រាជធានីភ្នំពេញ ៖ ថ្មីៗនេះលេចឮដំណឹងថា កញ្ញាវី ឌីណែត ជាអ្នកចម្រៀងថ្មី និងជាកូនស្រីរបស់លោកហួ ឡាវី នឹងក្លាយជាសមាជិកថ្មី នៅផលិតកម្មហង្សមាស ។ បើទោះបីជាហង្សមាសមានតារាល្បី ច្រើននាក់ទៅហើយក្ដី ប៉ុន្តែនៅតែមិនស្កប់ស្កល់ចម្រាញ់រកសមាជិក ថ្មីៗបន្ថែមទៀតឡើយ ។

ជាក់ស្ដែងកាលពីពេល ថ្មីៗនេះមានព័ត៌មានលេចឮថាតារាចម្រៀងថ្មីដែលប្រសូត ចេញពីកម្មវិធីប្រឡងចម្រៀងកុមារនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៣ កញ្ញាវី ឌីណែត ត្រៀមខ្លួនចូលផលិតកម្មហង្សមាស ហើយផលិតកម្មបានត្រៀមបទថ្មីទុកឱ្យនាងច្រៀននាពេលខាង មុខ ។ មូលហេតុដែលថ្នាក់ដឹកនាំ ហង្សមាស សម្រេចទទួលយកឌីណែតព្រោះ តែកន្លងមកនាងច្រៀងបទជាភាសាអង់គ្លេស បានយ៉ាងពីរោះ ស្រែកមិនបែកសំឡេង គួបផ្សំនឹងការតាក់តែងខ្លួនសមជាយុវវ័យ ជំនាន់ថ្មី ។ ក្នុងជំនួបចៃដន្យក្នុងពិធីមង្គលការ របស់អ្នកនាងពៅ សុជាតា កាលពីថ្ងៃទី២៦ វិច្ឆិកា ២០១៣ កញ្ញាវី ឌីណែត ដែលពេញរូបរាងហើយរីកសាយសម្រស់ គួរឱ្យទាក់ទាញនោះបាន ទទួលស្គាល់ថាកន្លងមកថ្នាក់ដឹកនាំ ផលិតកម្មហង្សមាសបានទាក់ ទងនាងប្រាកដមែន ។ ឌីណែត ប្រាប់ថាផលិតកម្មហង្សមាសហៅនាងបីបួនខែមុន តែនាងនៅមិនទាន់ដឹងថាបានសម្រេច១០០% ឬអត់ទេ ។ គ្រាន់តែនាងដឹងថាពួកគាត់កំពុងតែនិពន្ធ បទចម្រៀងត្រៀមឱ្យនាង ច្រៀង បណ្ដើរៗ សិន ពេលរួចរាល់នាងនឹងត្រូវច្រៀងបញ្ចូលឌីស្ដសាកមើលតើទៅរួច ឬអត់ ។

នៅពេលសួរថាតើមានមូលហេតុអ្វីបានជាគេ មកសួរនាំនាង ហើយចង់ឱ្យក្លាយជាសមាជិកថ្មី ? ចុះបើក្លាយជាការណ៍ពិតនាងនឹងពង្រឹងសមត្ថភាពដូចម្ដេចខ្លះ ? ឌីណែត ឆ្លើយថា «នេះប្រហែលជាគេមើលឃើញពីសមត្ថភាពខ្ញុំទេដឹងបានជាខាងផលិត កម្មសួរនាំដោយសារតែកន្លងមកតារារៀមច្បងនៅហង្សមាសសុទ្ធតែ ធ្វើបានល្អអត់មានអ្នកណាមួយមិនកើតទាំងច្រៀងទាំងកាយវិកា រនិងក្បាច់រាំ ។ ម្លោ៉ះហើយនាងខ្ញុំយល់ថា គេផ្ដោតទៅលើទេពកោសល្យជាងគេក្រៅពីរូបសម្បត្តិ ពិសេសទឹកដមសំឡេង ។ បើសិនជានាងខ្ញុំក្ដាប់ឱកាសបានមែន នាងខ្ញុំនឹងពង្រឹងខ្លួនឯងឱ្យកាន់ស្ទុះឡើងដើម្បីឱ្យ កាន់តែល្អដូចអ្នកមុននៅក្នុងផលិតកម្មហង្សមាស» ។
វី ឌីណែត តាំងពីជាប់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងកុមារនៅ ទូរទស្សន៍ប៉ុស្ដិ៍លេខ៣មកតែងតែចូលរួមក្នុងវេទិកាតន្ត្រីតាម ស្ថានីយទូរទស្សន៍ជាច្រើននៅក្នុងស្រុកដោយសារតែនាងច្រៀងពីរោះ និងសំឡេងធ្ងន់ល្អ ។

វី ឌីណែត ច្រៀងបទពីដើមបានយ៉ាងល្អ និងឧស្សាហ៍ចូលរួមបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ក្នុងនាទី«យុទ្ធជនសមរភូមិមុខ» ជាមួយតារា ចាស់ៗនិងឧស្សាហ៍ឡើងច្រៀងក្នុងកម្មវិធីតន្ត្រីផ្សេង ៗទៀតជាញឹកញាប់នៅទូរទស្សន៍នោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]