ព្រីម លីហ្សា និយាយបង្ហាញចំៗ ពីក្រោយរូបភាពសម្លៀកបំពាក់ប្លែកៗ ដែលខ្លួនតែងបង្ហាញ

//s9.kh1.co/81/818f34255b1e62684fd4fdbcbc96ca6b603c2002.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ព្រីម លីហ្សា បានបង្ហាញការពិតនៃការស្លៀកសម្លៀកបំពាក់តាមម៉ូតប្លែក ដែលកញ្ញាតែងតែបង្ហោះនាពេលកន្លងនៅតាមបណ្តាញសង្គមជារឿយៗ

ភ្នំពេញ៖ កន្លងមក ព្រីម លីហ្សា គឺជាតារាសម្តែងមួយរូបដែលមានឈ្មោះល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយកន្លងមកយើងធ្លាប់ឃើញវត្តមានកញ្ញា នៅតាមMV បទចម្រៀងនានាជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីអាជីពជាតារាសម្តែង តារាស្រីរូបនេះ ក៏មានអារម្មណ៍ស្រលាញ់ពេញចិត្តនៅក្នុងវិស័យ Fashion ខ្លាំងណាស់ ដោយកញ្ញាបានចូលប្រឡូកក្នុងវិស័យនេះក្នុងឆ្នាំ២០០៩ រហូតដល់មកដល់បច្ចុប្បន្ននេះ។

ដោយឡែកនាពេលថ្មីៗនេះ ព្រីម លីហ្សា បានបង្ហាញការពិតនៃការស្លៀកសម្លៀកបំពាក់តាមម៉ូតប្លែក ដែលកញ្ញាតែងតែបង្ហោះនាពេលកន្លងនៅតាមបណ្តាញសង្គមជារឿយៗ ប៉ុន្តែនៅក្រោយអត្ថន័យនៃក្រោយការបង្ហោះសម្លៀកបំពាក់ទាំងគឺមានអត្ថន័យច្រើនដូចខាងក្រោម៖

នៅក្នុងបច្ចុប្បន្ននេះវិស័យម៉ូដនៅក្នុងប្រទេសកម្ពុជាគឺមិនសូវមានភាពរីកចម្រើននោះទេ​ ដូច្នេះព្រីម លីហ្សា បានជួយលើកស្ទួយវិស័យនេះ ដោយការស្លៀកសម្លៀកបំពាក់ប្លែកៗ ដែលជាស្ទីលថ្មី និងគំនិតថ្មីរបស់ខ្លួន ដើម្បីជួយលើកស្ទួយវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើនទៅមុខកាន់តែឆាប់រហ័ស។

បន្ថែមពីនេះទៀត រូបភាពរបស់តារារូបនេះ តែងតែបញ្ជាក់អត្ថបទបញ្ជាក់អត្ថន័យនៅក្នុងរូបភាពនិមួយៗជានិច្ច មិនមែនសំដៅតែលើភាពសុិចសុីតែមួយមុខនោះឡើយ ក្រៅពីនេះទៀតដើម្បីបានថតមួយឈុតៗ ត្រូវរៀបចំខ្លួន អាចឈានដល់ទៅ២ ទៅ៣ថ្ងៃទម្រាំតែអាចរៀបចំសម្លៀកបំពាក់បានមួយឈុតមួយឈុត គឺមិនមែនងាយស្រួលនោះទេ។

ជាចុងក្រោយ កញ្ញា ព្រីម លីហ្សា បានថ្លែងអរគុណយ៉ាងធំធេងបំផុតទៅកាន់អ្នកគាំទ្រ ដែលតែងតែជួយជាកម្លាំងចិត្តនាពេលកន្លងមកផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T