ភ្នំពេញ៖ ដោយមិនអាចអត់ទ្រាំសម្លឹងមើល នូវមតិរបស់មនុស្សមួយចំនួន ដែលបានរិះគន់ កាលពីមួយម៉ោងមុន តារាសម្តែងស្រី ភិន សុដាលីស រូបនាងក៏បានបញ្ចេញសារដ៏វែងអន្លាយមួយ ដើម្បីដាស់តឿន និងប្រាប់ទៅដល់អ្នក ដែលចូលចិត្តទើសនាង។

សាររបស់តារាស្រីកូនមួយរូបនេះ បានសរសេរថា "អ្នកណាខ្លះយល់អារម្មណ៍នេះ អរគុណដែលតែងចាប់អារម្មណ៍រាល់គ្រប់បញ្ហា និងព័ត៌មាននៃខ្ញុំ ចង់និយាយថា ខ្ញុំមិនសូវមានពេលទំនេរច្រើនដើរឲ្យលុយគេចុះពីខ្ញុំ ហើយខ្ញុំក៏មិនទាន់អផ្សុកខ្លាំង ដល់ថ្នាក់ទៅដើរតេប្រាប់គេឲ្យជួយចាប់អារម្មណ៍ ឬចុះព័ត៌មានពីខ្ញុំដែរ។ គេចង់ចុះអីចុះទៅ ទោះព័ត៌មានពេលខ្លះ មានពិត មានមិនពិត ក៏បិទភ្នែកទៅ មិនដឹងខ្វល់ធ្វើអី គេមានវេបសាយ គេចុះជាការងាររបស់គេ ហាមឃាត់គេធ្វើអ្វី? សំខាន់យើងបានធ្វើអីដឹងខ្លួនឯង យកពេលវេលាល្អៗ រវល់មើលកួន រវល់ជាមួយការងារ របរស៊ីនៀក ទៅគេងគិតឈឺក្បាលធ្វើអី ការងារគរដួចភ្នំ អ្នកស្គាល់ដឹងពីខ្ញុំទើបដឹងថាខ្ញុំជាមនុស្សម៉េច"។ 

អ្នកនាង ភិន សុដាលីស បានបន្តថា "បើបានឃើញព័ត៌មានទាំងនោះ មិនចូលចិត្ត រឺស្អប់ខ្ញុំ អាច SCROLL រឺHIDEចោលបាន មិនបាច់ចំណាយពេលវេលាចុច Share ហើយខំសរសេរថាឲ្យខ្ញុំទេ ព្រោះវាអាចនឹងធ្វើឲ្យខាតពេលវេលារបស់អ្នកថែមទៀត កុំគេងគិតឈឺក្បាលរឿងខ្ញុំអី គួរយកពេលវេលាល្អៗរបស់អ្នកទៅធ្វើអ្វីល្អវិញណា"

ចំពោះសារទាំងនេះ ប្រហែលជានាងចង់សំដៅទៅកាន់បុគ្គលមួយចំនួន ដែលតែង ទើសនាងគ្រប់បែបយ៉ាង មិនថារឿងស្នេហា លែងលះ រឺក៏រឿងកូនស្រីរបស់នាង។ ប៉ុន្តែទោះជាយ៉ាងណារូបនាង ក៏មិនបានទម្លាយមុខមាត់ និងឈ្មោះបុគ្គលរូបណាម្នាក់ ជាសារធាណៈនោះដែរ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង ភិនសុដាលីស បានឆ្អែតចិត្តនឹងសម្តី ប៉ែន ចំរ៉ុង កាលគ្រានៅតុលាការ ទើបមិនឲ្យជួបមុខ កូនស្រី។

តារាសម្តែង ប៉ែន ចំរ៉ុង តាំងពីកូនស្រីកើតមកមិនទាន់បានឃើញមុខម្តងណាទេ ទោះយ៉ាងណា ភិន សុដាលីស

បានសម្រាលកូនស្រីកាល ពីដើមខែតុលាក៏នាងនៅតែមិនទាន់ ឪពុកជួបមុខកូនស្រីនៅឡើយ ព្រោះតែនាងឆ្អែតចិត្ តនឹងសម្តីប៉ែន ចំរ៉ុងកាលគ្រានៅតុលាការ។

កូនស្រីរបស់ តារាសម្តែងស្រី ភិន សុដាលីស ឈ្មោះKatherinaគឺជាឈ្មោះដែលនាងបានដាក់ឲ្យមុនពេល នាងបានឃើញពន្លឺថ្ងៃមកម្ល៉េះហើយនាងនិងឪពុកបាន

បង្ហោះរូបថតកូន និងចៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ដំណឹងនៃការសម្រាលកូនបានធ្វើឲ្យប៉ែន ចំរ៉ុងអន្ទះសារចង់ជួបមុខកូនស្រីប៉ុន្តែត្រូវបានភិន សុដា លីស ដាក់បម្រាម។

តារាសម្តែងស្រី ភិន សុដាលីស បានដាក់បម្រាមឲ្យលោកប៉ែន ចំរ៉ុង មិនជួបកូនស្រីនោះទេ តែចិត្តជាកូនប្រុសមិនខ្លាចការ ប្រឈមមុខដើម្បីកូនស្រី គឺហ៊ានទៅស្កាត់ទៅជួបមុខកូនស្រីនៅមន្ទីរពេទ្យគ្រាដែលនាងនៅសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែក៏នៅតែមិនសម្រេចដូចបំណងព្រោះតែ ភិន

សុដាលីសហាមដាច់ខាតមិនឲ្យចូលបើទោះបីជាមានការសម្របសម្រួលពីអ្នកផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍មួយក្តី។ ប៉ែន ចំរ៉ុង កាន់តែអស់ឱកាសជួបមុខកូនស្រីក្រោយពី ដាលីស និងកូនស្រីបានចាកចេញ ពីមន្ទីរពេទ្យទៅរស់នៅជួបជុំ ជាមួយនឹងក្រុមគ្រួសារនៅវីឡាជិតមន្ទីរពេទ្យសែនសុខ។

ទោះជាយ៉ាងណាតាមផ្លូវច្បាប់ក្នុងនាមជាឪពុក ប៉ែន ចំរ៉ុងអាចមានសិទ្ធិក្នុងការទៅមើលថែនិងសាកសួរសុខទុក្ខកូនស្រីរបស់ខ្លួនបាន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស