ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងសម្លេងស្រទន់ផ្អែមល្ហែម កញ្ញា វ៉ាន់នីឡា ដែលធ្លាប់មានរឿងចម្រូងចម្រាស ពាក់ព័ន្ធជាមួយនឹងរូបភាពអាស្រូវ តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកកន្លងមកនោះ ថ្មីៗនេះបានរលឹករឿងចាស់របស់ខ្លួនថ្មីមួយទៀតគឺ ទាក់ទងនឹងរឿងធ្លាក់ពិន្ទុ ដោយសារតែជាប់រវល់ថតបទចម្រៀងខ្លាំងពេក។

តារាចម្រៀងស្រីដ៏ ល្បីប្រចាំផលិតកម្មភ្លេងរីខតរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះ តាមរយៈគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា៖ «ចាំច្បាស់ណាស់ ពេលដែលកំពុងតែថតបទនេះ ពួកម៉ាកខ្ញុំតេរមកហៅ អោយទៅប្រលង ធ្លាក់ពិន្ទុដោយសារបទហ្នឹង»។

បទដែលកញ្ញា វ៉ាន់នីឡា កំពុងតែមានភាពមមាញឹកនឹងការថតនោះមាន ចំណងជើងថា «បំភ្លេចបងពិបាកជាងស្រលាញ់គេ» ដែលត្រូវបានដឹកនាំសម្តែង និងនិពន្ធទំនុកច្រៀង ដោយលោក សុខ ជំនោរ ហើយមានឈុតឆាកថ្មីជាច្រើន ដែលនាង មិនធ្លាប់បានសម្តែងកន្លងមក ហេតុនេះទើបត្រូវចំណាយពេលយូរ ទម្រាំតែថត បានត្រូវមួយប្លង់ៗ។

ជាការពិតណាស់ដោយសារតែកំពុងថត បទចម្រៀងមួយបទនេះ បានធ្វើឱ្យនាងធ្លាក់ពិន្ទុ ដោយមិនសូវទទួលបាននូវ លទ្ធផលល្អគួរជាទីគាប់ចិត្ត ប៉ុន្មាននោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏កញ្ញា វ៉ាន់នីឡា នៅតែអះអាងថា មិនបានបោះបង់ចោលការងារសិល្បៈ និងអាជីពជាអ្នកចម្រៀង នៅក្នុងវិស័យសិល្បៈមួយនេះចោលដែរ ពោលគឺនៅនាងតែបន្តច្រៀងបទចម្រៀង ថ្មីៗបន្តទៀត ដើម្បីកំដរអារម្មណ៍មិត្តៗអ្នកគាំទ្រ ដ៏គួរឱ្យស្រឡាញ់ជាច្រើននាក់របស់នាង ដែលពួកគេតែងតែនិយមគាំទ្រ ថែមទាំងបានស្រឡាញ់រាប់អាននាងរហូតមក រាប់ចាប់តាំងពីថ្ងៃដំបូងៗ ដែលនាងទើបតែបានឈានជើងចូលមកក្នុងរង្វង់ សិល្បៈនេះមកម្ល៉េះ។

ចង់ដឹងថាបទនោះមានអត្ថន័យ និងកាយវិការយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា