ដឹងតែកក្រើក ជី ដេវីត បង្ហើបTeaser បទថ្មី និងសម្លេង ហួ ឡាវី ច្រៀងស្ទីលថ្មី ពីរោះតែម្ដង (មានវីដេអូ)

//s9.kh1.co/40/40e24b504805441d8d55020e411d64efeb9b2278.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២៣ ៨ព្រឹក · ៩ ខែមុន

ប៉ុន្មានថ្ងៃមុន លោក ងួន ជីដេវីត បង្ហើបដំណឹង និងច្រៀងរួមគ្នាជាមួយវីរៈសិល្បករជើងចាស់លោក ហួ ឡាវី។

កម្សាន្ត៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយ ពីស្នាដៃរបស់កំពូលវីរៈសិល្បករជើងចាស់ លោក ហួ ឡាវី។ ដោយរូបលោកបានសាងភាពល្បីល្បាញ តាមរយៈការច្រៀងបទចម្រៀងយ៉ាងពីរោះ និងស្នាដៃជាច្រើនទៀត សុទ្ធតែទទួលបានការគាំទ្រពីមហាជន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ថ្មីៗនេះគេដឹងថា លោក ហួ ឡាវី បានចាប់ដៃគ្នាជាមួយតារាចម្រៀងលោក ងួន ចាន់ដេវីត ដើម្បីផលិតបទចម្រៀងមួយរួមគ្នាផងដែរ។ ហើយដំណឹងមួយនេះ ត្រូវបានមហាជន រួមទាំងហ្វេនជាច្រើន បានសម្ដែងការត្រែកអរ និងរីកករាយជាខ្លាំងគ្រប់ៗគ្នាតែម្ដង។ 

ក្នុងនោះដែរ បន្ទាប់ពីផ្ដល់ដំណឹងថា សិល្បករទាំងពីរូបនេះសហការណ៍ផលិតចម្រៀងរួមគ្នា មុននេះលោក ងួន ចាន់ដេវីត ទើបង្ហោះវីដេអូខ្លីមួយ បង្ហោះពីបទថ្មីដែលច្រៀងជាមួយលោក ហួ ឡាវី។ ហើយក្នុងវីដេអូនោះ គេបានឮពីសម្លេងវីរៈសិល្បករជើងចាស់លោក ហួ ឡាវី កំពុងថតសម្លេង ស្ដាប់ទៅពិតជាពីរោះ និងប្លែកអារម្មណ៍តែម្ដង។ មួយវិញទៀត ក្រោយហ្វេនឃើញវីដេអូនេះរួច ម្នាក់ៗបន់តែឲ្យឆាប់ដល់ថ្ងៃចេញបទចម្រៀងមួយនេះនោះទេ៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  លោក ងួន ចាន់ដេវីត
  លោក ងួន ចាន់ដេវីត
  លោក ងួន ចាន់ដេវីត
  លោក ងួន ចាន់ដេវីត
  លោក ងួន ចាន់ដេវីត និងលោក ហួ ឡាវី 
  លោក ងួន ចាន់ដេវីត និងលោក ហួ ឡាវី 
  លោក ងួន ចាន់ដេវីត និងលោក ហួ ឡាវី 
  លោក ងួន ចាន់ដេវីត និងលោក ហួ ឡាវី 
លោក ហួ ឡាវី 
លោក ហួ ឡាវី 
ងួន ចាន់ដេវីតហួ ឡាវី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T