ក្មេងស្រករក្រោយសុំចាញ់! បើសិល្បករទាំងនេះ អាយុជាង៣០ នៅតែសង្ហា

//s9.kh1.co/9f/9f003e8b3571995ce959b3274e5f8e78fb8bd526.jpeg
តារា & កម្សាន្ដ

 ០៨-តុលា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

មិនឲ្យសរសើរយ៉ាងម៉េច បើម្នាក់ៗ៣០ជាងឆ្នាំ តែនៅតែក្មេងស្អាតសង្ហាដដែលបែបនេះ។

កម្សាន្ត៖ អាចនិយាយបានថា សិល្បករខ្មែរជាច្រើននាក់ ឈានជើងចូលសិល្បៈ តាំងតែវ័យក្មេងមកម្ល៉េះ។ ដោយម្នាក់ៗបានសាងកេរ្ដិ៍ឈ្មោះលើវិថីមួយនេះ តាំងពីពេលមិនទាន់មានអ្នកណាស្គាល់ រហូតមានមហាជនពេញចិត្តគាំទ្រយ៉ាងច្រើនកុះករ។ ប៉ុន្តែគេសង្កេតឃើញថា តារាខ្មែរមួយចំនួនធំបានលាក់អាយុខ្លួន ហើយខ្លះទៀតក៏បង្ហាញអាយុពិតឲ្យហ្វេនបានដឹងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ក្រោយតារាខ្មែរជាច្រើន បានបង្ហាញអាយុខ្លួន ធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា ខណៈអាយុសឹងមិនសមនឹងរូបសម្បត្តិ ក៏ព្រោះតែអាយុច្រើន ប៉ុន្តែរូបសម្រស់នៅតែស្អាតសង្ហា និងចាស់ទៅតាមអាយុទាល់តែសោះ។ មិនត្រឹមតែមុខមាត់ស្អាតនោះទេ តែរូបសម្បត្តិក៏មាំទាំល្អ សាច់ស្បែកគ្មានស្នាមជ្រួញឡើយ។ 

ជាមួយគ្នានេះដែរ បើក្រឡេកមើល តារាប្រុសល្បីៗដែលមានវ័យជាង៣០ឆ្នាំ ហើយនៅតែសង្ហាក្មេងជាងវ័យ ដែលមហាជនតែងតែសរសើរមិនដាច់ពីមាត់នោះមានដូចជា៖ 

១៖ លោក ប៉ែន ភ័ក្រ សុធារិទ្ធ

តារាសម្ដែង និងតារាម៉ដែល លោក ប៉ែន ភ័ក្រ សុធារិទ្ធ ឆ្នាំនេះលោកមានអាយុ ៣១ឆ្នាំ តែរូបសម្បត្តិនៅតែសង្ហា ជាពិសេសសាច់ដុំតឹងណែនតែម្ដង។ 

លោក ប៉ែន ភ័ក្រ សុធារិទ្ធ
លោក ប៉ែន ភ័ក្រ សុធារិទ្ធ
លោក ប៉ែន ភ័ក្រ សុធារិទ្ធ
លោក ប៉ែន ភ័ក្រ សុធារិទ្ធ

២៖ លោក ជា លាងឆេ

តារាសម្ដែងសាច់ដុំកង់ៗនិយមដើរតួឯក លោក ជា លាងឆេ ឆ្នាំនេះ ឈានចូលវ័យ៣២ឆ្នាំ ចំណែករូបសម្បត្តិនៅតែក្មេង សង្ហាមិនចាញ់ក្មេងជំទង់វ័យ១៨ឆ្នាំឡើយ។

លោក ជា លាងឆេ
លោក ជា លាងឆេ
លោក ជា លាងឆេ
លោក ជា លាងឆេ

៣៖ លោក សុគន្ធ ថេរ៉ាយុ 

តារាចម្រៀងពោរពេញដោយទេពកោសល្យ និងសម្លេងពីរោះ លោក សុគន្ធ ថេរ៉ាយុ ទើបតែដល់ថ្ងៃកំណើតវ័យ៣៣ឆ្នាំ ហើយរូបសម្រស់នៅតែស្អាតសង្ហា។

លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ 
លោក សុគន្ធ ថេរ៉ាយុ 

៤៖ លោក វុធ ថុង

តារាសម្ដែងសាច់ស លោក វុធ ថុង ឆ្នាំនេះមានអាយុ៣៥ឆ្នាំ តែគេកត់សម្គាល់ឃើញថា លោកនៅតែក្មេងសាច់ចាំ មិនងាយចាស់ទាល់តែសោះ។ 

លោក វុធ ថុង
លោក វុធ ថុង
លោក វុធ ថុង
លោក វុធ ថុង
សុគន្ធ ថេរ៉ាយុថុង ប៉ែន ភ័ក្រ សុធារិទ្ធ ជា លាងឆេ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T