ភ្នំពេញ៖ ក្រោយពីបទចម្រៀងថ្មី «Christmas Is Back» របស់តារាស្រី វ័យក្មេង រ៉េត ស៊ូហ្សាណា ដែលទើបតែចេញមិនបានប៉ុន្មានថ្ងៃផង សន្ទុះនៃអ្នកចាប់អារម្មណ៍ បានកើនឡើងជាលំដាប់។

ប៉ុន្តែនៅក្នុងការចាប់អារម្មណ៍នេះដែរ ក៏មានមតិមួយចំនួន បានធ្វើការរិះគន់ ទៅលើ បទចម្រៀងរបស់តារាស្រីរូបនេះ ដែលអ្នកខ្លះ បាននិយាយថា បទនេះដូចជាបទកូនក្មេង ស្តាប់មិនចូលត្រចៀក ហើយពួកគេបានបន្តថា កញ្ញា រ៉េត ស៊ូហ្សាណា ច្រៀងមិនសូវច្បាស់សោះ ទាំងភាសាអង់គ្លេស និងភាសាខ្មែរ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកខ្លះទៀត ហាក់ដូចជាមិនពេញចិត្ត ដែលផលិតកម្ម ចេញបទចម្រៀងឲ្យ កញ្ញា រ៉េត ស៊ូហ្សាណា ច្រើនហួសហេតុ ខណៈតារាចម្រៀងផ្សេងៗ ដែលជាអតីតបេក្ខជន The Voice Cambodia មានសមត្ថភាពខ្លាំង តែចេញបទចម្រៀង ឲ្យតែ១ រឺក៏២ តែប៉ុណ្ណោះ៕

នេះគ្រាន់តែជាមតិមួយចំនួន របស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលបាននិយាយពាក់ព័ន្ធ ជាមួយនឹងបទថ្មី របស់កញ្ញា រ៉េត ស៊ូហ្សាណា។ ចុះចំណែកប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថារ៉េត ស៊ូហ្សាណា តារាចម្រៀងស្រីវ័យក្មេង ប្រចាំផលិតកម្ម ភ្លេងរីខត មែកធាងរបស់ រស្មី ហង្សមាស ដែលបច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រ បានចេញចម្រៀងថ្មីមួយបទទៀតហើយ សម្រាប់អបអរថ្ងៃបុណ្យ Christmas ។

គួរឲ្យដឹងថា បទចម្រៀងថ្មីរបស់នាង មានចំណងជើងថា «Christmas Is Back»។ ដោយក្នុងឆ្នាំ២០១៦នេះ នាងជាតារាស្រីដែល ចេញបទចម្រៀង សម្រាប់ថ្ងៃបុណ្យណូអែលមុនគេបង្អស់នៅក្នុងផលិតកម្ម។ បន្ថែមពីនេះទៅទៀតនោះ បទ« Christmas Is Back» នេះផងដែរ ក៏ជាបទភ្លេងស្នាដៃនិពន្ធថ្មី Melody ថ្មី ព្រមទាំង អត្ថន័យថ្មីពិសេសផងដែរ។

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា