ភ្នំពេញ៖ ជាការពិត តារាល្បីៗមួយចំនួន នៅពេលបានល្បីខ្ពង់ខ្ពស់ នៅក្នុងរង្វង់សិល្បៈ គឺពួកគេ តែងព្យាយាមតម្កើងឬក និងការទទួលទាន ដើម្បីឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះរបស់ពួកគេ ដែលមិនអាចទៅបរិភោគអាហារៗ តាមចិញ្ចើមថ្នល់បាននោះទេ។ ប៉ុន្តែសម្រាប់ តារាស្រី ចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណាវិញ នៅតែមិនផ្លាស់ប្តូរទៅលើរឿងអាហាររបស់នាងឡើយ ទោះជាពេលនេះ នាងជាមនុស្សរបស់មហាជនក៏ដោយ។

កាលពីយប់មិញនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញនូវអាហារពេលយប់ ជាមួយនឹងបបរសដាក់ថង់ និងពងទាប្រៃ យ៉ាងសាមញ្ញបំផុត។ ដោយក្នុងនោះ រូបនាងបានសរសេរថា "អាហារប្រចាំក្រពះ ចោលមិនបាន ចង់អាហារលំដាប់ផ្កាយ១០ ក៏នៅតែមិនចោលអាហារលំដាប់ផ្កាយធ្លុះដំបូលនេះដែរ !!! តែអ្នកលក់បើមិនច្រកដាក់ប្រអប់ជ័រក៏ហីទៅតែ ឆ្ងាញ់អត់ដាក់ស្លាបព្រាឲ្យ សំណាងដែលមានស្លាបព្រាកាហ្វេ កុំអីហុតបបរក្នុងថង់ហ្មង !!! រស់ម៉ាពេលទៀត តែចម្លែក ថ្ងៃនេះឆ្ងល់តាប៉ិឡុង ដូចប្លែក រាល់ដងឲ្យតែឃ្លានពេលយប់ គឺដឹងតែមិនឲ្យញាំទេ ខ្លាចធាត់ បង្ខំឲ្យឯងញាំផ្លែឈើ ថ្ងៃនេះអត់ប្រើទេតែរត់ទៅទិញឲ្យញាំ តិចណាត់អ្នកណាអ្នកណីទៅ"?

អ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ ក៏បានសរសើរ និងពេញចិត្តយ៉ាងខ្លាំង ពេលឃើញ រូបនាង បានបង្ហាញពីទង្វើ និងការទទួលទានអាហារ ដោយមិនចេះប្រកាន់ជាអាហារដាក់ថង់ ទោះបីរូបនាង ជាតារាល្បីខ្លាំងយ៉ាងណាក៏ដោយ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង ចន ច័ន្ទលក្ខិណា បានផ្ទុះកំហឹង ពេលគេថា ឲ្យនាង ជាសត្វអណ្តើកក្នុងស្នូក។

តារាសម្តែងចាស់វស្សានូវតែរក្សា បានប្រជាប្រិយភាពអ្នកនាងចន ច័ន្ទលក្ខិណា បានបញ្ចេញប្រតិកម្មខឹងខ្លាំងៗ ជាមួយបុរសម្នាក់ដែល ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានឈ្មោះថា Saroeurn Peou ខណៈដែលបុរសរូបនេះបានប្រើសម្តីប្រមាថនិងហៅនាងថាជា សត្វអណ្តើកក្នុងស្នូក ទាក់ទងរឿងតារាស្រីកញ្ញា ពេជ្រ អាវីហ្សា ត្រូវអតីតសង្សាវាយឲ្យរបួស។

ជាប្រតិកម្មឆ្លើយតបតារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា សូមផ្តាំទៅបង Saroeurn Peou ផងបងបានអានព័ត៌មានខ្លះៗទេ? ម៉េចបានបងផ្តាំផ្ញើរតាមគេមកខ្ញុំទាំងភាពពិការអញ្ចឹង? បងចេះលេង FacebookដែរចេះComment ផ្តាំផ្ញើរតាមគេមកខ្ញុំដែរ ម៉េចបានបងមិនដឹងថាខ្ញុំកំពុងធ្វើការងាររឿងនេះ? ឬក៏ដឹងធ្វើមិនដឹង?ហើយពាក់ព័ន្ធអីនិងរឿងបក្ស ? បើកខួរ បើកចិត្តបន្តិចទៅ បងចាស់ហើយ តែទោះយ៉ាងណាក៏ខ្ញុំនៅគោរពបងក្នុងនាម បងជាជនរួមជាតិចាស់ទុំជាងខ្ញុំ ហើយបងថាខ្ញុំផ្កាប់ឆ្នាំងតើបងផ្កាប់អ្វីដែរ?។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ទៀតថា ខ្ញុំផុសរឿងនេះតាំងពីថ្ងៃទី១៤មកម្លេះហេតុអីក៏ថាខ្ញុំជាអណ្តើកក្នុងស្នូក ?អត់យល់ បើម្នាក់មិនជ្រាបព័ត៌មានហើយ នៅមានម្នាក់ទៀតមកបន្ទរទាំងបំពានគិតទៅពូៗនេះពូកែធ្វើភ្លើមែនចង់ប្រាប់ទៅពូ តែ ស្ករ បីចេង Darin Ivផងស្រីកញ្ជ្រោងអត់ចេះកាងមនុស្សទេមានតែពួកបាតផ្សារដូចពូបានទេចេះកាងបើពូខ្លាំងពូចេញកាងទៅ យីពូៗនេះចរិកដូចពូជវាយស្រី។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា