ភ្នំពេញ៖ សំឡេងទះដៃហ៊ោកញ្ជ្រៀវពីអ្នកគាំទ្រ និងស្វាគមន៍វត្តមានតារាចម្រៀងប្រចាំផលិតកម្មថោន តារាចម្រៀងប្រុសស្រី ល្បីឈ្មោះពីររូបគឺលោក សុគន្ធ ថេរ៉ាយុ និងកញ្ញា រ៉ាប៊ី បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រក្រោយ ពីអ្នកទាំង ពីរ ចាប់ដៃគ្នាជាលើកដំបូងបង្ហាញក្បាច់រាំដ៏រស់រវើក នៅលើឆាកប្រគំតន្ត្រី។ 

បទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ កញ្ញា រ៉ាប៊ី និងលោកសុគន្ធ ថេរ៉ាយុ លើកយកមកច្រៀង និងបង្ហាញក្បាច់រាំពិសេស នៅពេលនេះគឺបទ«មិនមែនក្រទេណា»ដោយមានការលាយបញ្ចូលគ្នាជាមួយបទចម្រៀង«ដេកមិនលក់ ឈរមិនសុខ បាយ មិនឆ្ងាញ់»។ ការលាយបញ្ចូលគ្នារបស់បទចម្រៀងនេះ បានបង្កើតឲ្យមានទស្សនីយភាពថ្មីគួរជាចាប់អារម្មណ៍ ជាមួយនឹង កក្បាច់រាំរស់រវើកថ្មី ។

អ្នកគាំទ្រលើកឡើងថា នេះ គឺជាលើកទី១ហើយ ដែលគេបានឃើញវត្តមានតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មថោន គឺ កញ្ញា រ៉ាប៊ី និងលោក សុគន្ធ ថេរ៉ាយុ បានចាប់ដៃគូច្រៀងរាំជាមួយគ្នា ហើយវាគឺជាយុទ្ធសាស្ត្រថ្មី ដើម្បីពង្រីកទីផ្សារ ការងារ របស់ ពួកគេផងដែរ។ ក្បាច់រាំ និងបទចម្រៀងថ្មីដែលបង្កើតឡើងដោយកូនខ្មែរនេះ បានធ្វើឲ្យកក្រើកអស់ឆាក កម្មវិធីប្រគុំ តន្ត្រី របស់ស្ថានីយទូរទស្សន៍មួយចំនួនកាលពីចុងសប្តាហ៍មុន ។

អ្នកផលិតកម្មវិធីម្នាក់បានលើកសរសើរអំពីគំនិតច្នៃប្រឌិតនៃក្បាច់រាំ ជាមួយនឹងការលាយបញ្ចូល គ្នានៃបទចម្រៀងថ្មីរបស់ តារាចម្រៀងទាំងពីរខាងលើដែលអាចធ្វើឲ្យអ្នកទស្សនាទទួលបានអារម្មណ៍ប្លែក ខណៈដែលបទចម្រៀង ទាំងពីរបទខាង លើទទួលបានការការគាំទ្រច្រើនកាលពីពេលកន្លងមកថ្មីៗនេះ ។ 

បទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ថ្មីនេះ ក៏ទទួលបានការកោតសរសើរដែរថា ជាបទចម្រៀងថ្មីនិងមានចង្វាក់ភ្លេង ពិរោះ មិនចាញ់បទចម្រៀងបរទេសនោះទេ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ «បើក Facebook កាលណា​ទឹកភ្នែកចេះតែហូរ» បទថ្មី​ របស់ សុគន្ធ ថេរ៉ាយុ ធ្វើឲ្យ​អ្នកទស្សនា​ស្ទើរ​ទប់​អារម្មណ៍​មិន​បាន

បទថ្មីរបស់តារាចម្រៀងបែបយុវវ័យ សុគន្ធ ថេរ៉ាយុ ដែលបានចេញ Full MV និងជាចំណងដៃថ្មី នៅចុងឆ្នាំ២០១៦ មានចំណងជើងថា «បើក Facebook កាលណាទឹកភ្នែកចេះតែហូរ» បានធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ក្ដុកក្ដួល ស្ទើរតែស្រក់ទឹកភ្នែក ពេលបានទស្សនាបទចម្រៀងនេះ ព្រោះតែមានបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាល់ជ្រៅ ដល់អ្នកដែលចូលចិត្តលេង Facebook ទាំងមិនចេះស្គាល់កាលៈទេសៈ។

បន្ទាប់ពីបទបែបយុវវ័យមួយនេះ «បើក Facebook កាលណាទឹកភ្នែកចេះតែហូរ» ចេញ Trailer ពញ្ញាក់អារម្មណ៍ទស្សនិកជន នៅលើ Youtube បានរយៈពេលបីថ្ងៃ មានអ្នកចូលទស្សនាជិត១ម៉ឺននាក់ ដែលធ្វើឲ្យមានការគាំទ្រខ្លាំង ជាពិសេសយុវវ័យ ដែលតែងតែរង់ចាំស្ដាប់បទថ្មីៗរបស់ តារាចម្រៀង សុគន្ធ ថេរ៉ាយុ និងបទចម្រៀងក្នុងផលិតកម្ម ថោន។

លោក អ៉ិន រិទ្ធីចិត្រ អ្នកគ្រប់គ្រងការផលិត នៅផលិតកម្ម ថោន បានប្រាប់ Fresh News ថា បទចម្រៀង «បើក Facebookកាលណាទឹកភ្នែកចេះតែហូរ» របស់លោក សុគន្ធ ថេរ៉ាយុ ដែលមាននៅក្នុងអាល់ប៊ុម VCD Vol 80 បានចេញ Full MV ហើយបន្ទាប់ពីបានចេញTrailer ។ បទនេះ និពន្ធ Melody និងទំនុកច្រៀង ដោយលោក ហាក់ និពន្ធបទភ្លេងដោយលោក ដា ភ្លេង និងដឹកនាំសម្ដែងដោយ Red ។ នៅចុងឆ្នាំ២០១៦ តារាចម្រៀងលោក សុគន្ធ ថេរ៉ាយ នៅមានបទចម្រៀងពីរបទផ្សេងទៀត ត្រៀមនឹងចេញនៅបំណាច់ឆ្នាំនេះ ហើយបទទាំងនោះលោក ក៏រំពឹងថា នឹងធ្វើឲ្យទស្សនិកជនពេញចិត្ត ជាក់ជាមិនខាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ