មានគ្រប់យ៉ាង តែបែរ សុគន្ធ ថេរ៉ាយុ ជួបរឿងបែបនេះ

//s9.kh1.co/ff/ffadef3a4138ccba4297891cad5b57a26dd20c03.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២៣ ៨ព្រឹក · ៩ ខែមុន

ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា តារាចម្រៀងប្រុសលោក សុគន្ធ ថេរ៉ាយុ ធ្លាប់កើតជំងឺបាក់ទឹកចិត្ត។

ភ្នំពេញ៖ កន្លងមកប្រិយមិត្ត ធ្លាប់បានដឹងរួចមកហើយពីភាពល្បីល្បាញរបស់តារាចម្រៀងសម្លេងផ្អែម លោក សុគន្ធ ថេរ៉ាយុ។ ហើយទន្ទឹមនឹងមានប្រជាប្រិយភាព សិល្បកររូបនេះ ធ្លាប់បានដកឃ្លាពីការងារសិល្បៈមួយរយៈធំ ដើម្បីផ្ដោតទៅលើមុខជំនួញផ្ទាល់ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អំឡុងពេលបាត់មុខលើវិថីសិល្បៈ គេដឹងថាលោក សុគន្ធ ថេរ៉ាយុ ក៏ស្ពាយជំងឺមួយ ពោលគឺជាជំងឺបាក់ទឹកចិត្តផងដែរ។ លើសពីនេះទៅទៀត ទោះបីមានជំងឺមួយនេះ តែតារារូបនេះពិតជាខំព្យាយាមយកជម្នះវាទាល់តែបាន រហូតពេលនេះលោក មានភាពធូរស្បើយជាងមុន។ 

ក្នុងនោះដែរ ថ្មីៗនេះលោក សុគន្ធ ថេរ៉ាយុ ធ្វើឲ្យហ្វេនចាប់អារម្មណ៍ និងព្រួយបារម្ភពីសុខភាពផ្លូវចិត្តលោកសារជាថ្មី ខណៈបង្ហោះសារមួយរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនដូច្នេះ។ ហើយសារមួយនោះ តារារូបនេះបាននិយាយថា៖ 

ពេលខ្ញុំអត់សប្បាយចិត្ត​ខ្ញុំអត់ចង់និយាយអ្វីទាំងអស់​ មិនមែនមកពីឬក​ មិនមែនមកពីមិនពេញចិត្តអ្នកណាទេ​។ ពេលអត់សប្បាយចិត្តខ្ញុំគ្រាន់តែចង់នៅស្ងៀមស្ងាត់​ បេីមានគេសួរនាំច្រេីនខ្លាចថាទឹកភ្នែកខ្ញុំនឹងស្រក់​ ខ្លាចថានឹងអាចប្រេីសម្តីធំដាក់គេ​ ខ្លាចថាអារម្មណ៍នឹងនាំខួរក្បាលនិយាយអ្វីដោយមិនចេះគិតគូរធ្វេីឲ្យអ្នកដ៏ទៃឈឺចាប់​។  ពេលអត់សប្បាយចិត្ត ខ្ញុំគ្រាន់តែចង់អនុញ្ញាតឲ្យខ្លួនឯងអត់សប្បាយចិត្ត​ ឲ្យអស់ចិត្ត​ រិះគិតឲ្យបានច្បាស់​ ដោះស្រាយជាមួយនឹងខ្លួនឯងអោយដាច់ស្រឡះ​ មុននឹងត្រលប់មកជីវភាពធម្មតារបស់ខ្ញុំវិញ។#stressful #lonely #គ្មា​នអ្នកលេីកទឹកចិត្ត  

សម្ដីលោក សុគន្ធ ថេរ៉ាយុ

សូមទស្សនារូបភាពខាងក្រោម៖ 

លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
រូបភាព
រូបភាព
សុគន្ធ ថេរ៉ាយុ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T