ភ្នំពេញ៖ តារាចម្រៀងជើងចាស់ល្បីឈ្មោះ លោក ហួ ឡាវី បានជួបទុក្ខធំ ដោយ ឪពុកជាទីស្រលាញ់របស់លោក ទទួលមរណៈភាព កាលពីម្សិលមិញ។

តារាប្រុសរូបនេះ បានរៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា "ខ្ញុំបាទ ភរិយា កូន ចៅ និងញាតិមិត្តទាំងអស់មានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកឪពុកឈ្មោះ ហួរ លីឈាន ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត បានទទួលមរណៈភាពកាលពីល្ងាចម្សិលមិញថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៦ល្ងាច ក្នុងជន្មាយុ ៨៨វស្សា។ ដំណឹងនេះ ចាត់ទុកជាការជូនដំណឹង និងគោរពអញ្ជើញញាតិមិត្ត បងប្អូនជិតឆ្ងាយរបស់ខ្ញុំបាទ និងសព។ ពិធីបុណ្យ នឹងប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព នៅខេត្តកំពង់ចាម។ ញាតិមិត្តទាំងអស់ អាចទូរសព្ទមកខ្ញុំបាទផ្ទាល់ ០១២ ៨៩៣ ៥៨៣ ដើម្បីសាកសួរទីតាំងលម្អិត"

យ៉ាងណាមិញ ខ្មែរឡូតក៏ចូលរួមរំលែកទុក្ខ ទៅកាន់ក្រុមគ្រួសារ តារាប្រុសជើងចាស់ លោក ហួរ ឡាវីផងដែរ ដែលបានបាត់បង់ លោកឪពុក៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញាវី ឌីណែត ជាអ្នកចម្រៀងថ្មី និងជាកូនស្រីរបស់លោកហួ ឡាវី បានក្លាយជាសមាជិកថ្មី នៅផលិតកម្មហង្សមាស ។ បើទោះបីជាហង្សមាសមានតារាល្បី ច្រើននាក់ទៅហើយក្ដី ប៉ុន្តែនៅតែមិនស្កប់ស្កល់ចម្រាញ់រកសមាជិក ថ្មីៗបន្ថែមទៀតឡើយ ។

ជាក់ស្ដែងកាលពីពេល មានព័ត៌មានលេចឮថាតារាចម្រៀងថ្មីដែលប្រសូត ចេញពីកម្មវិធីប្រឡងចម្រៀងកុមារនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៣ កញ្ញាវី ឌីណែត ត្រៀមខ្លួនចូលផលិតកម្មហង្សមាស ហើយផលិតកម្មបានត្រៀមបទថ្មីទុកឱ្យនាងច្រៀងនាពេលខាង មុខ ។ មូលហេតុដែលថ្នាក់ដឹកនាំ ហង្សមាស សម្រេចទទួលយកឌីណែតព្រោះ តែកន្លងមកនាងច្រៀងបទជាភាសាអង់គ្លេស បានយ៉ាងពីរោះ ស្រែកមិនបែកសំឡេង គួបផ្សំនឹងការតាក់តែងខ្លួនសមជាយុវវ័យ ជំនាន់ថ្មី ។ ក្នុងជំនួបចៃដន្យក្នុងពិធីមង្គលការ របស់អ្នកនាងពៅ សុជាតា កាលពីថ្ងៃទី២៦ វិច្ឆិកា ២០១៣ កញ្ញាវី ឌីណែត ដែលពេញរូបរាងហើយរីកសាយសម្រស់ គួរឱ្យទាក់ទាញនោះបាន ទទួលស្គាល់ថាកន្លងមកថ្នាក់ដឹកនាំ ផលិតកម្មហង្សមាសបានទាក់ ទងនាងប្រាកដមែន ។ ឌីណែត ប្រាប់ថាផលិតកម្មហង្សមាសហៅនាងបីបួនខែមុន តែនាងនៅមិនទាន់ដឹងថាបានសម្រេច១០០% ឬអត់ទេ ។ គ្រាន់តែនាងដឹងថាពួកគាត់កំពុងតែនិពន្ធ បទចម្រៀងត្រៀមឱ្យនាង ច្រៀង បណ្ដើរៗ សិន ពេលរួចរាល់នាងនឹងត្រូវច្រៀងបញ្ចូលឌីស្ដសាកមើលតើទៅរួច ឬអត់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហួ ឡាវី