(ភ្នំពេញ)៖ បទថ្មីរបស់តារាចម្រៀងបែបយុវវ័យ សុគន្ធ ថេរ៉ាយុ ដែលបានចេញ Full MV និងជាចំណងដៃថ្មី នៅចុងឆ្នាំ២០១៦ មានចំណងជើងថា «បើក Facebook កាលណាទឹកភ្នែកចេះតែហូរ» បានធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ក្ដុកក្ដួល ស្ទើរតែស្រក់ទឹកភ្នែក ពេលបានទស្សនាបទចម្រៀងនេះ ព្រោះតែមានបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាល់ជ្រៅ ដល់អ្នកដែលចូលចិត្តលេង Facebook ទាំងមិនចេះស្គាល់កាលៈទេសៈ។

បន្ទាប់ពីបទបែបយុវវ័យមួយនេះ «បើក Facebook កាលណាទឹកភ្នែកចេះតែហូរ» ចេញ Trailer ពញ្ញាក់អារម្មណ៍ទស្សនិកជន នៅលើ Youtube បានរយៈពេលបីថ្ងៃ មានអ្នកចូលទស្សនាជិត១ម៉ឺននាក់ ដែលធ្វើឲ្យមានការគាំទ្រខ្លាំង ជាពិសេសយុវវ័យ ដែលតែងតែរង់ចាំស្ដាប់បទថ្មីៗរបស់ តារាចម្រៀង សុគន្ធ ថេរ៉ាយុ និងបទចម្រៀងក្នុងផលិតកម្ម ថោន។ 

លោក អ៉ិន រិទ្ធីចិត្រ អ្នកគ្រប់គ្រងការផលិត នៅផលិតកម្ម ថោន បានប្រាប់ Fresh News ថា បទចម្រៀង «បើក Facebookកាលណាទឹកភ្នែកចេះតែហូរ» របស់លោក សុគន្ធ ថេរ៉ាយុ ដែលមាននៅក្នុងអាល់ប៊ុម VCD Vol 80 បានចេញ Full MV ហើយបន្ទាប់ពីបានចេញTrailer ។ បទនេះ និពន្ធ Melody និងទំនុកច្រៀង ដោយលោក ហាក់ និពន្ធបទភ្លេងដោយលោក ដា ភ្លេង និងដឹកនាំសម្ដែងដោយ Red ។ នៅចុងឆ្នាំ២០១៦ តារាចម្រៀងលោក សុគន្ធ ថេរ៉ាយ នៅមានបទចម្រៀងពីរបទផ្សេងទៀត ត្រៀមនឹងចេញនៅបំណាច់ឆ្នាំនេះ ហើយបទទាំងនោះលោក ក៏រំពឹងថា នឹងធ្វើឲ្យទស្សនិកជនពេញចិត្ត ជាក់ជាមិនខាន។

ចង់ដឹងថា បទ«បើក Facebook កាលណាទឹកភ្នែកចេះតែហូរ» របស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក្នុងផលិតកម្ម ថោន មានអត្ថន័យយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាចំរៀងប្រចាំ ផលិតកម្ម ទីក្រុងភាពយន្ត ថោន លោក សុគន្ធ ថារ៉ាយុ បានត្រៀមចេញអាល់ប៊ុម ស្នាដៃកូនខ្មែរ សុទ្ធមួយវ៉ុល (Solo Album) ដែលនេះ ជាការបើកទំព័រក្នុងការ គាំទ្រស្នាដៃនិពន្ធ បទចំរៀង ប្រចាំផលិតកម្មថោន ប៉ុន្តែតារាចំរៀងរូបនេះ ក៏បានស្នើរទៅដល់ អ្នកគាំទ្រទាំងអស់ សូមជួយជាវ Dis Original ដូចគ្នា ដើម្បីបង្ហាញពីការ គាំទ្រពិតប្រាកដ ។

ក្រោយពីបានបង្ហាញ នូវខ្លីបវិឌីអូខ្លីៗ បទចំរៀងក្នុងអាល់ប៊ុម ទោលរបស់ លោក សុគន្ធ ថេរ៉ាយុ មានការគាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តយុវវ័យ ពិសេសអ្នកគាំទ្រ លោកផ្ទាល់តែម្ដង នេះបើតាមការ បញ្ជាក់ឲ្យដឹងពីតារាចំរៀង វ័យក្មេងលោក សុគន្ធ ថារ៉ាយុ ប្រចាំផលិតកម្មថោន លោកបានឲ្យដឹងបន្តថា ការច្រៀងបទចំរៀង ស្នារដៃនិពន្ធមិនចំលងនេះ ពិតជាធ្វើឲ្យអារម្មណ៍ របស់លោកល្អជាមុនច្រើន តាមពិតទៅនេះ មិនមែនជាលើកទីមួយនោះទេ ដែលលោកចៀងបទចំរៀងមិនចំលង ប៉ុន្តែនេះជាលើកទីមួយសំរាប់ ក្នុងការចេញអាល់ប៊ុមទោល ស្នាដៃខ្មែរសុទ្ធមិនចំលង ហើយជាការបើក បង្ហាញថាទៅកាន់អ្នកគាំទ្រ និងអ្នករិះគន់ ផលិតកម្មថោនកន្លងមក ថាក្រុមការងារបាន យកចិត្តទុកដាក់ជាខ្លះ ចំពោះអារម្មណ៍របស់ អ្នកគាំទ្រជានិច្ច ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ