មូលហេតុនេះសោះ ទើប ព្រីម លីហ្សា សម្រេចចិត្តក្លាយជា Single Mom

//s9.kh1.co/d5/d57c1e93c4db3e0c295df32299fcce9c8df83af2.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០២៣ ១ល្ងាច · ៨ ខែមុន

បើងាកមកចាប់អារម្មណ៍ជីវិតឯកជនរបស់ ព្រីម លីហ្សា ពេលនេះវិញ នាងកំពុងក្លាយជា Single Mom និងរស់នៅជាមួយកូនប្រុសយ៉ាងរីករាយ ។

ភ្នំពេញ៖  ប្រិយមិត្តដែលនិយមតាមដានតារាខ្មែរ ច្បាស់ជាស្គាល់ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ព្រីម លីហ្សា ទោះបីជាបច្ចុប្បន្ននេះ នាងហាក់ស្ងប់ស្ងាត់ពីវិថីសិល្បៈ ប៉ុន្តែតារាស្រីដែលពូកែលេងម៉ូតសម្លៀកបំពាក់បែប Fashion រូបនេះ នាងនៅតែភាពទាក់ទាញក្នុងចិត្តអ្នកគាំទ្រដដែលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកចាប់អារម្មណ៍ជីវិតឯកជនរបស់ ព្រីម លីហ្សា ពេលនេះវិញ នាងកំពុងរស់នៅជាមួយកូនប្រុសយ៉ាងរីករាយ ក្រោយទម្លាយការពិតថានាងមានកូនដោយស្ងាត់ៗនោះ។

តែយ៉ាងណាមិញ ទើបតែថ្មីៗនេះ ព្រីម លីហ្សា បានទម្លាយប្រាប់ការពិតមួយថា នាងពេលនេះ ក្លាយជាស្រ្តីមេម៉ាយ (Single Mom) ក្រោយដឹងឮរឿងរ៉ាងរបស់ VJ អាណូ វាស្រដៀងនឹងរឿងខ្លួន។ ដោយក្នុងនោះ នាងបានរៀបរាប់ប្រាប់ពីមូលហេតុថា៖

ឃើញរឿងរបស់បងស្រី Vj Ano ធ្វើឲ្យខ្ញុំនឹកឃើញដល់អារម្មណ៍មួយ អារម្មណ៍ដែលលះបង់ការស្រលាញ់យ៉ាងធំធេង ទៅកាន់មនុស្សប្រុសម្នាក់ ដោយមិនខ្វល់អំពីអ្វីទាំងអស់ មានតែពាក្យមួយគត់ គឺក្តីស្រឡាលាញ់ តែទីបំផុតទទួលត្រលប់មកវិញ ជាការឈឺចាប់យ៉ាងមិននឹកស្មានដល់ធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបានអស់មួយជីវិត។ អ្វីដែលខ្ញុំបានជួបប្រទះទាំងអស់នេះហើយ ធ្វើឲ្យខ្ញុំខ្លាចទៅជា single mom យ៉ាងរឹងមាំម្នាក់។ មានតែពាក្យជូនពរសម្រាប់បងស្រីឲ្យគាត់មានសុខភាពល្អឡើងវិញហើយរឹងមាំបន្តជីវិតទៅមុខទៀតដើម្បីកូនរបស់គាត់។ ដូចអ្វីដែលខ្ញុំកំពុងតែធ្វើ។

ព្រីម លីហ្សា

ទស្សនារូបភាពខាងក្រោម៖

ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ការបង្ហោះរបស់ ព្រីម លីហ្សា
ការបង្ហោះរបស់ ព្រីម លីហ្សា
ព្រីម លីហ្សា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T