ភ្នំពេញ៖ ម្សិលមិញមានព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយ ចុះផ្សាយថា តារាសម្តែង នាង សូរ្យ អេណា រងការជេរបញ្ចោកប់ៗមាត់ ពីអ្នកលេង Facebook ម្នាក់ថាយកប្តីគេ។

តារាសម្តែង និងជាតារាម៉ូឌែល កញ្ញា សូរ្យ អេណា ត្រូវបានគណនី Facebook ឈ្មោះថា Marie Young ចេញមុខហែកហួរ ដោយចោទប្រកាន់ថាបានលួចទាក់ទងស្នេហ៍ជាមួយប្តីគេ ហើយមិនត្រឹមតែប៉ុណ្ណោះថានាង សូរ្យ អេណា ថែមទាំងហ៊ានផ្គើនចង់ណាត់ជួបមុខប្រពន្ធគេទៀតផង ដោយគណនីរូបនេះ បានបង្ហោះសារថតលើទូរសព្ទ ដែលមានគេផ្ញើមកទូរសព្ទរបស់ខ្លួនថា «បើខ្លាំងចេញមុខមកនិយាយជាមួយអញ កុំលាក់មុខដូចកង្កែបក្នុងអណ្តូង»។

យ៉ាងណាមិញ បញ្ហានេះនៅមិនទាន់ចប់ទេ ដោយកាលពីម្សិលមិញ វេលាម៉ោង ៤រសៀល ថ្ងៃទី ៣០ កក្កដា ២០១៦ ម្ចាស់គណនី Marie Young ដដែលនេះ បានបង្ហោះរូបភាពចំនួន ៦សន្លឹក និងសរសេរសារវែងអន្លាយមួយជាសាធារណៈ វាយប្រហារមិនសំចីមាត់ ទៅលើតារាសម្តែង និងជាតារាម៉ូឌែលរូបនេះ ដែលត្រូវគេដឹងថា ជាពិធីការិនីប្រចាំទូរទស្សន៍ CTV8HD ផងដែរ។

នៅក្នុងចំណោមរូបភាពទាំងនោះ អ្វីដែលជាចំនុចរស៊ើបបំផុតនោះគឺថា មានជាប់រូបភាពសារ៉ាយ សក្កណា និងម្តាយរបស់នាងទៀតផង ដែលគណនី Facebook ដដែលរូបនេះ ទំនងជាប្រពន្ធដើម បានសរសេរថា៖ «ត្រឹមត្រូវនេះជាអាខោនក្លែងក្លាយពិតប្រាកដ ហើយក៏មិនចាំបាច់ ត្រូវប្រើអាខោនពិតដែរ ព្រោះមីខ្មៅគ្រប់យ៉ាងនេះ វាស្គាល់មុខប្រពន្ធដើមគេច្បាស់ណាស់ បើយកគ្នាហើយ មិនបាច់លេបខាយប្រពន្ធគេ ក៏គេមិនហែកមីថោកទាបហ្នឹងចឹងដែរប៉ុន្តែដោយសារវាឈ្លើយហួស ទើបគេទ្រាំមិនបាន ឃើញគេមិនតបតកាន់តែខ្លាំងដៃ។សំណាងហើយ ដែលគាត់មិនរើសយកការសំលាប់ និងជះទឹកអាស៊ីតដាក់នោះ។

មួយវិញទៀត មីកាចាស់ស្កូវលើ ស្កូវក្រោមឯង ប្រយ័ត្នកម្មពាវាធ្លាក់លើកូន និងចៅនាងឯងដែលជាស្រីដូចគ្នា ពូកែណាស់អាខាងទាក់ទងអោយប្រុស មីម៉ែយ៉ែមលាក់មុខ។ ជួយមើលមុខម៉ែធម៌មីអស់សាច់នឹងទៅ គ្នាវាតែមួយទេ គេទៅទាក់ទងពីដំបូង ក៏ចេញពីកន្លែងស៊ីស៊ុបរបស់មីកាចាស់ហ្នឹងដែរ។ ខាងក្រៅធ្វើដូចត្រឹមត្រូវសុភាពរាបសាណាស់ តែតាមពិតគឺជាព្រាយបីសាចសោះ អាប្រុសដែលងែងកំពុងតែអោយវា រុករាល់ថ្ងៃនឹងយកចុះ ចាំមើលពេលវាគ្មានលុយ ងែងនៅអោយវាបុករុកទៀតអត់ អាញ់មិនជឿថាហងស្រលាញ់វាដោយស្មោះនោះទេគឺងែងស្រលាញ់លុយវាតែប៉ុណ្ណោះ។ យកចុះអាប្តីហេងស៊យ អាញ់ទ្រាំលែងបានហើយ ទៅទាំងគូចុះអាប្រុសល្មោមកាម និងមីស្រីឃ្លានលុយអត់ខ្មាស់។ មួយទៀតមើលមុខអាឪមីសំផឹងហ្នឹងផង ហៅប្រុសដែលរុកកូនវា សុទ្ធតែកូនកូនពេញមាត់ ដឹងហើយទាំងឪទាំងកូន ថាគេមានប្រពន្ធ និងកូនរួចហើយ តែនៅតែបំពានគ្មានខ្មាស់»។

ពាក់ព័ន្ធនឹងព័ត៌មាននេះដែរ គេមិនទាន់ដឹងថាអ្វីដែលគណនី Facebook ឈ្មោះ Marie Young បានបង្ហោះជាការពិត ឬក្លែងក្លាយនៅឡើយទេ ខណៈដែលអ្នកសារព័ត៌មាន បានព្យាយាមសុំការបំភ្លឺពីអ្នកស្រីសម្ផស្សដែរ តែមិនទាន់អាចសុំការសម្ភាសន៍បាននៅឡើយ ខណៈដែលអ្នកនាងសារ៉ាយ សក្ខណាវិញ មិនទាន់បានឆ្លើយតបទៅកាន់ប្រអប់សារក្នុង Facebook ដែលអ្នកសារព័ត៌មានបានផ្ញើទៅផងដែរ។

ទោះជាយ៉ាងណាយើងនឹងរង់ចាំមើលតទៅទៀត អំពីបញ្ហានេះ និងបើមានព័ត៌មានបន្ថែម ឬមានការបកស្រាយពីម្ចាស់សាមីខ្លួន ខ្មែរឡូតនឹងចុះផ្សាយជូនប្រិយមិត្តបានជ្រាប នៅពេលបន្ទាប់៕

ចុចអានព័ត៌មានពាក់ព័ន្ធ៖ តារាសម្ដែង នាង​ សូរ្យ អេណា រងការ​​ជេរ​​បញ្ចោ​កប់ៗ​​មាត់ ពី​​អ្នក​​លេង Face​book ម្នាក់​​ថា «មី​សំ​ផឹង​គ្រប់​ជាតិ យកប្តីគេ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូរ្យ អេណា