(ភ្នំពេញ)៖ ក្រោយពីសម្រេចចិត្តរៀបការ ហើយចេញទៅរស់នៅសាងសុភមង្គលស្នេហា ជា​មួយ​ស្វាមី លើដែនដីអូស្ត្រាលី អស់រយៈពេលជិត៧​ឆ្នាំ​មកនេះ ស្រាប់តែតារាសម្តែង​ស្រី​តួឯកក្នុងរឿ​ង «ទុំទាវ» អ្នកនាង ដាញ់ ម៉ូនីកា ប្រកាសយ៉ាងភ្ញាក់ផ្អើលថា នាងនឹងវិលត្រឡប់មកសម្តែងជា​ថ្មី​ នៅទឹ​កដីប្រទេសកំណើតកម្ពុជា នាពេលឆាប់ៗនេះ។

ជាមួយគ្នានឹងការប្រកាស វិលចូលសិល្បៈជាថ្មី ពីសំណាក់តារាសម្តែងនាង ដា​ញ់ ម៉ូនីកា នេះដែ​រ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អតីតតារាស្រីរូបនេះ ក៏បានសរសេរបញ្ជាក់ថា« នៅចាំកុមារីម្នាក់នេះទេ ខ្ញុំនិងត្រឡប់ទៅសម្តែង សារជាថ្មី ព្រោះខ្ញុំនៅតែស្រឡាញ់ការងារបស់​ខ្ញុំ សង្ឃឹមថា​បងប្អូនទាំងអស់គ្នា និងនៅស្រឡាញ់ការសម្តែង របស់ខ្ញុំណា!»

ជាការកត់សម្គាល់ តាំងពី​ចាកចេញ​ពីកម្ពុជា ទៅរស់នៅជាមួយស្វាមី អ្នកនាង ដាញ់ ម៉ូនីកា គឺបា​នកាត់ផ្តាច់ទាំង​ស្រុង​ពី​សិល្បៈ ដែលគិតរហូតមកទល់ពេលនេះ មានរយៈពេលជិត៧ឆ្នាំហើ​យ។ ​ប៉ុន្តែអ្វីជារឿងដែលចាប់អារម្មណ៍ សម្រាមហាជននោះ ម៉ូនីកា បានបញ្ជាក់ថ្មីៗនេះថា នាង​នៅ​តែស្រឡាញ់សិល្បៈ ហើយនឹងវិលត្រឡប់មកចូលសិល្បៈជាថ្មី ដើម្បីសម្តែងរឿងជូនទស្សនិកជ​ន អ្នក​គាំទ្រទស្សនា​បន្តទៀត។ ប៉ុន្តែនាងមិនបានបញ្ជាក់ទេថា តើត្រូវសម្ដែងក្នុងរឿងណាមួយ និងមកកម្ពុជានៅពេលណានោះទេ ។

យ៉ាងណាមិញប្រភពព័ត៌មានពីក្នុងសិល្បៈ បានទម្លាយថា ដាញ់ ម៉ូនីកា អាចមកសម្ដែងក្នុងរឿងថ្មី​​របស់អ្នកនិពន្ធឆ្នើម គឺអ្នកស្រី ពាន់ ភួងបុប្ផា ក្នុងរឿង«ទឹកចិត្តអ្នកម្ដាយសម័យថ្មី» នៅក្នុងអំឡុងខែសីហា ខាងមុខនេះ ខណៈដែលអ្នកនាង អម្ពរ ទេវី ដែលជាតារាសម្ដែងជើងចាស់ និងបានទៅរស់នៅអាមេរិក​ជិត២០មកហើយ ក៏មានវត្តមានសម្ដែង​ក្នុងរឿងនេះដែរ។

គួររំឭកថា តារាសម្តែងសម្បុរ​ស្រអែម នាង ដាញ់ ម៉ូនីកា បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍​ ជាមួយបុរសពោះម៉ាយអាណិកខ្មែរអូស្ត្រាលី គឺលោក ប៊ុន ថែល ដែលមានវ័យជិត៤០ឆ្នាំ កាលពីអ​ឡុងបំណាច់ខែកុម្ភៈ ឆ្នាំ២០១០។ បន្ទាប់ពីរៀបការតាមប្រពៃណីខ្មែរភ្លាម ពួកគេក៏បានដឹក​ដៃ​គ្នា ចាកចេញពីស្រុក​ខ្មែរ ឆ្ពោះទៅរស់នៅលើ​ទឹកដី​អូស្ត្រាលី​ តែ​ម្តងហើយ​រហូតដល់ពេលបច្ចុប្បន្នពួកគេ មានកូនចំនួន២នាក់ ជាចំណងដៃផងដែរ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ដាញ់ ម៉ូនីកា បង្ហាញតម្រុយ ចង់វិលរកសិល្បៈវិញ គួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុន អតីតតួឯកស្រីក្នុងរឿង«មរណៈមាតា» អ្នកនាង ដាញ់ ម៉ូនីកា បានបង្ហាញតម្រុយថ្មី សន្លាងមួយ ក្រោយពីមាន មហាជនជាច្រើន ចង់ឲ្យនាងវិលមកផ្តើម ការងារជា តារាសម្តែងជាថ្មី ដោយនាងបាន បង្ហាញតម្រុយថា ថ្ងៃណាមួយនាង នឹងវិលត្រឡប់ ចូលរួមសម្តែងជាថ្មី ។

អតីតតារាសម្តែង ដែលពូកែសម្រក់ទឹកភ្នែក អ្នកនាង ដាញ់ ម៉ូនីកា ដែលពេលនេះ កំពុងតែរស់នៅ ជាមួយគ្រួសារ យ៉ាងមានក្តីសុខ នៅឯនាយសមុទ្រ ត្រូវបាន មហាជនជាច្រើន នៅតែចង់ចាំ ពីទេពកោសល្យ នៃការសម្តែង របស់តួឯកស្រីរូបនេះ និងមាន ការបញ្ចេញមតិថា ចង់ឃើញការសម្តែង របស់នាងជាថ្មី ចង់ឲ្យនាងវិល ចូលសិល្បៈវិញ ព្រោះថាវិស័យភាពយន្ត របស់ខ្មែរ យើងនាពេលបច្ចុប្បន្ន កំពុងតែមានភាពរីកចម្រើន ដូច្នេះប្រសិនបើ មានតួស្រី ដែលមានបទពិសោធន៍ ដូចនាងសម្តែង ទៅប្រាកដជាកាន់តែល្អ ។

ក្រោយពីមានការ លើកឡើងបែបនេះ ត្រូវបានម្ចាស់សាមីខ្លួនឯង អ្នកនាង ដាញ់ ម៉ូនីកា បានបង្ហាញអារម្មណ៍រំភើប និងទឹកចិត្តដែលនាង នៅស្រលាញ់ សិល្បៈថា «អរគុណបងប្អូន ដែលនៅតែស្រឡាញ់ ចូលចិត្តមកលើរូបខ្ញុំ ហើយខ្ញុំក៏មិនដែល ភ្លេចសិល្បៈដែរ ថ្ងៃណាមួយខ្ញុំ នឹងត្រឡប់ចូលរួម សំដែងសារជាថ្មី ស្រឡាញ់ បងប្អូនដូចគ្នា» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដាញ់ ម៉ូនីកា