ភ្នំពេញ៖ រ៉េត ស៊ូហ្សាណា តារាចម្រៀងស្រីវ័យក្មេង ប្រចាំផលិតកម្ម ភ្លេងរីខត មែកធាងរបស់ រស្មី ហង្សមាស ដែលបច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រ ថ្មីៗនេះ នាង បានចេញចម្រៀងថ្មីមួយបទទៀតហើយ សម្រាប់អបអរថ្ងៃបុណ្យ Christmas ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ។

គួរឲ្យដឹងថា បទចម្រៀងថ្មីរបស់នាង មានចំណងជើងថា «Christmas Is Back»។ ដោយក្នុងឆ្នាំ២០១៦នេះ នាងជាតារាស្រីដែល ចេញបទចម្រៀង សម្រាប់ថ្ងៃបុណ្យណូអែលមុនគេបង្អស់នៅក្នុងផលិតកម្ម។ បន្ថែមពីនេះទៅទៀតនោះ បទ« Christmas Is Back» នេះផងដែរ ក៏ជាបទភ្លេងស្នាដៃនិពន្ធថ្មី Melody ថ្មី ព្រមទាំង អត្ថន័យថ្មីពិសេសផងដែរ។

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មាននចាស់ កាលពីថ្ងៃទី២ ខែធ្នូ ផលិតកម្មរស្មីហង្សមាសបានចេញជា FULL MV សម្រាប់បទ «ឈប់» របស់អតីតបេក្ខនារីកម្មវិធី The Voice Cambodia កញ្ញា រ៉េត ស៊ូហ្សាណា

បើតាមប្រភពពីទំព័ររបស់ផលិកម្មរស្មីហង្សមាស ដែលជាផលិតកម្មដ៏ធំមួយពោរពេញ ទៅដោយសិល្បៈករ សិល្បៈការីនី ល្បីៗជាច្រើន ក៏បានចេញជា FULL MV បទ «ឈប់» របស់អតីតបេក្ខនារី The Voice Cambodia គឺកញ្ញា រ៉េត ស៊ូហ្សាណា ដែលជាបទមនោសញ្ចេតនា រៀបរាប់ពីការឈឺចាប់របស់នារីម្នាក់ ដែលមិត្តប្រុសរបស់នាងមានសង្សារដល់ទៅបួននាក់ ធ្វើអោយនាងទ្រាំមិនបាន ក៏ដាច់ចិត្ដឈប់ស្រលាញ់ហើយលះបង់ និងដោះលេងបុរសម្នាក់នោះអោយទៅ។

ចង់ដឹងទេថា តើស្រីស្អាត រ៉េត ស៊ូហ្សាណា អាចដាក់ចិត្ត ដាក់អារម្មណ៍ដើម្បីសំដែងនូវបទមនោសញ្ចេតនាមួយនេះ យ៉ាងនោះតោះទៅមើល Full MV ទាំងអស់គ្នា៖

បើតាមរយៈបទចំរៀងថ្មីមួយនេះដែរ ក៏មានការគាំទ្រ និងសរសើរមិនដាច់ពីមាត់ពីសំណាក់ទស្សនិកជន និងអ្នកគាំទ្ររបស់ កញ្ញា រ៉េត ស៊ូហ្សាណាផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា