ភ្នំពេញៈ អតីតតួឯកស្រីក្នុងរឿង«មរណៈមាតា» អ្នកនាង ដាញ់ ម៉ូនីកា បានបង្ហាញតម្រុយថ្មី សន្លាងមួយ ក្រោយពីមាន មហាជនជាច្រើន ចង់ឲ្យនាងវិលមកផ្តើម ការងារជា តារាសម្តែងជាថ្មី ដោយនាងបាន បង្ហាញតម្រុយថា ថ្ងៃណាមួយនាង នឹងវិលត្រឡប់ ចូលរួមសម្តែងជាថ្មី ។ 

អតីតតារាសម្តែង ដែលពូកែសម្រក់ទឹកភ្នែក អ្នកនាង ដាញ់ ម៉ូនីកា ដែលពេលនេះ កំពុងតែរស់នៅ ជាមួយគ្រួសារ យ៉ាងមានក្តីសុខ នៅឯនាយសមុទ្រ ត្រូវបាន មហាជនជាច្រើន នៅតែចង់ចាំ ពីទេពកោសល្យ នៃការសម្តែង របស់តួឯកស្រីរូបនេះ និងមាន ការបញ្ចេញមតិថា ចង់ឃើញការសម្តែង របស់នាងជាថ្មី ចង់ឲ្យនាងវិល ចូលសិល្បៈវិញ ព្រោះថាវិស័យភាពយន្ត របស់ខ្មែរ យើងនាពេលបច្ចុប្បន្ន កំពុងតែមានភាពរីកចម្រើន ដូច្នេះប្រសិនបើ មានតួស្រី ដែលមានបទពិសោធន៍ ដូចនាងសម្តែង ទៅប្រាកដជាកាន់តែល្អ ។ 

ក្រោយពីមានការ លើកឡើងបែបនេះ ត្រូវបានម្ចាស់សាមីខ្លួនឯង អ្នកនាង ដាញ់ ម៉ូនីកា បានបង្ហាញអារម្មណ៍រំភើប និងទឹកចិត្តដែលនាង នៅស្រលាញ់ សិល្បៈថា «អរគុណបងប្អូន ដែលនៅតែស្រឡាញ់ ចូលចិត្តមកលើរូបខ្ញុំ ហើយខ្ញុំក៏មិនដែល ភ្លេចសិល្បៈដែរ ថ្ងៃណាមួយខ្ញុំ នឹងត្រឡប់ចូលរួម សំដែងសារជាថ្មី ស្រឡាញ់ បងប្អូនដូចគ្នា» ៕ 

រូបភាព៖ ក្រុមគ្រួសារអ្នកនាង ដាញ់ ម៉ូនីកា

ប្រភព៖ ដើមអម្ពិល

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីចុងឆ្នាំ ២០១៤  អ្នកនាង ដាញ់ ម៉ូនីកា ក៏បានធ្លាប់មកលេងមាតុភូមិកំណើត និងបានបង្ហាញវត្ដមាននៅលើកញ្ចក់ទូរទស្សន៍ ជាមួយនឹងអ្នកនាង សារាយ សក្ខណាផងដែរ។

គួរបញ្ជាក់ថា អ្នកនាង ដាញ់ ម៉ូនីកា បានផ្តាច់ខ្លួនចេញពី វិថីសិល្បៈ ប្រមាណជិត៥ឆ្នាំហើយ ដោយនាងទៅសម្ងំ រស់នៅសាង សុភមង្គល យ៉ាងមានក្តីសុខ ដោយមិនខ្វល់ខ្វាយ និងការងារសិល្បៈ។ សូម្បីតែនាងត្រឡប់ មកលេង ស្រុកកំណើតក៏ស្ងាត់ៗដែរ។ ដោយឡែក ការវិលត្រឡប់ មកលេង ស្រុកកំណើត លើកនេះ របស់នាង បែរជាបើកចំហរ ដោយនាងបានសម្រេចចិត្ត បង្ហាញវត្តមាន នៅលើ កញ្ចក់ ទូរទស្សន៍បាយ័ន ជាមួយស្នាមញញឹមប្រិមប្រិយ រួមជាមួយតារាស្រីសម្បុរ ស្រអែម អ្នកនាង សារាយ សក្ខណា ដែលទើប តែរៀបការ និងផ្តាច់ខ្លួនចេញពីការសម្តែង ទៅរស់នៅតាមស្វាមីនៅ ឯនាយសមុទ្រដូចគ្នា ជាមួយនាងដែរ ។

បើទោះបីជាតារាស្រី២ដួងនេះ បានសម្រេចចិត្តបញ្ចប់ សិល្បៈ ស្របពេលដែលពួកគេទាំងពីរនាក់ បាន រៀបការ ក៏ដោយ តែសម្រាប់ ប្រជាប្រិយភាព ការគាំទ្រពីទស្សនិកជន សម្រាប់ពួកគេ គឺឥតកែប្រែ ឡើយ ។ ជាក់ស្តែងដូចជា ការវិលមក បង្ហាញវត្តមានជាថ្មី នៅលើ កញ្ចក់ទូរទស្សន៍ របស់តារា សម្តែង ជើងចាស់ អ្នកនាង ដាញ់ ម៉ូនីកា និងតារាស្រី អ្នកនាង សារាយ សក្ខណា ដោយមើលទៅពួកគេទាំង ពីរនាក់ ហាក់ដូចជាមិនថមថយប្រជាប្រិយភាពឡើយ ។ ម្យ៉ាងវិញទៀត រូបសម្រស់របស់ពួកគេ ក៏នៅតែស្រស់ស្អាត មិនចាញ់មុនឡើយ ៕

រូបភាពអ្នកនាង ដាញ់ ម៉ូនីកា និងសារាយ សក្ខណា រួមនឹងមិត្ដសិល្បៈខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដាញ់ ម៉ូនីកា