ភ្នំពេញ៖ តារាស្រីលេចធ្លោ រឿងស្លៀកបំពាក់ថ្លៃៗ កញ្ញា ព្រីម លីហ្សា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចំអកឡកឡើយដាក់នាងម្តងទៀតហើយ ក្រោយពីបានបង្ហោះរូបថតមួយសន្លឹក។

កាលពីយប់មិញនេះដែរ តារាស្រីសច់សខ្ចីរូបនេះ បានបង្ហាញនូវរូបថត បញ្ចេញសាច់ក្បាលពោះ ជាមួយនឹងអាវរឹបរាងពណ៌ប្រផេះ យ៉ាងស៊ីវីល័យ។ ហើយនៅខាងលើរូបថត រូបនាងក៏បានសរសេរថា "អ្នកខ្លះ ថារូបនេះស្រដៀងនឹង តារាចម្រៀងល្បីម្នាក់លើពិភពលោក ដឹងថាតារាចម្រៀងណាទេ"?  

ក្នុងនោះដែរ សន្ទុះនៃអ្នកចូលបញ្ចេញយោបល់​ លើរូបរបស់ព្រីម លីហ្សា បានកើនឡើងជាលំដាប់ ដោយអ្នកខ្លះថា "នាងពិតជាដូចនាងSelena Gomez" តែក៏មានអ្នកខ្លះ បាននិយាយឌឺដងដាក់នាងថា "មិនដឹងថាដូច Selena Gomez ត្រង់ណាទេ  កុំព្យាយាមប្រដូចនឹងគេពេក ព្រោះគ្មានស្រដៀងគ្នាសូម្បីបន្តិច"។ ហើយមតិភាគច្រើន គឺសុទ្ធតែចំអកឡកឡើយ ច្រើនជាងន័យសរសើរ នៅពេលដែលនាងបានបង្ហោះរូបថតមួយសន្លឹកនោះ។

វាមិនមែនលើកទី១នោះទេ ដែលអ្នកលេងបណ្តាញសង្គម បានផ្លែផ្កាដាក់កញ្ញា ព្រីម លីហ្សា ដែលកាលពីមុន ពួកគេបានឌឺដង លើការប្រើសម្លៀកបំពាក់ថ្លៃៗរបស់នាង ដែលគ្រាន់តែរ៉ួបមួយទៅដល់ខ្ទង់ពាន់ដុល្លារ៕ 
តើប្រិយមិត្តយល់យ៉ាងណាដែរ?

អ្នកលេងបណ្តាញសង្គម បញ្ចេញមតិលើរូបថតរបស់ ព្រីម លីហ្សា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាព្រីម លីហ្សា លែងហ៊ានប្រាប់ពីតម្លៃសម្លៀកបំពាក់ បន្ទាប់ពីផ្ទុះសំឡេងឌឺដងផ្លែផ្កា ពីអ្នកសិល្បៈដូចគ្នា។

ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈដែលតារាសម្ដែងស្រីលេចធ្លោ រឿងតម្លៃខោអាវខ្លាំងជាងគេ នាពេលបច្ចុប្បន្ន កញ្ញា ព្រីម លីហ្សា ត្រូវបានគេស្គាល់ថា ជាតារាជាប់ឈ្មោះជា អ្នកពូកែលែងប្រេនៗ (ម៉ាកល្បី) ស្លៀកសម្លៀកបំពាក់មានតម្លៃថ្លែកប់ពពក លែងហ៊ាននិយាយាពី តម្លៃសម្លៀកបំពាក់របស់ នាងដូចពេលមុនៗ ពោលនាងបែរជាព្យាយាមមកលាក់បាំង ផ្ទុយសស្រឡះពីគ្រាមុន នាងតែងតែប្រាប់ពីតម្លៃដល់មហាជន ពីតម្លៃខោអាវ ដែលមានតម្លៃខ្ពស់ហួសពីការស្មាន។

គេនៅចាំបានថា គ្រាន់តែ ព្រីម លីហ្សា បង្ហើបពីតម្លៃសម្លៀកបំពាក់ ដែលបានស្លៀកចូលរួមក្នុងថ្ងៃមង្គលការ លោកវីជេ រតនា មានតម្លៃ១ម៉ឺនដុល្លារជាង ត្រូវបានគេយកមកត្រូល និយាយចំអកឡកឡឺយជិតមួយខែ ។ សូម្បីតែតារាហ្វេសប៊ុកល្បី Pey Pey Dy ក៏ឌឺដងស៊កសៀតឲ្យនាងថា ជាតារាប្រេនៗដែរ។ ក្រោយពី ព្រីម លីហ្សា ប្រាប់តម្លៃហើយ មានការឌឺដង ផ្លែផ្កាពីមហាជនបែបនេះ នាងក៏លែងហ៊ានប្រាប់ពីតម្លៃឈុតក្រោយទៀតហើយ ព្រោះខ្លាចរងព្យុះភ្លៀងសំឡេងរិះគន់ទៀត។

ប្អូនស្រី កញ្ញា ព្រីម លីហ្សា ដែលជាអ្នកនាំពាក្យរបស់កញ្ញា ព្រីម លីហ្សា បានប្រាប់ ថា «បងអើយ មិនប្រាប់ពីតម្លៃខោអាវ បងហ្សាទៀតទេ ព្រោះលើកមុនបានមេរៀនម្ដងហើយ សុខចិត្តឲ្យគេស្វែងយល់ដោយខ្លួនឯងចុះ ។ ព្រោះខោអាវប្រេនអស់ហ្នឹង! យើងយកលុយទៅទិញមកស្លៀក ដើម្បីលើកមុខលើកមាត់សិល្បៈខ្មែរ កុំឲ្យគេថា អ្នកសិល្បៈយើងអន់ថយ ព្រោះប្រទេសជិតខាងយើង គេទៅដល់ហូលីវូដហើយ យើងនៅតែនិន្ទាគ្នានៅហ្នឹង..!»។

ប្អូនស្រី ព្រីម លីហ្សា ដដែលបានបន្តទៀតថា «សម្រាប់របស់ប្រេន ដែលមានម៉ាកសញ្ញាល្បីៗ ស្បែកជើងតម្លៃចាប់ពីពាន់ដុល្លារឡើងទៅ ចំណែករ៉ូបអីក៏ទៅហ្នឹងដែរ ហើយការចូលរួមកម្មវិធីផ្សេងៗ ហ្សា បានគិតគូរស្ទាយស្លៀកពាក់យ៉ាងល្អិតល្អន់ យើងមើលគំរូ តែយើងមិនចំឡងទេ។ សូមឲ្យយើងចេះឲ្យតម្លៃលើអ្នកសិល្បៈខ្មែរផង កុំឃើញគេចេះតែថាគេ ព្រោះនាងប្រើញើសឈាម ដើម្បីបានរបស់អស់ទាំងនោះមកប្រើ»។

ជាការពិត ព្រីម លីហ្សា នាងហាក់មានប្រជាប្រិយភាព ខាងក្រៅស្រុក ច្រើនជាងក្នុងស្រុក ព្រោះគេស្គាល់នាង ព្រោះប្រើផលិតផលប្រេនៗ តោះទស្សនាស្ទីល សម្លៀកបំពាក់ថ្លៃៗរបស់នាង បន្តិចមើល!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា