ភ្នំពេញ៖ តារាសម្តែង ប៉ែន ចំរ៉ុង តាំងពីកូនស្រីកើតមកមិនទាន់បានឃើញមុខម្តងណាទេ ទោះយ៉ាងណា ភិន សុដាលីស

បានសម្រាលកូនស្រីកាល ពីដើមខែតុលាក៏នាងនៅតែមិនទាន់ ឪពុកជួបមុខកូនស្រីនៅឡើយ ព្រោះតែនាងឆ្អែតចិត្ តនឹងសម្តីប៉ែន ចំរ៉ុងកាលគ្រានៅតុលាការ។

កូនស្រីរបស់​ តារាសម្តែងស្រី ភិន​ សុដាលីស ឈ្មោះKatherinaគឺជាឈ្មោះដែលនាងបានដាក់ឲ្យមុនពេល​ នាងបានឃើញពន្លឺថ្ងៃមកម្ល៉េះហើយនាងនិងឪពុកបាន

បង្ហោះរូបថតកូន និងចៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ដំណឹងនៃការសម្រាលកូនបានធ្វើឲ្យប៉ែន ចំរ៉ុងអន្ទះសារចង់ជួបមុខកូនស្រីប៉ុន្តែត្រូវបានភិន សុដា លីស ដាក់បម្រាម។

តារាសម្តែងស្រី ភិន​ សុដាលីស បានដាក់បម្រាមឲ្យលោកប៉ែន ចំរ៉ុង មិនជួបកូនស្រីនោះទេ តែចិត្តជាកូនប្រុសមិនខ្លាចការ ប្រឈមមុខដើម្បីកូនស្រី គឺហ៊ានទៅស្កាត់ទៅជួបមុខកូនស្រីនៅមន្ទីរពេទ្យគ្រាដែលនាងនៅសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែក៏នៅតែមិនសម្រេចដូចបំណងព្រោះតែ ភិន

សុដាលីសហាមដាច់ខាតមិនឲ្យចូលបើទោះបីជាមានការសម្របសម្រួលពីអ្នកផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍មួយក្តី។ ប៉ែន ចំរ៉ុង កាន់តែអស់ឱកាសជួបមុខកូនស្រីក្រោយពី ដាលីស និងកូនស្រីបានចាកចេញ ពីមន្ទីរពេទ្យទៅរស់នៅជួបជុំ ជាមួយនឹងក្រុមគ្រួសារនៅវីឡាជិតមន្ទីរពេទ្យសែនសុខ។

ទោះជាយ៉ាងណាតាមផ្លូវច្បាប់ក្នុងនាមជាឪពុក ប៉ែន ចំរ៉ុងអាចមានសិទ្ធិក្នុងការទៅមើលថែនិងសាកសួរសុខទុក្ខកូនស្រីរបស់ខ្លួនបាន។

លោកអ៊ិន សុភិន ឪពុក ភិន សុដាលីស បាននិយាយថា ដាលីសអាចនៅមិនទាន់បាត់ការឈឺចាប់នឹងពាក្យដែល ប៉ែន ចំរ៉ុង និយាយនៅតុលាការ កូនក្នុងផ្ទៃដាលីស មិន ច្បាស់ជាឈាមខ្លួន។លោកថាទំនងជាហេតុផល នោះដែលនាងមិនចង់ជួប ប៉ែន ចំរ៉ុង និងមិនឲ្យលោកបានជួបឃើញ មុខកូននៅពេលលោក ប៉ែន ចំរ៉ុង កាត់ ខ្មាស់ទៅសុំជួបដល់ពេទ្យ។លោកបញ្ជាក់ ថា ការឲ្យជួបឬមិនឲ្យជួបគឺលោកផ្តល់សិទ្ធិឲ្យកូនស្រីជាអ្នកសម្រេចចិត្តគ្រប់យ៉ាង ប៉ុន្តែអ្វីដែលោកដឹងគឺ ដាលីស និងក្រុមគ្រួសារ នៅតែដាក់ក្នុងសំបុត្រកំណើតថា ឪពុករបស់ក្មេងគឺជាលោក ប៉ែន ចំរ៉ុង ដដែលហើយលោកបើកសិទ្ធិឲ្យកូនស្រី ជាអ្នកសម្រេច ថាពេលណាឲ្យឪពុករបស់គេជួបបុខកូនស្រីគេ។

សូមរំលឹកថា ជាង៧ខែហើយតារាសម្តែង និងពិធីករប៉ែន ចំរ៉ុង បានដាក់ពាក្យ លែងលះភរិយា ភិន សុដា លីស គ្រាដែលនាងមានផ្ទៃពោះ ៥ខែមកម៉្លេះ។ ភិន សុដាលីស ដែលបន្តធ្វើជាមនុស្សស្រីរឹងមាំបានក្លាយខ្លួនជាម្តាយផងនិងជាឪពុកផង។

ក្រោយរងចាំអស់ជាច្រើនខែតារាស្រីរូបនេះបានសម្រេចបំណងជួបមុខកូនស្រីក្រោយពីការសម្រាលដោយវះកាត់នៅ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

ក្រោយធ្លាយដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះជិត៤ខែ មានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោក ប៉ែន ចំរ៉ុង

ថាជាបុរសដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូន ផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរទស្សនមុខមហាជន ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស