(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈដែលតារាសម្ដែងស្រីលេចធ្លោ រឿងតម្លៃខោអាវខ្លាំង​ជាងគេ នាពេល​បច្ចុប្បន្ន កញ្ញា ព្រីម លីហ្សា ត្រូវបានគេស្គាល់ថា ជាតារាជាប់ឈ្មោះជា អ្នកពូកែលែងប្រេនៗ​ (ម៉ាកល្បី) ស្លៀក​សម្លៀកបំពាក់មានតម្លៃថ្លែកប់ពពក លែងហ៊ាននិយាយាពី តម្លៃសម្លៀកបំពាក់របស់ នាងដូចពេលមុនៗ ពោលនាងបែរជាព្យាយាមមកលាក់បាំង ផ្ទុយសស្រឡះពីគ្រាមុន នាងតែងតែប្រាប់ពីតម្លៃដល់មហាជន ពីតម្លៃខោអាវ ដែលមានតម្លៃខ្ពស់ហួសពីការស្មាន។ ​

គេនៅចាំបានថា គ្រាន់តែ​ ព្រីម លីហ្សា បង្ហើបពីតម្លៃសម្លៀកបំពាក់ ដែលបានស្លៀកចូលរួមក្នុងថ្ងៃមង្គលការ លោកវីជេ រតនា មានតម្លៃ១ម៉ឺនដុល្លារជាង ត្រូវបានគេយកមកត្រូល និយាយចំអកឡកឡឺយ​​ជិតមួយខែ ។ សូម្បីតែតារាហ្វេសប៊ុកល្បី Pey Pey Dy ក៏ឌឺដងស៊កសៀតឲ្យនាងថា ជាតារាប្រេនៗ​ដែរ។ ក្រោយពី ព្រីម លីហ្សា ប្រាប់តម្លៃហើយ មានការឌឺដង ផ្លែផ្កាពីមហាជន​បែបនេះ នាងក៏លែងហ៊ានប្រាប់ពីតម្លៃឈុតក្រោយ​ទៀតហើយ ព្រោះខ្លាចរងព្យុះភ្លៀងសំឡេងរិះគន់ទៀត​។

ប្អូនស្រី កញ្ញា ព្រីម លីហ្សា ដែលជាអ្នកនាំពាក្យរបស់កញ្ញា ព្រីម លីហ្សា បានប្រាប់ Khmer​talking ​ថា «បងអើយ មិនប្រាប់ពីតម្លៃខោអាវ បងហ្សាទៀតទេ ព្រោះលើកមុនបានមេរៀនម្ដងហើយ សុខចិត្តឲ្យគេស្វែងយល់ដោយខ្លួនឯងចុះ ។ ព្រោះខោអាវប្រេនអស់ហ្នឹង! យើងយកលុយទៅទិញមកស្លៀក ដើម្បីលើកមុខលើកមាត់សិល្បៈខ្មែរ កុំឲ្យគេថា អ្នកសិល្បៈយើង​អន់ថយ ព្រោះប្រទេសជិតខាងយើង គេទៅដល់ហូលីវូតហើយ យើងនៅតែនិន្ទាគ្នានៅហ្នឹង..!»

ប្អូនស្រី ព្រីម លីហ្សា ដដែលបានបន្តទៀតថា «សម្រាប់របស់ប្រេន ដែលមានម៉ាកសញ្ញាល្បីៗ ស្បែកជើងតម្លៃចាប់ពីពាន់ដុល្លារឡើងទៅ ចំណែករ៉ូបអីក៏ទៅហ្នឹងដែរ ហើយ​ការចូលរួមកម្មវិធីផ្សេងៗ ហ្សា បានគិតគូរស្ទាយ​ស្លៀកពាក់យ៉ាងល្អិតល្អន់ យើងមើលគំរូ ​តែយើងមិនចំឡងទេ​។​ សូមឲ្យយើងចេះឲ្យតម្លៃលើ​អ្នកសិល្បៈខ្មែរផង កុំឃើញគេចេះតែថាគេ ព្រោះនាងប្រើញើសឈាម ដើម្បីបានរបស់អស់ទាំងនោះមកប្រើ»

ជាការពិតព្រីម លីហ្សា នាងហាក់មានប្រជាប្រិយភាព ខាងក្រៅស្រុក ច្រើនជាងក្នុងស្រុក ព្រោះគេស្គាល់នាង ព្រោះ​ប្រើផលិតផលប្រេនៗ តោះទស្សនាស្ទីល សម្លៀកបំពាក់ថ្លៃៗរបស់នាង បន្តិចមើល!

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងកញ្ញា ព្រីម លីហ្សា នេះដែរ គេនៅចាំបានថា កញ្ញា បានផ្តល់ភាពកក់ក្តៅ ដល់ក្មេងប្រុសម្នាក់ នៅមន្ទីរពេទ្យ កុមារជាតិ ដែលត្រូវឪពុកម្តាយ បោះបង់ចោល គួររំលឹកផងដែរថា តារាសម្តែងស្រីដែល ធ្លាប់តែសម្ញែងភាពហ៊ឺហារ ស៊ីវិល័យទំនើបប្រេនៗ កញ្ញា ព្រីម លីហ្សា នៅមុននេះ បន្តិចបាន​រំលេច រូបថតជាច្រើនសន្លឹក បង្ហាញពីការយកចិត្តទុកដាក់ ថ្នាក់ថ្នមដល់ទារក ក្មេងប្រុសម្នាក់​ដែលត្រូវបានឪពុកម្តាយ បោះបង់​ចោល ហើយក្មេងនេះពេលនេះ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យកុមារជាតិ។

តារាស្រីដែលធ្លាប់ តែមានសំឡេង នៃការរិះគន់យ៉ាងចាស់ដៃថា ចំណាយលុយឥតប្រយោជន៍ ជាមួយសម្ភារៈប្រេនតម្លៃថ្លៃៗ កញ្ញា ព្រីម លីហ្សា បានបង្ហាញរូបភាព និងសារយ៉ាងខ្លី ក្នុងន័យបង្ហាញពី កាយវិការស្រលាញ់ ថ្នាក់ថ្នម ក្មេងប្រុសតូច​ម្នាក់នោះថា « នេះជារូបភាពក្មេងប្រុសម្នាក់ ដែលត្រូវឪពុកម្ដាយ បោះបង់ចោល ហើយតាមរយៈបងស្រីម្នាក់ ដែលជាអ្នក​មើល ថែក្មេងប្រុសនោះ បានប្រាប់ថា សូម្បីតែខោអាវក៏គ្មានពាក់ដែរ ទើបថ្ងៃនេះនាងខ្ញុំយកខោអាវខ្លះៗ និងសំភារៈខ្លះៗ យកមកអោយដល់ ក្មេងប្រុសម្នាក់នេះ ខ្ញុំជួយចែករំលែកភាព កក់ក្តៅ ដល់ក្មេងប្រុសម្នាក់នេះ នៅមន្ទីរពេទ្យកុមារជាតិ »៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា