ភ្នំពេញ៖ កាលពីម្សិលមិញ កញ្ញា ទេព បូព្រឹក្ស ម្ចាស់បទ«Hot Pink» ដែលប្រិយមិត្តភាគច្រើនស្គាល់ នាងថាជាតារាចម្រៀងស្រីចូលចិត្តលេងស្ទាយខ្លួនបែបអ៊ឺរ៉ុប និងពូកែខាងរាំ ត្រូវបានលោក ឆន សុវណ្ណារាជ Surprise នំខួបកំណើតពណ៌ផ្កាឈូក យ៉ាងគួរឲ្យស្រលាញ់ ឲ្យនាងនៅថ្ងៃកំណើត ដែលបានធ្វើឲ្យនាង រំភើបចិត្តជាខ្លាំង។

ដោយក្នុងនោះ នាងក៏បានបង្ហោះជាសារបង្ហាញពីអារម្មណ៍របស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «អរគុណបងប្រុសដែលបានឆ្លៀតពេលមកsurprise ប្អូនសប្បាយចិត្តខ្លាំងខ្លាំង»

បន្ថែមពីនេះទៅទៀត នៅថ្ងៃខួបកំណើតរបស់នាង កាលពីម្សិលមិញនេះ យើងសង្កេតឃើញថា កញ្ញា ទេព បូព្រឹក្ស ទទួលបាននំCake ដ៏គួរឲ្យស្រលាញ់ជាច្រើន និងទទួលបានការជូនពរយ៉ាងកក់ក្តៅ ពីសំណាក់ មិត្តភក្តិ មិត្តរួមការងារ រួមទាំងអ្នកគាំទ្ររបស់នាងផងដែរ៕

ដោយវីដេអូខាងក្រោមនេះ គឺកញ្ញា ទេព បូព្រឹក្ស ត្រូវបាន មិត្តភក្តិ និងមិត្តរួមការងារទាំងអស់ធ្វើSurprise នំខូបកំណើតឲ្យនាង៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ក្រោយពីបាត់មុខពីីវិស័យសិល្បៈមួយរយៈមក តារាចម្រៀងស្រី ទេព បូព្រឹក្ស បានបង្ហាញមុខជាថ្មីម្តងទៀត ជាមួយនឹងបទចម្រៀង Original របស់នាង ចំណងជើងថា "Twerk "

បទចម្រៀង "Twerk" នេះផងដែរ បានធ្វើឲ្យកក្រើកពេញហ្វេសប៊ុក ជាមួយនឹងស្ទាយថតប្លែក និងស្ទីលលេងខ្លួនស៊ិចស៊ី របស់កញ្ញា ទេព បូព្រឹក្ស ជាមួយនឹងសក់ពណ៌ផ្កាឈូក ដែលមើលទៅកាន់តែទាក់ទាញ។

ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានបង្ហាញគំនិតរៀងៗខ្លួន ទៅលើបទរបស់នាងដែរ ដែលអ្នកខ្លះ បានរិះគន់ថា បទចម្រៀងស្តាប់មិនបាន ហើយថែមទាំងយកស្ទាយលេងខ្លួន តាមតារាចម្រៀងបរទេស ដូចជានាង Nicki Minaj ទៀតផង ហើយសូម្បីប្លង់ថត ក៏ព្យាយាមធ្វើឲ្យបទចម្រៀងបរទេសដែរ។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រភាគច្រើន បានលើកទឹកចិត្តទៅកាន់ កញ្ញា ទេព បូព្រឹក្ស យ៉ាងខ្លាំង ព្រោះថារូបនាង កំពុងតែលើកកម្ពស់សិល្បៈខ្មែរ ដើម្បីឲ្យមានបទ Original កាន់តែច្រើន ហើយបទចម្រៀង Original នេះទៀតសោតដែរ ក៏មិនមែនងាយនឹងផលិតបាននោះដែរ៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ