ភ្នំពេញ៖ លោក ជា វណ្ណារិទ្ធ និងអ្នកនាង សុភាព ម៉ូល្យ៉ា ឬដែលមានឈ្មោះហៅក្រៅថា បេឡា នោះ បច្ចុប្បន្នពួកគេទាំងពីរនាក់ កំពុងតែធ្វើឱ្យមានការកក្រើកយ៉ាងខ្លាំង ទាក់ទងនឹងរឿង «គ្រួសារផ្អែមល្ហែម និងកក់ក្តៅ» ដែលមានភាពល្អូកល្អឺនផ្អែមល្ហែមជាមួយគ្នាចាក់ទឹកមិនលេច តាំងពីមុន និងក្រោយពេលដែលទទួលបានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ ជាចំណងដៃស្នេហា។

លើសពីនេះទៅទៀត គ្រួសារវ័យក្មេងមួយគូនេះ ក៏បានធ្វើឱ្យគូស្នេហ៍ដទៃៗទៀតជាច្រើនគូច្រណែននឹងពួកគេយ៉ាងខ្លាំង រហូតដល់អ្នកនៅលីវមួយចំនួនក៏ប្រាថ្នាដែរថា នៅថ្ងៃអនាគតសុំឱ្យមានជីវិតគ្រួសារ ប្រកបដោយសុភមង្គលដូចអ្នកទាំងពីរទៀតផង។ទន្ទឹមនឹងភាពល្បីល្បាញនេះ អ្នកនាង សុភាព ម៉ូល្យ៉ា ភរិយាសំណព្វរបស់លោក ជា វណ្ណារិទ្ធ ក៏បានបើកកកាយប្រវត្តិស្នេហារបស់ខ្លួនតាំងពីឆ្នាំ២០១០មកផងដែរ ដែលបង្កប់នូវរឿងគួរឱ្យចាប់អារម្មណ៍មួយចំនួន របស់ពួកគេ ដែលធ្លាប់បានជួបប្រទះកន្លងមក។ 

អ្នកនាង សុភាព ម៉ូល្យ៉ា បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់នាងផ្ទាល់យ៉ាងដូច្នេះថា៖ «ខ្ញុំស្គាល់មនុស្សម្នាក់នៅឆ្នាំ២០១០ គាត់ជិះម៉ូតូ Airblade ខ្ញុំជិះCorolla 95 ទោះសំបកក្រៅទៅណាមកណាខ្ញុំលើសគាត់បន្តិចតែពួកយើងញ៉ាំអី ចេញលុយស្មើរគ្នា ព្រោះខ្ញុំនៅរៀនហើយគាត់មិនទាន់មានចំនូលច្រើនដែរ នៅពេលដែលខ្ញុំដូរឡានថ្មីជិះ Prius គាត់បែរជាទៅលួចទិញ Corolla ចាស់ខ្ញុំមកជិះតែគាត់នៅតែមិនចោលម៉ូតូគាត់ដដែល ទោះដឹងថាត្រូវត្បិតត្បៀតសងគេនៅពេលដែលទិញឡានជាងបួនពាន់ពីគក់ជេរដែលទិញឡានខ្ញុំ ខ្ញុំធ្លាប់ប្រាប់មិត្តខ្ញុំថាមិនស្រលាញ់ប្រុសជិះម៉ូតូ មិនមែនមើលងាយគេទេ តែខ្ញុំមិនចង់ជិះម៉ូតូដែលគេលាដៃសុំប៉ាម៉ាក់គេ សូម្បីតែចាក់សាំងមកឌុបខ្ញុំទេ ប៉ុន្តែខ្ញុំជិះម៉ូតូសង្សារខ្ញុំដែលគាត់សន្សំពេលទៅច្រៀងនៅអូស្រ្តាលី និងចាក់សាំងដោយកំលាំងគាត់ផ្ទាល់ ថែមទាំងជួយគ្រួសារគាត់ទៀត គាត់ពិតជាមិនធ្វើអោយខ្ញុំអស់សង្ឃឹមទេ គាត់ជួយខ្ញុំរកស៊ី និងសន្សំរហូតដល់ថ្ងៃនេះ ក៏គាត់នៅតែថែម៉ូតូAirblade គាត់រហូតដល់សព្វថ្ងៃ»។

អីយ៉ា...អានហើយទើបដឹងថា លោក ជា វណ្ណារិទ្ធមិនធម្មតាឯណា ហេតុតែមានចិត្តស្រឡាញ់កូនក្រមុំគេ សុខចិត្តជាប់បំណុល ព្រោះលួចទៅទិញឡានរបស់គេដែល ឈប់ជិះហើយ យកមកទុកខ្លួនឯងទៀត និងខិតខំប្រឹងប្រែងរកលុយសន្សំទុកដោយលំបាក ពិតជាគួរឱ្យរំភើបមែន៕

ចុះប្រិយមិត្តវិញមានប្រវត្តិស្នេហាបែបណាខ្លះដែរ ទម្រាំមកដល់ថ្ងៃនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ