ្វើការហត់នឿយ អស់រយៈពេល១ឆ្នាំពេញ នៅក្នុងឆ្នាំ២០១៧នេះដែរ តារាចម្រៀងប្រុសដ៏ល្បី ឆន សុវណ្ណារាជ បានជូនកាដូដល់ខ្លួនឯង ចង់ដឹងទេថា ជាកាដូអ្វីទៅ?

តារាប្រុសរូបនេះបាន ជូនកាដូដល់ខ្លួនឯង ក្នុងឆ្នាំថ្មី២០១៧ ដែលជាកាដូ ដើរលេងកំសាន្តនៅឯប្រទេសកូរ៉េ។ ចំពោះដំណើរកំសាន្តលើកនេះ រូបលោកមិនបានទៅតែម្នាក់ឯងនោះទេ គឺបានឃើញ មិត្តភក្តិសិល្បៈប៉ុន្មានដួង ដូចជា លោក ណុប បាយ៉ារិទ្ធ កញ្ញា ឱក សុគន្ធ កញ្ញា  កញ្ញា ឈិត សុវណ្ណបញ្ញា និង អ្នកនាង ចាន់ កែវនិមល ក៏បានទៅផងដែរ។

បើក្រឡេកមើលនៅក្នុងទំព័រហ្វេសប៊ុក របស់លោក ឆន សុវណ្ណារាជ គឺទើបតែបង្ហោះរូបថតមួយសន្លឹកតែប៉ុណ្ណោះ នៅប្រទេសកូរ៉េ ប្រហែលរូបលោក មានការរវល់ ទើបមិនទាន់មានពេលបង្ហោះរូប ចែកចាយជូនអ្នកគាំទ្រ ឲ្យបានឃើញ។

ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានធ្វើការជូនពរ ដល់លោក ឆន សុវណ្ណារាជ ឲ្យមានសុវត្ថិភាព និងថែរក្សាសុខភាពខ្លួន ព្រោះខែនេះអាចត្រជាក់ខ្លាំង។

យ៉ាងណាមិញ ចំពោះដំណើរកំសាន្តទៅកាន់ ប្រទេសកូរ៉េ គឺលោក ឆន សុវណ្ណារាជ មិនទាន់បង្ហើបប្រាប់អ្នកគាំទ្រនោះទេថា នឹងមកវិញនៅពេលណានោះ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក ឆន សុវណ្ណារាជ បាន Surprise នំខួបកំណើតពណ៌ផ្កាឈូក ទៅកាន់ កញ្ញា ទេព បូព្រឹក្ស។

កញ្ញា ទេព បូព្រឹក្ស ម្ចាស់បទ«Hot Pink» ដែលប្រិយមិត្តភាគច្រើនស្គាល់ នាងថាជាតារាចម្រៀងស្រីចូលចិត្តលេងស្ទាយខ្លួនបែបអ៊ឺរ៉ុប និងពូកែខាងរាំ ត្រូវបានលោក ឆន សុវណ្ណារាជ Surprise នំខួបកំណើតពណ៌ផ្កាឈូក យ៉ាងគួរឲ្យស្រលាញ់ ឲ្យនាងនៅថ្ងៃកំណើត ដែលបានធ្វើឲ្យនាង រំភើបចិត្តជាខ្លាំង។

ដោយក្នុងនោះ នាងក៏បានបង្ហោះជាសារបង្ហាញពីអារម្មណ៍របស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «អរគុណបងប្រុសដែលបានឆ្លៀតពេលមកsurprise ប្អូនសប្បាយចិត្តខ្លាំងខ្លាំង»

បន្ថែមពីនេះទៅទៀត នៅថ្ងៃខួបកំណើតរបស់នាង យើងសង្កេតឃើញថា កញ្ញា ទេព បូព្រឹក្ស ទទួលបាននំCake ដ៏គួរឲ្យស្រលាញ់ជាច្រើន និងទទួលបានការជូនពរយ៉ាងកក់ក្តៅ ពីសំណាក់ មិត្តភក្តិ មិត្តរួមការងារ រួមទាំងអ្នកគាំទ្ររបស់នាងផងដែរ៕

ដោយវីដេអូខាងក្រោមនេះ គឺកញ្ញា ទេព បូព្រឹក្ស ត្រូវបាន មិត្តភក្តិ និងមិត្តរួមការងារទាំងអស់ធ្វើSurprise នំខូបកំណើតឲ្យនាង៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ