ភ្នំពេញ ៖ តារាចំរៀងប្រចាំ ផលិតកម្ម ទីក្រុងភាពយន្ត ថោន លោក សុគន្ធ ថារ៉ាយុ ត្រៀមចេញអាល់ប៊ុម ស្នាដៃកូនខ្មែរ សុទ្ធមួយវ៉ុល (Solo Album) នៅពេលឆាប់ៗ ខាងមុខនេះ ដែលនេះ ជាការបើកទំព័រក្នុងការ គាំទ្រស្នាដៃនិពន្ធ បទចំរៀង ប្រចាំផលិតកម្មថោន ប៉ុន្តែតារាចំរៀងរូបនេះ ក៏បានស្នើរទៅដល់ អ្នកគាំទ្រទាំងអស់ សូមជួយជាវ Dis Original ដូចគ្នា ដើម្បីបង្ហាញពីការ គាំទ្រពិតប្រាកដ ។

ក្រោយពីបានបង្ហាញ នូវខ្លីបវិឌីអូខ្លីៗ បទចំរៀងក្នុងអាល់ប៊ុម ទោលរបស់ លោក សុគន្ធ ថេរ៉ាយុ មានការគាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តយុវវ័យ ពិសេសអ្នកគាំទ្រ លោកផ្ទាល់តែម្ដង នេះបើតាមការ បញ្ជាក់ឲ្យដឹងពីតារាចំរៀង វ័យក្មេងលោក សុគន្ធ ថារ៉ាយុ ប្រចាំផលិតកម្មថោន លោកបានឲ្យដឹងបន្តថា ការច្រៀងបទចំរៀង ស្នារដៃនិពន្ធមិនចំលងនេះ ពិតជាធ្វើឲ្យអារម្មណ៍ របស់លោកល្អជាមុនច្រើន តាមពិតទៅនេះ មិនមែនជាលើកទីមួយនោះទេ ដែលលោកចៀងបទចំរៀងមិនចំលង ប៉ុន្តែនេះជាលើកទីមួយសំរាប់ ក្នុងការចេញអាល់ប៊ុមទោល ស្នាដៃខ្មែរសុទ្ធមិនចំលង ហើយជាការបើក បង្ហាញថាទៅកាន់អ្នកគាំទ្រ និងអ្នករិះគន់ ផលិតកម្មថោនកន្លងមក ថាក្រុមការងារបាន យកចិត្តទុកដាក់ជាខ្លះ ចំពោះអារម្មណ៍របស់ អ្នកគាំទ្រជានិច្ច ។

ជាមួយនឹងការខិតខំនឹងព្យាយាម បំពេញបំណងអ្នកគាំទ្រ លោក សុគន្ធ ថេរ៉ាយុ ក៏បានស្នើរទៅកាន់ អ្នកគាំទ្រទាំងអស់ដែល ឲ្យជួយជាវនូវ ផលិតផលសុទ្ធ គឺ Dis Original និងការកាត់បន្ថយការទិញ Dis Copy។

លោកបន្តថា បាននិយាយថា «បាទត្រឹមត្រូវហើយ ខាងផលិតកម្មគឺព្យាយាម ផលិតបទ Original song តាមទស្សនិកជន ដូចនេះ ទស្សនិកជន សូមជួយគាំទ្រនូវ Dis Original ដូចគ្នា ដើម្បីយើងជួយគ្នា ទៅវិញទៅមក ព្រោះថា បើទស្សនិកជន នៅតែបន្តទិញ Dis Copy នោះធ្វើឲ្យអ្នកក្រុមហ៊ុន ពិសេសអ្នកនិពន្ធ បាត់ទឹកចិត្តមិនបាន បន្តការងារនេះ ទៅមុខទៀតបានល្អនោះទេ» ។

ប្រធានគ្រប់គ្រងទូទៅ ផលិតកម្មទីក្រុង ភាពយន្តថោន លោក អ៊ា វឌ្ឍនា បានមានប្រសាសន៍ ឲ្យដឹងថា ចំពោះអាល់ប៊ុមបទចំរៀង Original song របស់លោក សុគន្ធ ថារ៉ាយុ នៅពេលនេះ ជាការបង្ហាញពីការនិពន្ធ បទចំរៀងមិនចំលង ក្នុងការបើកទំព័រនូវការ ត្រៀមផលិតបទចំរៀង Original song ឲ្យបានច្រើនដើម្បីបំពេញតំរូវការ របស់ទស្សនិកជន ។ លោបន្តថា តាមពិតទៅនេះមិនមែន ជាការច្រៀង និងនិពន្ធបទចំរៀង មិនចំលង លើកដំបូងរបស់ផលិតកម្ម ទីក្រុងភាពយន្តថោននោះទេ ប៉ុន្តែកន្លងមកដោយសារតែ ខ្វះការផ្សព្វផ្សាយ ទើបអ្នកគាំទ្រគិតថា បទចំរៀងទាំងអស់ សុទ្ធតែចំលង ។

លោកបញ្ជាក់ថា «ផលិតកម្មថោន បានផលិតបទ Original song ជាច្រើន ដែលអ្នកស្ដាប់និង អ្នកគាំទ្រគាត់មិនដឹងថា បទនេះ ជាបទនិពន្ធខ្លួនឯង ឫចំលង ប៉ន្តែដោយសារតែមួយរយៈ ចុងក្រោយនេះប្រពលរដ្ឋខ្មែរ គាត់ហាក់ចាប់អារម្មណ៍ និងបទចំរៀងមិនចំលងគេ ទើបកាលពីពេលថ្មីៗនេះ យើងបានបង្ហាញស្នាដៃ បទចំរៀងរបស់ផលិតកម្ម ជាច្រើនបទ ដែលផ្សព្វផ្សាយនាពេល កន្លងទៅ ផលិតកម្មថោន បាននិពន្ធបទចំរៀងស្នាដៃកូនខ្មែរ បានជាច្រើនរយបទផងដែរ» ។

ដោយសារតែភាព មិនច្បាស់របស់អ្នកគាំទ្រ ទើបផលិតកម្មថោន សម្រេចចេញបទចំរៀងស្នាដៃ និពន្ធខ្មែរមិនចំលង របស់លោក សុគន្ធ ថារ៉ាយុ ជាការបង្ហាញប្រាប់ ទៅគាំទ្រ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ា វឌ្ឍនា។

ប្រធានគ្រប់គ្រងទូទៅ ផលិតកម្មទីក្រុងភាព យន្តថោន ក៏បានអំពាវនាវ ទៅកាន់អ្នកគាំទ្រ នាពេលកន្លងមក និងបន្តគាំទ្របន្ថែមទៀត នូវបទចំរៀងជាផលិផល របស់ផលិកម្មថោន ក្នុងនោះលោកក៏បានសំណូមពរទៅកាន់ អ្នករិះគន់សូមធ្វើការរិះគន់ ក្នុងន័យស្ថាបនា កុំរិះគន់ដោយប្រើពាក្យ មិនគួរគប្បី ព្រោះការរិះគន់ក្នុង ន័យស្ថាបនា ក្រុមការងារនិងព្យាយាម កែសម្រួល បំពេញបន្ថែមនូវចំនុច ខ្វះខាត តែបើរិះគន់ ក្នុងលក្ខណៈ អសីលធម៌ អាចធ្វើឲ្យទាំងអ្នកនិពន្ធ អ្នកចំរៀង និងអ្នកពាក់ព័ន្ធទាំងអស់ បាក់ទឹកចិត្តក្នុងអភិវឌ្ឍន៍ វិស័យសិល្បៈចំរៀងមួយនេះ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ