ត្រៀមៗ ជី ដេវីត កំពុងតែផលិតចម្រៀងជាមួយតារាចម្រៀងជើងចាស់រូបនេះ

//s9.kh1.co/5d/5da03227199f0e5ab8e997128ccc9d58034c719f.png
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២៣ ៩ព្រឹក · ៩ ខែមុន

តារាប្រុសរូបនេះ ត្រៀមខ្លួននឹងបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនមួយទៀត ជាមួយនឹងការអញ្ចើញតារាចម្រៀងជើងចាស់ រួមគ្នាក្នុងចម្រៀងថ្មីមួយបទ។

កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងហើយថា តារាចម្រៀងរ៉េបដ៏ល្បីល្បាញលោក ជី ដេវីត តែងតែនាំយកនូវវប្បធម៌របស់ខ្មែរបង្ហាញតាមរយៈចម្រៀងរបស់លោក។ មិនតែប៉ុណ្ណោះ លោកតែងតែបង្កើតប្រវត្តិសាស្ត្រជាមួយនឹងតន្ត្រីសម័យដែលលាយឡំជាមួយនឹងសិល្បៈបុរាណគួរឲ្យកោតសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជី ដេវីត
ជី ដេវីត

ជាមួយគ្នានេះដែរ តារាប្រុសរូបនេះ ត្រៀមខ្លួននឹងបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនមួយទៀត ជាមួយនឹងការអញ្ចើញតារាចម្រៀងជើងចាស់ លោក ហួ ឡាវី រួមគ្នាក្នុងចម្រៀងថ្មីមួយបទ។ នេះដោយយោងទៅតាមការបង្ហោះសារ និង រូបភាពរបស់ ជី ដេវីត ជាមួយគ្នានឹងតារាចម្រៀងរូបនេះនៅក្នុងបន្ទប់ធ្វើចម្រៀង។

ជី ដេវីត
ជី ដេវីត

បើទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងច្បាស់នោះឡើយថា ជី ដេវីត នឹងមានអ្វីថ្មីប្លែកជូនទៅដល់អ្នកគាំទ្រ យើងឃើញត្រឹមតែតម្រុយប៉ុណ្ណោះ។ តាមរយៈការបង្ហោះនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមានការំពឹងយ៉ាងខ្ពស់ថាពួកគេនឹងបានឃើញ ជី ដេវីត និង លោក ហួ ឡាវី ចាប់ដៃគ្នាច្រៀងចម្រៀងមួយយ៉ាងអស្ចារ្យ៕ 

ជី ដេវីត
ជី ដេវីត
ជី ដេវីត និង លោក ហួ ឡាវី 
ជី ដេវីត និង លោក ហួ ឡាវី 
ជី ដេវីត និង លោក ហួ ឡាវី 
ជី ដេវីត និង លោក ហួ ឡាវី 
ងួន ចាន់ដេវីតហួ ឡាវី
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T