ភ្នំពេញៈ តារាចម្រៀងកញ្ញា វ៉ាន់ នីឡា ក្រោយពីត្រូវបានជនអនាមិក ទម្លាយរូបអាក្រាតជាសាធារណៈ រហូតមកដល់ពេលនេះរឿងនេះ នៅមិនទាន់បានបញ្ចប់នៅឡើយទេ បើទោះជាពេលនេះ ម្ចាស់សាម៉ីខ្លួនបានអះអាងថា បានរកឃើញជនសង្ស័យ ជាអតីតគូស្នេហ៍ក៏ពិតមែន រឿងក្តីហាក់មិនទាន់បោះជំហាន ទៅមុខនៅឡើយ ព្រោះតែខាងតុលាការបានធ្វើការកោះ ហៅជនសង្ស័យប្រមាណ៤ដងរួចមកហើយ តែជនសង្ស័យមិនបាន ចូលខ្លួន ទៅតាមការកោះហៅទេ។ ហើយជាក់ស្តែងនៅថ្ងៃនេះ វេលាម៉ោង២រសៀល តុលាការក៏បានធ្វើការកោះ ហៅឲ្យចូលខ្លួនជាលើកទី៥ ដោយធ្វើឲ្យនាងទន្ទឹង់រង់ចាំមើល ចំណាត់ការយ៉ាងអន្ទះសា ។

បើទោះជាពេលនេះ តារាចម្រៀង កញ្ញា វ៉ាន់ នីឡា កំពុងតែមានវត្តមាននៅអូស្ត្រាលី ក៏ពិតមែន តែនាងនៅតែមានអារម្មណ៍មិនស្ងប់ រង់ចាំអ៊ុតមើលចំណាត់ការបន្តរបស់តុលាការ ក្រោយពីមានការកោះហៅភាគី ជនសង្ស័យ (អតីតគូស្នេហ៍) ជាច្រើនលើកច្រើនសារ នៅតែមិនព្រមចូលខ្លួន ដោយនាងបានសរសេរសារថា«ថ្ងៃ១៧ ខែវិច្ឆិកានេះ វេលាម៉ោង២ ខ្ញុំនឹងរង់ចាំស្តាប់ពីមេធាវី ដែលចៅក្រមហៅជនសង្ស័យ ឲ្យចូលទៅតុលាការ ក្រោយពី មិនបានចូលខ្លួន៤ដងមកហើយ គឺពីរដងនៅក្រសួងមហាផ្ទៃ ២ដងកោះហៅដោយព្រះរាជអជ្ញារង តុលាការក្រុងភ្នំពេញ។ លើកនេះគឺលើកទី៥ ដែលកោះដោយ ចៅក្រមស៊ើប។ក្នុងករណីដែលមិនចូលខ្លួនតាមការកំណត់ខាងលើតុលាកា និងចេញបញ្ជាបង្គាប់អោយនាំខ្លួន» ។

ជាមួយគ្នានោះតារាស្រីរូបនេះក៏បានបង្ហាញពីភាពក្លាហានប្រឈមមុខតតាំងជាមួយអតីតគូដណ្តឹងដោយនាងសរសេរសារបែបប្រយោលថា «ទោះបីជាពេលវេលាយូរខ្លាំង ប៉ុនណាក៏ខ្ញុំមិនអាចរំសាយកំហឹងបានដែរ ខ្ញុំមិនខ្វល់ថាអ្នកឯងជាកូនពីរណា ធ្លាក់ពីឋានព្រះឥន្ធណាក៏ខ្ញុំមិនខ្លាចដែរ ដំណាក់កាលនេះទៅហើយគ្មានពាក្យថារាថយមានតែសំរុកចូល !ច្បាំងមិនឈ្នះក៏ត្រូវតែច្បាំងបើជ្រុលជាមាន ឈ្មោះជាទាហ៊ានទៅហើយ !យ៉ាងហោចណាស់ក៏ដាក់ អ្នកឯងបានមួយដាវដែរ ! មើលមុខខ្ញុំអោយច្បាស់ ខ្ញុំអត់ដែលខ្លាចអំណាចអ្នកឯងឡើយ» ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា