(ភ្នំពេញ)៖ ខណៈដែលនៅលើបណ្តាញ សង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃនេះ មានផ្ទុះរឿងរ៉ាវដ៏រសើប និងគួរឲ្យចាប់អារម្មណ៍ខ្លាំងមួយ បន្ទាប់ពីវីដេអូរបស់គ្រូទាយវ័យក្មេងម្នាក់ ដែលបានជេរប្រទិច ក្មេងស្រីម្នាក់ទៀត យ៉ាងស្រួចមាត់ ហើយត្រូវបានចែករំលែក កក្រើកពេញហ្វេសប៊ុក និងមានការរិះគន់ខ្លាំងលើបុគ្គលរូបនេះ ពីសំណាក់មហាជនភ្លាមៗនោះ គេក៏សង្កេតឃើញមានតារាសិល្បៈខ្មែរមួយចំនួន ក៏បានបញ្ចេញប្រតិកម្មចំពោះរឿងនេះ ដូចជាកញ្ញា ដេននី ខ្វាន់ ជាដើម។

ទន្ទឹមគ្នានេះ នៅលើ Account Facebook របស់ពលករខ្មែររស់នៅក្រៅប្រទេសម្នាក់ ដែលមានឈ្មោះថា «រាជ្យបុត្រសូរ្យកាយ ហើយក៏ធ្លាប់ត្រូវបានគេស្គាល់ថា ជាដៃគូជម្លោះយ៉ាងក្តៅគកុក ជាមួយតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា រឿងជេរដាក់បណ្តាសារ រហូតត្រូវបានតារាស្រីរូបនេះ ប្រកាសត្រៀមដាក់ពាក្យបណ្តឹងនោះ ក៏បានចេញមុខប្រតិកម្ម ចំពោះគ្រូទាយម្នាក់នេះដោយភ្លេចថា ខ្លួនធ្លាប់ជេរស្រ្តី (អ្នកនាង ចន ច័ន្ទលក្ខិណា) ដែរ ថាគ្រូទាយអីជេសាហាវម៉េស ពូកែជាងខ្ញុំទៀតលោកគ្រូ!»។

ផ្នែកត្រឹមតែការបញ្ចេញយោបល់យ៉ាងខ្ចី ប៉ុន្មានម៉ាត់ខាងលើនេះ ពីសំណាក់ម្ចាស់ Account Facebook រាជ្យបុត្រសូរ្យកាយ បានធ្វើឲ្យតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ចេញមុខព្រលះ តបទៅវិញស្ទើររកពាក្យនិយាយតមិនរួចថា «ចេះនិយាយពាក្យហ្នឹងចេញដែរ ? Facebook គឺបង្រៀនមនុស្សតគ្នា អ៉ីចឹង មុននិយាយអីគិតផង ខ្លួនឯងមិនចាញ់គេទេ រឿងជេរជេរ ចាញ់គេកាត់មាត់ចោល ទោះខ្លួនជាប្រុសក៏ដោយ ជេរទាំងស្រីជេរទាំងប្រុស មនុស្សចាស់ក៏មិនលើកលែង ជេរមិនរើសមុខ ជេរស្តង់ដាអន្តរជាតិ ម្នាក់ជា គ្រូបង្រៀនជេរដ៏ឈ្ងុយ ម្នាក់ជាគ្រូទាយដ៏ពូកែជេរ!»។

សូមបញ្ជាក់ថា រវាងតារាសម្តែងស្រីចាស់វស្សា នៅតែរក្សាបានប្រជាប្រិយភាព អ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយម្ចាស់ Account Facebook រាជ្របុត្រសូរ្យកាយ ក៏ធ្លាប់ផ្ទុះជម្លោះ ជាមួយគ្នារហូតមានគម្រោង ដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីចាប់ខ្លួនម្ចាស់ Account Facebook ម្នាក់នេះផងដែរ បន្ទាប់បុគ្គលម្នាក់នេះ បានទម្លាយវីដេអូនៃការជេរប្រមាថ តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា យ៉ាងចាស់ដៃផងនោះ កាលពីអំឡុងខែសីហាកន្លងមកនេះ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង ចនច័ន្ទលក្ខិណា បង្ហាញពីចរិតមិនសូវចេះប្រកាន់អាហារ ទោះតាមចិញ្ចើមថ្នល់ក៏ដោយ។

ជាការពិត តារាល្បីៗមួយចំនួន នៅពេលបានល្បីខ្ពង់ខ្ពស់ នៅក្នុងរង្វង់សិល្បៈ គឺពួកគេ តែងព្យាយាមតម្កើងឬក និងការទទួលទាន ដើម្បីឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះរបស់ពួកគេ ដែលមិនអាចទៅបរិភោគអាហារៗ តាមចិញ្ចើមថ្នល់បាននោះទេ។ ប៉ុន្តែសម្រាប់ តារាស្រី ចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណាវិញ នៅតែមិនផ្លាស់ប្តូរទៅលើរឿងអាហាររបស់នាងឡើយ ទោះជាពេលនេះ នាងជាមនុស្សរបស់មហាជនក៏ដោយ។

កាលពីយប់មិញនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញនូវអាហារពេលយប់ ជាមួយនឹងបបរសដាក់ថង់ និងពងទាប្រៃ យ៉ាងសាមញ្ញបំផុត។ ដោយក្នុងនោះ រូបនាងបានសរសេរថា "អាហារប្រចាំក្រពះ ចោលមិនបាន ចង់អាហារលំដាប់ផ្កាយ១០ ក៏នៅតែមិនចោលអាហារលំដាប់ផ្កាយធ្លុះដំបូលនេះដែរ !!! តែអ្នកលក់បើមិនច្រកដាក់ប្រអប់ជ័រក៏ហីទៅតែ ឆ្ងាញ់អត់ដាក់ស្លាបព្រាឲ្យ សំណាងដែលមានស្លាបព្រាកាហ្វេ កុំអីហុតបបរក្នុងថង់ហ្មង !!! រស់ម៉ាពេលទៀត តែចម្លែក ថ្ងៃនេះឆ្ងល់តាប៉ិឡុង ដូចប្លែក រាល់ដងឲ្យតែឃ្លានពេលយប់ គឺដឹងតែមិនឲ្យញាំទេ ខ្លាចធាត់ បង្ខំឲ្យឯងញាំផ្លែឈើ ថ្ងៃនេះអត់ប្រើទេតែរត់ទៅទិញឲ្យញាំ តិចណាត់អ្នកណាអ្នកណីទៅ"?

អ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ ក៏បានសរសើរ និងពេញចិត្តយ៉ាងខ្លាំង ពេលឃើញ រូបនាង បានបង្ហាញពីទង្វើ និងការទទួលទានអាហារ ដោយមិនចេះប្រកាន់ជាអាហារដាក់ថង់ ទោះបីរូបនាង ជាតារាល្បីខ្លាំងយ៉ាងណាក៏ដោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា