ភ្នំពេញ៖ មកដល់ថ្មីទៀតហើយ ពីផលិតកម្មរស្មីហង្សមាស មុននេះបន្តិចបានចេញជា FULL MV សម្រាប់បទ «ឈប់» របស់អតីតបេក្ខនារីកម្មវិធី The Voice Cambodia កញ្ញា រ៉េត ស៊ូហ្សាណា។

បើតាមប្រភពពីទំព័ររបស់ផលិកម្មរស្មីហង្សមាស ដែលជាផលិតកម្មដ៏ធំមួយពោរពេញ ទៅដោយសិល្បៈករ សិល្បៈការីនី ល្បីៗជាច្រើន ក៏បានចេញជា FULL MV បទ «ឈប់» របស់អតីតបេក្ខនារី The Voice Cambodia គឺកញ្ញា រ៉េត ស៊ូហ្សាណា ដែលជាបទមនោសញ្ចេតនា រៀបរាប់ពីការឈឺចាប់របស់នារីម្នាក់ ដែលមិត្តប្រុសរបស់នាងមានសង្សារដល់ទៅបួននាក់ ធ្វើអោយនាងទ្រាំមិនបាន ក៏ដាច់ចិត្ដឈប់ស្រលាញ់ហើយលះបង់ និងដោះលេងបុរសម្នាក់នោះអោយទៅ។

ចង់ដឹងទេថា តើស្រីស្អាត រ៉េត ស៊ូហ្សាណា អាចដាក់ចិត្ត ដាក់អារម្មណ៍ដើម្បីសំដែងនូវបទមនោសញ្ចេតនាមួយនេះ យ៉ាងនោះតោះទៅមើល Full MV ទាំងអស់គ្នា៖

បើតាមរយៈបទចំរៀងថ្មីមួយនេះដែរ ក៏មានការគាំទ្រ និងសរសើរមិនដាច់ពីមាត់ពីសំណាក់ទស្សនិកជន និងអ្នកគាំទ្ររបស់ កញ្ញា រ៉េត ស៊ូហ្សាណាផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា