ភ្នំពេញ៖ ក្រោយពីមានការចុះផ្សាយអត្ថបទកាលពីម្សិលមិញ ក្រោមចំណងជើងថា ភិនសុដាលីស ឆ្អែតចិត្តនឹងសម្តី ប៉ែន ចំរ៉ុង កាលគ្រានៅតុលាការ ទើបមិនឲ្យជួបមុខ កូនស្រី បានធ្វើឲ្យមនុស្សជាច្រើន មានការចែករំលែក ជាមួយនឹងការបញ្ចេញមតិផ្សេងៗជាបន្ដបន្ទាប់។

យ៉ាងណាមិញ សម្រាប់លោក ប៉ែន ចំរ៉ុង វិញក៏ហាក់ដូចជា ស្ងប់ស្ងាត់បន្ដិចដែរ ក្រោយពីអ្នកនាង ភិន សុដាលីស បានសម្រាលកូន ដោយមិនធ្វើការតបតអ្វីទាំងអស់ ទោះជាមានព័ត៌មានចុះផ្សាយព្រោងព្រាត មិនថាតែរឿងផ្ទាល់ខ្លួន ឬរឿងពាក់ព័ន្ធនឹងកូនស្រី។ ប៉ុន្ដែសម្រាប់អត្ថបទចេញផ្សាយលើកនេះ ប្រហែលជាធ្វើឲ្យលោក ទប់អារម្មណ៍មិនជាប់ហើយ ទើបបណ្ដាលឲ្យលោកហ៊ានបញ្ចេញសារ យ៉ាងវែងអន្លាយ ជាលើកទី១ ថា៖

(ភិនសុដាលីស ឆ្អែតចិត្តនឹងសម្តី ប៉ែន ចំរ៉ុង កាលគ្រានៅតុលាការ ទើបមិនឲ្យជួបមុខ កូនស្រី) រឿងនៅតុលាការ តុលាការបានសំរេចសាលក្រមរួចរាល់ហើយ ហើយពេលនោះ នៅក្នុងតុលាការយា៉ងណាមានតែ តុលាការ ចៅក្រម មេធាវី និង សាមីខ្លួនទើបដឹងរឿងពិតយា៉ងច្បាស់ ។ សូមមេត្តាបណ្តាសាពត៍មាន និង អ្នកអត់ដឹងរឿងច្បាស់ បញ្ឈប់សកម្មភាព ដែលធ្វើអោយសម្ពន្ធភាព និង ជីវភាពរស់នៅរបស់អ្នកដ៏ទៃមានបញ្ហាបានទេ រឺគ្រាន់តែជាជីព ។ខ្ញុំមិនបកស្រាយ គឺខ្ញុំមានហេតុផលរបស់ខ្ញុំ ហើយក៏គ្រាន់តែមិនចង់បន្តបញ្ហាជាមួយអ្នកណាទៀត ព្រោះអ្វីៗត្រូវបានបញ្ចប់ហើយ។តែរឿងកូន និងឳពុក គឺរឿងមនោសញ្ចេតនាមួយផ្សេងទៀត សូម្បីតែច្បាប់ក៏មិនអាចកាត់ផ្តាច់បានដែរ ។សូមទោសទុកជាមុន បើការបញ្ចេញមតិរបស់ខ្ញុំប៉ះពាល់ដល់សតិអារម្មណ៍អ្នកណាម្នាក់ (ថ្ងែស្អែកមានរឿង អីកើតឡើងគ្មានអ្នកណាដឹងទេ សូមរក្សាទឹកចិត្តល្អ ការគិតល្អ ស្វែងរកអនាគតល្អ ដើម្បីរស់ក្នុងពិភពលោកដ៏ស្រស់ស្រាយនេះបន្តទៀត )

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះដូចគ្នា​ អ្នកនាង ភិន សុដាលីស បានបញ្ចេញប្រតិកម្មដូចគ្នា តែពាក់ព័ន្ធនឹងរឿងមនុស្សមួយចំនួន ដែលចូលចិត្ដទើសនាង។ នៅក្នុងសាររបស់តារាស្រីកូនមួយរូបនេះ បានសរសេរថា "អ្នកណាខ្លះយល់អារម្មណ៍នេះ អរគុណដែលតែងចាប់អារម្មណ៍រាល់គ្រប់បញ្ហា និងព័ត៌មាននៃខ្ញុំ ចង់និយាយថា ខ្ញុំមិនសូវមានពេលទំនេរច្រើនដើរឲ្យលុយគេចុះពីខ្ញុំ ហើយខ្ញុំក៏មិនទាន់អផ្សុកខ្លាំង ដល់ថ្នាក់ទៅដើរតេប្រាប់គេឲ្យជួយចាប់អារម្មណ៍ ឬចុះព័ត៌មានពីខ្ញុំដែរ។ គេចង់ចុះអីចុះទៅ ទោះព័ត៌មានពេលខ្លះ មានពិត មានមិនពិត ក៏បិទភ្នែកទៅ មិនដឹងខ្វល់ធ្វើអី គេមានវេបសាយ គេចុះជាការងាររបស់គេ ហាមឃាត់គេធ្វើអ្វី? សំខាន់យើងបានធ្វើអីដឹងខ្លួនឯង យកពេលវេលាល្អៗ រវល់មើលកួន រវល់ជាមួយការងារ របរស៊ីនៀក ទៅគេងគិតឈឺក្បាលធ្វើអី ការងារគរដូចភ្នំ អ្នកស្គាល់ដឹងពីខ្ញុំទើបដឹងថាខ្ញុំជាមនុស្សម៉េច"។

អ្នកនាង ភិន សុដាលីស បានបន្តថា "បើបានឃើញព័ត៌មានទាំងនោះ មិនចូលចិត្ត រឺស្អប់ខ្ញុំ អាច SCROLL រឺHIDEចោលបាន មិនបាច់ចំណាយពេលវេលាចុច Share ហើយខំសរសេរថាឲ្យខ្ញុំទេ ព្រោះវាអាចនឹងធ្វើឲ្យខាតពេលវេលារបស់អ្នកថែមទៀត កុំគេងគិតឈឺក្បាលរឿងខ្ញុំអី គួរយកពេលវេលាល្អៗរបស់អ្នកទៅធ្វើអ្វីល្អវិញណា"។

ចំពោះសារទាំងនេះ ប្រហែលជានាងចង់សំដៅទៅកាន់បុគ្គលមួយចំនួន ដែលតែង ទើសនាងគ្រប់បែបយ៉ាង មិនថារឿងស្នេហា លែងលះ រឺក៏រឿងកូនស្រីរបស់នាង។ ប៉ុន្តែទោះជាយ៉ាងណារូបនាង ក៏មិនបានទម្លាយមុខមាត់ និងឈ្មោះបុគ្គលរូបណាម្នាក់ ជាសារធាណៈនោះដែរ៕

រូបភាព លោក ប៉ែន ចំរ៉ុង
រូបភាព អ្នកនាង ភិន សុដាលីស
រូបភាព កូនស្រីអ្នកនាង ភិន សុដាលីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស