ហ្វេនស្រែកចង់រលំឆាក G-Devith នាំលោក ហួរ ឡាវី ឡើងច្រៀងក្នុងខនសឺតយប់មិញ (មានវីដេអូ)

//s9.kh1.co/f3/f32c6ca3fc5b372a6d845aa8a322c13c5883b754.png
តារា & កម្សាន្ដ

 ១៣-សីហា-២០២៣ ៩ព្រឹក · ៩ ខែមុន

លោក ហួរ ឡាវី បានបង្ហាញវត្តមាន ចេញមកច្រៀងបទចម្រៀងមួយនេះ ជាមួយនឹងតារារ៉េបរូបនេះលើឆាកប្រគុំតន្ត្រីនេះ។

កម្សាន្ត៖ កាលពីថ្ងៃទី១២​ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ ជាថ្ងៃនៃការប្រគុំតន្ត្រីដ៏អស្ចារ្យរបស់តារាចម្រៀងរ៉េប លោក G-Devith ដែលចូលរួមដោយអ្នកគាំទ្រយ៉ាងច្រើនកុះករ។ ជាមួយគ្នានោះ លោកបានច្រៀងចម្រៀងថ្មី ដែលទើបនឹងចេញរបស់ខ្លួន ដែលមានចំណងជើងថា ឱ! សង្សារបងហ្អេីយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 G-Devith 
 G-Devith 

អ្វីដែលធ្វើឲ្យអ្នកគាំទ្រស្រែកស្ទើបែកឆាកនោះគឺ លោក ហួរ ឡាវី បានបង្ហាញវត្តមាន ចេញមកច្រៀងបទចម្រៀងមួយនេះ ជាមួយនឹងតារារ៉េបរូបនេះលើឆាកប្រគុំតន្ត្រីនេះ។ ជាពិសេស តារាចម្រៀងជើងចាស់រូបនេះ បានច្រៀងយ៉ាងពីរោះ ស្ដាប់ហើយធ្វើឲ្យអារម្មណសប្បាយរីករាយ។

 G-Devith 
 G-Devith 

តាមរយៈការបង្ហោះវីដេអូនៅក្នុងផេកអ្នកគាំទ្របានបង្ហាញឲ្យឃើញពីសកម្មភាពការសម្ដែងបទចម្រៀងរួមគ្នារបស់តារាចម្រៀងទាំងពីរ យ៉ាងអស្ចារ្យ អ្នកមិនបានមើល ប្រាកដជាគួរឲ្យស្ដាយ។ គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយដែល លោក ហួរ ឡាវី ចាប់ដៃគូចេញចម្រៀងជាមួយតារាចម្រៀងសម័យ ដោយតារារ៉េប G-Devith ជាអ្នកដំបូង ហើយទទួលបានការគាំទ្រខ្លាំងយ៉ាងនេះ ពិតជាគួរឲ្យសរសើរមែនទែន៕ 

 G-Devith និង លោក ហួរ ឡាវី
 G-Devith និង លោក ហួរ ឡាវី

ប្រភព៖ DitWay Forever 

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ងួន ចាន់ដេវីតហួ ឡាវី
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T