រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​សា​រ៉ា​យ ស​ក្ខ​ណា មិន​សប្បាយចិត្ត​ទេ​ ចំពោះ​ការ​លើក​ឡើង​ថា ​ម្តាយ​របស់​នាង​ជា​ម៉ែ​យ៉ែ​ម ។ ក្រុម​គ្រួសារ​ស​ក្ខ​ណាចាត់​ទុក​ថា​ នោះ​ជា​ព័ត៌មាន​ប៉ះពាល់​ដល់​កិត្តិយស​បំផុត ។

ព័ត៌មាន​ពី​តារា​សម្តែង និង​ម៉ូ​ដែល​កញ្ញា​សូរ អេ​ណា ដែល​រង​ការ​ចោទ​ថា​ ដណ្តើម​ប្តី​គេ​នោះ ក៏​បាន​សាយភាយ​ធ្លាយ​ទៅ​ដល់​អ្នកស្រី​ផា​ន សម្ផស្ស ម្តាយ​របស់​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា​ ដែរថា​ ជា​អ្នក​ដឹក​ញី​ប្រ​ស៊ី​ឈ្មោល ។ សា​រ៉ា​យ ស​ក្ខ​ណា ធានា​អះអាង​ថា ម្តាយ​នាង​មិន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ ដោយ​នាង​ហ៊ាន​យក​កិត្តិយស ​ដែល​នាង​សាង​ជា​ច្រើន​ឆ្នាំ​មក​ធានា ។

ទោះបីជា​ពាក្យ​ជេរ​ប្រមាថ​ទៅ​កាន់​ពិធី​ការិនី​ទូរទស្សន៍​ប៉ុស្តិ៍ CTV 8 HD កញ្ញា​សូរ អេ​ណា បាន​ស្ងប់ស្ងាត់​ក្តី តែ​ពាក្យ​ចោទប្រកាន់​លើ​ម្តាយ​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា នៅ​មិន​ទាន់​ជ្រះស្រឡះ​នៅឡើយ ។ បន្ថែម​លើ​ពាក្យពេចន៍​ហែកកេរ្តិ៍​នាង​សូរ អេ​ណា នោះ ហ្វេ​ស​ប៊ុ​ក Marie Young បាន​បង្ហាញ​ពី​រូបថត អ្នកស្រី​សម្ផស្ស ជា​ម្តាយ​របស់​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា ជា​ថៅកែ​ហាង​ស៊ុប​ថា​ជា​អ្នក​ដឹក​ញី​ប្រ​ស៊ី​ឈ្មោល គឺ​ទាក់ទង​នាង​សូរ អេ​ណា ឱ្យ​បុរស​ជា​ប្តី​គេ​នោះ ។

អ្នកស្រី​ផា​ន សម្ផស្ស បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ​ថា​ជា​ការ​និយាយ​បំផ្លើស​មិន​ពិត​។ អ្នកស្រី​មិន​ប្រព្រឹត្ត​អំពើ​បែប​ថោកទាប​នោះ​ទេ ហើយ​អ្នកស្រី​ក៏​ដូច​ជា​មិនសូវ​យល់​ដឹង​ពី​រឿង​ហ្វេ​ស​ប៊ុ​ក​ច្រើន​ដែរ ។ «​រឿង​ទទួលភ្ញៀវ គឺជា​ភារកិច្ច​របស់ខ្ញុំ​ដែល​ជា​ម្ចាស់​ហាង ដែល​បើក​របរ​បម្រើ​អាហារ​នេះ​ស្រាប់ ហើយ​ខ្ញុំ​ស្វាគមន៍ និង​រាក់ទាក់​គ្រប់​តែ​ភ្ញៀវ ។

ឯ​ក្មួយ​សូរ អេ​ណា នោះ​វិញ​គ្រាន់តែ​ស្គាល់​ នាង​ថា​ជាតា​រា​ស្រី​ដូច​ជា ក្មេង​ៗ​តារា ផ្សេង​ៗ​ដទៃ​ដែរ ហើយ​ត្រង់​គេ​ហៅ​ខ្ញុំ​ថា​ម៉ាក់​នោះ គឺ ក្មេង​ៗ​ប្រុស​ស្រី​ជាតា​រា​តែងតែ​ហៅ​បែប​នេះ ព្រោះ​ពួក​គេ​ក៏​មាន​វ័យ​អាច​ចាត់ទុកជា​កូន​ខ្ញុំ ។ រឿង​ចោទប្រកាន់​នេះ មានការ​ប៉ះ ពាល់​ដល់​កិត្តិយស ហើយ​ក៏​មិន​ចង់​ធ្វើ​អ្វី​ដោយ​ភាព​តក់ក្រហល់​ដោះស្រាយ​បញ្ហា ទើប​បានជា​ខ្ញុំ​ត្រូវ​សាកសួរ​ផ្ទាល់​ជាមួយនឹង​អ្នក ចោទ​នោះ​សិន​» ។

បន្ថែម​លើស​ម្តី​ម្តាយ​នោះ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា បញ្ជាក់​ថា នាង​មិន​ចង់​ឲ្យ​រឿង​នេះ​កាន់តែ​វែង​ឆ្ងាយ​ទេ ប៉ុន្តែ​អ្វី​ដែល​នាង​ចង់​បញ្ជាក់​គឺ​ម្តាយ​នាង​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ ។ ម្តាយ​ដើរ​តាម​នាង​ចាប់តាំងពី​នាង​ចាប់​អាជីព​សិល្បៈ​មក ហើយ​អ្នក សិល្បៈ​ជា​ច្រើន និង​អ្នក​ក្រៅ​រង្វង់​សិល្បៈ​មួយ​ចំនួន​សុទ្ធតែ​ដឹង​ថា​នាង​និង​ម្តាយ​ជា​មនុស្ស​ប្រភេទ​ណា ។

«​ប្រសិនបើ​ម្តាយ​នាង​ខ្ញុំ​ជា​ម៉ែ​យ៉ែ​មមែ​ន ម្ល៉េះ​មិន​សម​ឲ្យ​ម្តាយ​ប្រឹងប្រែង​លក់ដូរ​មិន​ស្គាល់​យប់​ថ្ងៃ​ទេ ។ កិត្តិយស​ពិតជា​សំខាន់​សម្រាប់​នាង​ខ្ញុំ​និង​គ្រួសារ ហើយ​នាង​ខ្ញុំ​សុខចិត្ត​យក​កិត្តិយស​ខ្លួន​មក​ធានា​អះអាង​ថា ម្តាយ​នាង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ ប្រកាន់​ទេ ។ មុខមាត់​នាង​ខ្ញុំ​ប៉ុណ្ណឹង​ដែរ ហេតុ​អី​ឲ្យ​ម្តាយ​ទៅ​ប្រព្រឹត្ត និង​ប្រកបការងារ​បែប​ហ្នឹង​» ។

សា​រ៉ា​យ ស​ក្ខ​ណា រំពឹង​ថា ទស្សនិកជន​នឹង​ជឿជាក់​លើ​ភាព​ស្អាតស្អំ​របស់​នាង និង​ម្តាយ​។ ទោះជា​យ៉ាងណា​ក្តី ស​ក្ខ​ណា​និង​ក្រុម​គ្រួសារ​មាន​បំណង​ចង់​ឲ្យ​ស្ត្រី​ដែល​ចោទប្រកាន់​នោះ​ចេញ​មុខ​និយាយ​តទល់​គ្នា ដើម្បី​ចៀសវាង​យល់​ខុស​ណាមួយ​មក​លើ​ម្តាយ​នាង ។

រហូត​មក​ទល់​ពេល​នេះ​ក្រុម​គ្រួសារ​សា​រ៉ា​យ ស​ក្ខ​ណា មិន​ថា​ខាង​ប្តី និង​ខាង​សា​រ៉ា​យ ស​ក្ខ​ណា​ទេ គឺ​បាន​ស្រុះស្រួល​គ្នា​ឲ្យ​ស​ក្ខ​ណា​បើកមុខរ​បរជា​ថៅកែ​ហាង​កែ​សម្រស់​មួយ​នៅ​ភ្នំពេញ​ដែល​ជិត​សម្ពោធ​នា​ពេល ឆាប់​ៗ​ខាង​មុខ ក៏​ព្រោះ​ពង្រឹង​ជីវភាព ។ ប្រការ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​កំហឹង​ឆួល​ឡើង​ក្នុង​ពេល​មាន​ពាក្យ​មិនល្អ​មក​លើ​ម្តាយ​តារា​សម្តែង​រូប​នេះ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែង និងជាតារាម៉ូឌែល កញ្ញា សូរ្យ អេណា ត្រូវបានគណនី Facebook ឈ្មោះថា Marie Young ចេញមុខហែកហួរ ដោយចោទប្រកាន់ថាបានលួចទាក់ទងស្នេហ៍ជាមួយប្តីគេ ហើយមិនត្រឹមតែប៉ុណ្ណោះថានាង សូរ្យ អេណា ថែមទាំងហ៊ានផ្គើនចង់ណាត់ជួបមុខប្រពន្ធគេទៀតផង ដោយគណនីរូបនេះ បានបង្ហោះសារថតលើទូរសព្ទ ដែលមានគេផ្ញើមកទូរសព្ទរបស់ខ្លួនថា «បើខ្លាំងចេញមុខមកនិយាយជាមួយអញ កុំលាក់មុខដូចកង្កែបក្នុងអណ្តូង»។

យ៉ាងណាមិញ បញ្ហានេះនៅមិនទាន់ចប់ទេ ដោយកាលពីម្សិលមិញ វេលាម៉ោង ៤រសៀល ថ្ងៃទី ៣០ កក្កដា ២០១៦ ម្ចាស់គណនី Marie Young ដដែលនេះ បានបង្ហោះរូបភាពចំនួន ៦សន្លឹក និងសរសេរសារវែងអន្លាយមួយជាសាធារណៈ វាយប្រហារមិនសំចីមាត់ ទៅលើតារាសម្តែង និងជាតារាម៉ូឌែលរូបនេះ ដែលត្រូវគេដឹងថា ជាពិធីការិនីប្រចាំទូរទស្សន៍ CTV8HD ផងដែរ។ 

នៅក្នុងចំណោមរូបភាពទាំងនោះ អ្វីដែលជាចំនុចរស៊ើបបំផុតនោះគឺថា មានជាប់រូបភាពសារ៉ាយ សក្កណា និងម្តាយរបស់នាងទៀតផង ដែលគណនី Facebook ដដែលរូបនេះ ទំនងជាប្រពន្ធដើម បានសរសេរថា៖ «ត្រឹមត្រូវនេះជាអាខោនក្លែងក្លាយពិតប្រាកដ ហើយក៏មិនចាំបាច់ ត្រូវប្រើអាខោនពិតដែរ ព្រោះមីខ្មៅគ្រប់យ៉ាងនេះ វាស្គាល់មុខប្រពន្ធដើមគេច្បាស់ណាស់ បើយកគ្នាហើយ មិនបាច់លេបខាយប្រពន្ធគេ ក៏គេមិនហែកមីថោកទាបហ្នឹងចឹងដែរប៉ុន្តែដោយសារវាឈ្លើយហួស ទើបគេទ្រាំមិនបាន ឃើញគេមិនតបតកាន់តែខ្លាំងដៃ។សំណាងហើយ ដែលគាត់មិនរើសយកការសំលាប់ និងជះទឹកអាស៊ីតដាក់នោះ។

មួយវិញទៀត មីកាចាស់ស្កូវលើ ស្កូវក្រោមឯង ប្រយ័ត្នកម្មពាវាធ្លាក់លើកូន និងចៅនាងឯងដែលជាស្រីដូចគ្នា ពូកែណាស់អាខាងទាក់ទងអោយប្រុស មីម៉ែយ៉ែមលាក់មុខ។ ជួយមើលមុខម៉ែធម៌មីអស់សាច់នឹងទៅ គ្នាវាតែមួយទេ គេទៅទាក់ទងពីដំបូង ក៏ចេញពីកន្លែងស៊ីស៊ុបរបស់មីកាចាស់ហ្នឹងដែរ។ ខាងក្រៅធ្វើដូចត្រឹមត្រូវសុភាពរាបសាណាស់ តែតាមពិតគឺជាព្រាយបីសាចសោះ អាប្រុសដែលងែងកំពុងតែអោយវា រុករាល់ថ្ងៃនឹងយកចុះ ចាំមើលពេលវាគ្មានលុយ ងែងនៅអោយវាបុករុកទៀតអត់ អាញ់មិនជឿថាហងស្រលាញ់វាដោយស្មោះនោះទេគឺងែងស្រលាញ់លុយវាតែប៉ុណ្ណោះ។ យកចុះអាប្តីហេងស៊យ អាញ់ទ្រាំលែងបានហើយ ទៅទាំងគូចុះអាប្រុសល្មោមកាម និងមីស្រីឃ្លានលុយអត់ខ្មាស់។ មួយទៀតមើលមុខអាឪមីសំផឹងហ្នឹងផង ហៅប្រុសដែលរុកកូនវា សុទ្ធតែកូនកូនពេញមាត់ ដឹងហើយទាំងឪទាំងកូន ថាគេមានប្រពន្ធ និងកូនរួចហើយ តែនៅតែបំពានគ្មានខ្មាស់»។

ពាក់ព័ន្ធនឹងព័ត៌មាននេះដែរ គេមិនទាន់ដឹងថាអ្វីដែលគណនី Facebook ឈ្មោះ Marie Young បានបង្ហោះជាការពិត ឬក្លែងក្លាយនៅឡើយទេ ខណៈដែលអ្នកសារព័ត៌មាន បានព្យាយាមសុំការបំភ្លឺពីអ្នកស្រីសម្ផស្សដែរ តែមិនទាន់អាចសុំការសម្ភាសន៍បាននៅឡើយ ខណៈដែលអ្នកនាងសារ៉ាយ សក្ខណាវិញ មិនទាន់បានឆ្លើយតបទៅកាន់ប្រអប់សារក្នុង Facebook ដែលអ្នកសារព័ត៌មានបានផ្ញើទៅផងដែរ។

ទោះជាយ៉ាងណាយើងនឹងរង់ចាំមើលតទៅទៀត អំពីបញ្ហានេះ និងបើមានព័ត៌មានបន្ថែម ឬមានការបកស្រាយពីម្ចាស់សាមីខ្លួន ខ្មែរឡូតនឹងចុះផ្សាយជូនប្រិយមិត្តបានជ្រាប នៅពេលបន្ទាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា