Taylor ទៅលើកទឹកចិត្តគូស្នេហ៍ ដល់ទីលានវាយកូនគោល ឡើងផ្អែមល្ហែម

//s9.kh1.co/3a/3afb6c1d4550af0ee40c3ded72497a2e8c625020.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២៤ ៨ព្រឹក · ១៨ ថ្ងៃមុន

នៅក្នុងវីដេអូដែលត្រូវបានចែកចាយនោះ គេបានឃើញ Taylor ឈរស្លៀករ៉ូបពណ៌សលាយខៀវ ដោយបួងសក់ឡើងដោយបាន ទះដៃលើកទឹកចិត្តមិត្តប្រុស

អាមេរិក៖ ជីវិតស្នេហារវាងតារាចម្រៀងផងល្បីឈ្មោះរបស់អាមេរិក Taylor Swift ជាមួយនឹងកីឡាករបាល់ឱប Travis Kelce ពិតជាផ្អែមល្ហែមណាស់ ដោយអ្នកទាំងពីរតែងតែចេញមកបណ្ដើរគ្នាបង្អួតខ្សែភ្នែកអ្នកគាំទ្រ និងទៅលើកទឹកចិត្តគ្នាទៅវិញទៅមក មិនថាក្នុងការប្រគុំតន្ត្រីឬនៅទីលានប្រកួតនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce

ថ្មីៗនេះកាលពីថ្ងៃទី២៩ខែមេសាកន្លងទៅ Taylor ត្រូវបានគេប្រទះឃើញថាបានទៅលើកទឹកចិត្តមិត្តប្រុសនៅទីលានវាយកូនគោល នៅឯ Las Vegas ដែលជាផ្នែកមួយរៀបចំឡើងដោយមូលនិធិសប្បុរសរបស់ Patrick Mohames ជាមិត្តរួមក្រុមរបស់គេនៅ Kansas City Chiefs ។

Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce

នៅក្នុងវីដេអូដែលត្រូវបានចែកចាយនោះ គេបានឃើញ Taylor ឈរស្លៀករ៉ូបពណ៌សលាយខៀវ ដោយបួងសក់ឡើងដោយបាន ទះដៃលើកទឹកចិត្តមិត្តប្រុស ដែលធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរថា អ្នកទាំងពីរមើលទៅពិតជាស្អិតរមួតបេះមិនដាច់សោះ៕  

Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce
រូបភាព​​​ថ្មីរបស់ Travis Kelce
រូបភាព​​​ថ្មីរបស់ Travis Kelce
រូបភាព​​​ថ្មីរបស់ Taylor Swift ទៅលើកទឹកចិត្ត​មិត្ត​​​ប្រុស
រូបភាព​​​ថ្មីរបស់ Taylor Swift ទៅលើកទឹកចិត្ត​មិត្ត​​​ប្រុស

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T